វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1166 / 1268
-
អហិរិកបុគ្គល នាម
បុគ្គលឥតហិរិ។
-
អហិរិកភាព នាម
ភាពជាអ្នកឥតហិរិ
-
អហិរិកា គុណនាម
( ម . ព . អហិរិក )។
-
អហិរិកៈ គុណនាម
( ម . ព . អហិរិក )។
-
អហិវាតករោគ នាម
( ម . ព . អហិវាតរោគ )។
-
អហិវាតរោគ នាម
រោគកើតអំពីខ្យល់មានពិសដូចជាពិសពស់គឺជំងឺខ្យល់ដែលបណ្ដាលឱ្យចុះផងក្អួតផង ( ហៅកាត់ខ្លីត្រឹមតែអហិវាតឬរោគអហិវាត, ជំងឺអហិវាតក៏បាន; ពាក្យធម្មតាច្រើនហៅអាសន្នរោគឬជំងឺខ្យល់, ជំងឺខ្យល់ព្យុះ; ( ព . ទ្រ .) ហៅជំងឺចុះក្អួតឬជំងឺលោកិយ, ជំងឺរំបល់ប៉ុន្តែពុំគួរប្រើឡើយ )។
-
អហឹសា នាម
( ម . ព . អហិង្សា )។
-
អហេតុក គុណនាម
ដែលមិនប្រកបដោយហេតុឬដែលមិនមានហេតុមិនមានបច្ច័យ។
-
អហេតុកចិត្ត នាម
ចិត្តជាអហេតុកៈគឺចិត្តដែលពេញដោយលោភៈ, ទោសៈ, មោហៈ ( ព . អ .)។
-
អហេតុកទិដ្ឋិ នាម
ការយល់ឃើញខុសថាសត្វលោកនិងអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែឥតមានហេតុឥតមានបច្ច័យតាក់តែងឡើយ ( ជាទិដ្ឋិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ )។
-
អហេតុកប្បដិសន្ធិ នាម
ការចាប់កំណើតដោយអហេតុកចិត្ត ( ព . អ .)។
-
អហេតុកប្រតិសន្ធិ នាម
( ម . ព . អហេតុកប្បដិសន្ធិ )។
-
អហេតុកភ័យ នាម
ការភ័យព្រួយដោយគ្មានហេតុផល។
-
អហេតុកមិច្ឆាទិដ្ឋិ នាម
( ម . ព . អហេតុកទិដ្ឋិ )។
-
អហេតុកសត្ត នាម
សត្វដែលចាប់កំណើតដោយអហេតុកចិត្ត ( ព . អ .)។
-
អហេតុកសត្វ នាម
( ម . ព . អហេតុកសត្ត )។
-
អហេតុកៈ គុណនាម
( ម . ព . អហេតុក )។
-
អហេសា នាម
( ម . ព . អហិង្សា )។
-
អហោ ឧទានសព្ទ
ឱ!
-
អហោពុទ្ធោ
ឱព្រះពុទ្ធ!
-
អហោរត្ត នាម
ថ្ងៃនិងយប់, ថ្ងៃមួយនិងយប់មួយ
-
អហោរាត្រ នាម
( ម . ព . អហោរត្ត )។
-
អហោសិកម្ម នាម
កម្មដែលគ្រាន់តែមានហើយចេញឱ្យផលមិនកើតគឺកម្មដែលរលុបរលាយសោះសូន្យទទេទៅព្រោះកម្មឯទៀតណាមួយចេញឱ្យផលបំបិទផ្លូវផ្ដាច់មុខ, កម្មដែលអស់កម្លាំងឬអស់អំណាចឱ្យផលពុំកើត ...។
-
អហំការ នាម
( ម . ព . អហង្ការ )។
-
អហំមមំការ
( ម . ព . អហង្ការមមង្ការ )។
-
អា នាមសព្វនាមឧទានសព្ទ
បុរិសសព្វនាមជាពាក្យទាបឥតគួរសមនិយាយចំពោះទៅរកមនុស្សប្រុសដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើឬហៅចោរ, មនុស្សទោស, សត្វតិរច្ឆាន ...
-
អាកង្ខា នាម
បំណង; ចំណង់; ការបន់ស្រន់ឱ្យបានសេចក្ដីសុខចម្រើន។
-
អាកត្រូស នាម
( វេជ្ជ .) អាការៈខូចសន្លាក់រ៉ាំរ៉ៃដោយគ្មានរោគសញ្ញារលាកដែលបង្កឱ្យសន្លាក់នោះចុះខ្សោយឬគាំង
-
អាកទែ នាម
( វេជ្ជ .) រោហិណីសរសៃឈាមដែលនាំឈាមចេញពីបេះដូងទៅសរីរាង្គកាយ
-
អាកប្ប នាម
គ្រឿងប្រដាប់សម្រាប់តាក់តែង, គ្រឿងតែងខ្លួន; រូបរាង; លំនាំសមសារ, ដំណើរបែបភាពនៃរាងកាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។