វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1169 / 1268
-
អាកាស្យា នាម
ឈ្មោះរុក្ខជាតិមួយប្រភេទមែកមានបន្លាផ្កាជាចង្កោមពណ៌សឬលឿង
-
អាកិណ្ណ គុណនាម
ដែលលាយគ្នា, លាយឡំ, ច្របូកច្របល់, ច្រឡំបល់; កុះ, កុះកុំ; ណែនណាន់, ថ្ដែថ្ដុក, តាន់តាប់ឬណែនណាន់តាន់តាប់; ត្រៀបត្រា; ដេរដាស, ពាសពេញ
-
អាកិណ្ណគ្រឹះ នាម
ផ្ទះកុះកុំ; ភូមិដែលមានផ្ទះកុះ, ដែលមានផ្ទះច្រើនត្រៀបត្រា
-
អាកិណ្ណភណ្ឌ នាម
អីវ៉ាន់ដែលដាក់លាយឡំឬច្របូកច្របល់គ្នា។
-
អាកិណ្ណមនុស្ស នាម
មនុស្សច្រើនត្រៀបត្រាឬណែនណាន់។
-
អាកិណ្ណវត្ថុ
( ម . ព . អាកិណ្ណភណ្ឌ )។
-
អាកិណ្ណវាស
( ម . ព . អាកិណ្ណវិហារ )។
-
អាកិណ្ណវិហារ នាម
ការនៅច្របូកច្របល់គ្នា។
-
អាកិណ្ណសន្និបាត នាម
ប្រជុំជនច្រើនណែនណាន់ប្រជ្រៀតប្របៀតគ្នា។
-
អាកិណ្ណាវាស
ការនៅច្របូកច្របល់។
-
អាកុលកម្ម
អំពីសៅហ្មង, ពុំប្រសើរ។
-
អាកុលចិត្ត នាម
ចិត្តវិលវល់, ចិត្តសៅហ្មង។
-
អាកុលចិន្តា នាម
គំនិតវិលវល់; គំនិតតេងតាង។
-
អាកុលដ្ឋាន នាម
ទីសុកមម៉ុក។
-
អាកុលស្ថាន នាម
( ម . ព . អាកុលដ្ឋាន )។
-
អាកូល គុណនាម
ដែលច្រឡូកច្រឡំ, ច្របូកច្របល់, អាកិណ្ណ; សៅហ្មង; ដែលវីវរ, វឹកវរ; វិលវល់; សុកមម៉ុក; មិងមាំង, មមិងមមាំង, ស្រឡាំងកាំង; តេងតាង, តតេងតតាង; ដែលខ្វល់ខ្វាយ, ខ្នះខ្នែង
-
អាកោ នាម
ឈ្មោះនំចំហុយមួយប្រភេទធ្វើដោយម្សៅខ្សាយលាយស្ករដាក់ក្នុងពែងចំហុយមានមេដាក់លាយផងដើម្បីឱ្យឡើងសាច់ធូរៗ
-
អាកោខ្ទិះ នាម
ឈ្មោះនំមួយប្រភេទធ្វើពីម្សៅខ្សាយស្ករច្របល់ជាមួយមេដំបែដាក់ចំហុយក្នុងពែងឬចានមួយរយៈរួចចាក់ខ្ទិះដូងពីលើចម្អិនបន្ត ( អាចរោយល្ងម៉ដ្ឋឬសាច់ដូងកោសពីលើនៅពេលឆ្អិន )
-
អាកោដ កិរិយាសព្ទ
វាយ, សំពង, ទួង; ដំ; គោះ។
-
អាកោដកម្ម នាម
ការវាយ, សំពង, ទួង; ដំ; គោះ។
-
អាកោដទណ្ឌ នាម
អន្លូង។
-
អាកោដសព្ទ នាម
សូរវាយ, សំពង, ទួង; ដំ; គោះ។
-
អាកោត្នោត នាម
អាកោដែលធ្វើដោយលាយសាច់ត្នោតទុំជាមួយនឹងម្សៅខ្យាយនិងស្ករ។
-
អាក់ កិរិយាសព្ទនាម
ទើសទាក់, ខកខាន, ឈប់ដោយមានអាការទើសទាក់
-
អាក់ខាន កិរិយាសព្ទ
( ម . ព . ខកខាន )។
-
អាក់ទីណូព្យាបាល នាម
( វេជ្ជ .) វិធីព្យាបាលជំងឺដោយប្រើកាំរស្មីស្វាយអ៊ុលត្រាកាំរស្មីក្រហមអាំងហ្វ្រា។
-
អាក់ទីណូមហារីក នាម
( វេជ្ជ .) ជំងឺមហារីកស្បែកដែលបង្កឡើងដោយរំភាយរស្មីព្រះអាទិត្យ។
-
អាក់ទីណូវិទ្យា នាម
( វេជ្ជ .) វិទ្យាសាស្ត្រដែលសិក្សាអំពីផលប៉ះពាល់នៃរំភាយរស្មីជាពិសេសកាំរស្មីស្វាយអ៊ុលត្រាក្រហមអាំងហ្វ្រា ... នៃព្រះអាទិត្យក្នុងផ្នែកជីវវេជ្ជសាស្ត្រ។
-
អាក់ទីនីត នាម
( វេជ្ជ .) អាការៈរលាកស្បែកដែលបង្កឡើងដោយរំភាយរស្មីព្រះអាទិត្យ។
-
អាក់ទីវ៉ាទ័រ នាម
( គីមី .) វត្ថុធាតុរូបឬគីមីដែលជួយពន្លឿនជីវប្រតិកម្ម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។