វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1172 / 1268
-
អាគារិយវិន័យ នាម
( ម . ព . អាគារវិន័យ )។
-
អាគារូបដ្ឋាន នាម
គ្រឺះស្ថានសម្រាប់លក់គ្រឿងឧបភោគបរិភោគរបស់និយោជកទៅឱ្យកម្មករនិយោជិត។
-
អាគុយ នាម
ឧបករណ៍ផ្ទុកនិងផ្ដល់ចរន្តអគ្គិសនីដែលបានមកពីថាមពលគីមីមានថាមពលច្រើនជាងថ្មពិលមានរាងជាធុងប្រលេពីប៉ែតកែងទំហំប្រមាណ៣០សង់ទីម៉ែត្រឬក៏ធំជាងនេះ
-
អាគូទុយម៉ង់ នាម
( វេជ្ជ .) បាតុភូតនៃសរីរាង្គមិនឆ្លើយតបនឹងការប្រើឱសថគ្រឿងពុលឬគ្រឿងញៀនដែលតម្រូវឱ្យប្រើពីកម្រិតទាបទៅខ្ពស់ដើម្បីទទួលបាននូវប្រសិទ្ធភាព
-
អាគូមេទ្រី នាម
( វេជ្ជ .) ការវាស់សំឡេងដែលត្រចៀកអាចស្ដាប់ឮដោយប្រើអាគូម៉ែត្រ។
-
អាគូម៉ែត្រ នាម
( វេជ្ជ .) ឧបករណ៍វេជ្ជសាស្ត្រសម្រាប់វាស់សំឡេងដែលត្រចៀកអាចស្ដាប់ឮ។
-
អាគូស្មាតាញ៉ូស៊ី នាម
( វេជ្ជ .) ជំងឺថ្លង់ម្យ៉ាងដែលបណ្ដាលមកពីប្រព័ន្ធសរសៃប្រសាទកណ្ដាលមិនអាចចាប់ឬដឹងសំឡេងអ្វីមួយបានច្បាស់។
-
អាគេដោតអំបែកក្បាល
ពាក្យជេរដោយសម្ដីទ្រគោះ។
-
អាគ្នេយ៍ គុណនាម
ដែលទាក់ទងដោយអគ្និ, ដែលជារបស់អគ្និទេព។
-
អាគ្វីតេ នាម
( វេជ្ជ .) សមត្ថភាពនៃវិញ្ញាណដែលអាចវិនិច្ឆ័យអ្វីៗដែលតូចឬតិចបំផុត។
-
អាឃាត កិរិយាសព្ទ
( រ . ស .) គុំកួន
-
អាឃាតការណ៍ នាម
ការណ៍ឬហេតុ ( ដំណើរ ) ដែលនាំឱ្យមានគំនុំឬឱ្យមានការបៀតបៀនគ្នា។
-
អាឃាតនដ្ឋាន នាម
( ម . ព . អាឃាតនៈ )។
-
អាឃាតនៈ នាម
ការពិឃាត។
-
អាឃាតន៍ នាម
( ម . ព . អាឃាតនៈ )។
-
អាឃាតបុគ្គល នាម
បុគ្គលដែលមានគំនុំនឹងគ្នា; បុគ្គលអ្នកបៀតបៀនគ្នា។
-
អាឃាតពន្ធ នាម
ការចងគំនុំ។
-
អាឃាតព័ន្ធ នាម
( ម . ព . អាឃាតពន្ធ )។
-
អាឃាតមូល នាម
មូលហេតុនៃអាឃាត។
-
អាឃាតវត្ថុ នាម
វត្ថុដែលនាំឱ្យកើតអាឃាត។
-
អាឃាតវិមុត្ត នាម
អ្នកដែលរួចស្រឡះចាកគំនុំហើយ។
-
អាឃាតហេតុ នាម
( ម . ព . អាឃាតការណ៍ )។
-
អាឃោសន នាម
ការប្រកាសសេចក្ដីឱ្យឮសាយសុស, ការស្រែកប្រកាសឮខ្លាំងៗ; សូរសព្ទគឹកកងឬកងរំពង ( ប្រើជាអាឃោសនៈក៏បាន )។
-
អាឃោសនការ នាម
ការប្រកាសដំណឹងផ្សាយឱ្យឮសុសសព្វ។
-
អាឃោសនសព្ទ នាម
សូរគឹកកង, សូរសព្ទកងរំពង, សូរឮខ្លាំងៗ។
-
អាឃោសនា នាម
( ម . ព . អាឃោសន )។
-
អាឃោសនៈ នាម
( ម . ព . អាឃោសន )។
-
អាឃ៌ គុណនាម
( ម . ព . អឃ៌ )។
-
អាង កិរិយាសព្ទនាម
សង្ឃឹមដល់, សង្ឃឹមទៅរក; ពោលដល់; ចង្អុលទៅរក, យកជាគោល, យកជាកសិណឬជាតឹកតាង; ពឹងផ្អែកទៅលើ, យកជាទីពឹង
-
អាងខ្នង
( សំនួន .) អាងបុគ្គលដែលមានអំណាចឬទ្រព្យយសណាមួយចាំជួយធ្វើអន្តរាគមន៍ការពារ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។