វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1164 / 1268
-
អស្សាយតនៈ នាម
សញ្ជាតិប្រទេសឬជាតិភូមិនៃហ្វូងសេះ ( ប្រទេសដើមកំណើតសេះ )។
-
អស្សារោហៈ នាម
( ម . ព . អស្វារោហៈ )។
-
អស្សារោហ៍ នាម
( ម . ព . អស្វារោហៈ )។
-
អស្សាសប្បស្សាសៈ នាម
ខ្យល់ដកដង្ហើមចេញនិងខ្យល់ដកដង្ហើមចូល ( ខ្យល់ដង្ហើមចេញចូល )
-
អស្សាសៈ នាម
ខ្យល់ដកដង្ហើមចេញ ( ច្រើននិយាយថា )
-
អស្សុ នាម
ទឹកភ្នែក ( រ . ស .) ព្រះអស្សុ )។
-
អស្សុជ នាម
ឈ្មោះខែទី១១នៃចន្ទគតិមាន២៩ថ្ងៃ
-
អស្សុជល នាម
ទឹកភ្នែក ( ដែរ )។
-
អស្សុជលនេត្ត នាម
( ម . ព . អស្សុជលន័យន៍ )។
-
អស្សុជលន័យន៍ នាម
ភ្នែកដែលទទឹកជោកដោយទឹកភ្នែក ) ( រ . ស .)
-
អស្សុត គុណនាម
ដែលមិនធ្លាប់បានស្ដាប់, មិនដែលបានរៀនបានស្ដាប់សោះ; ដែលឥតចំណេះ; ល្ងង់។
-
អស្សុតជន នាម
ជនឬបុគ្គលអ្នកមិនដែលបានស្ដាប់, មិនដែលបានរៀន; ជនល្ងង់
-
អស្សុតបុគ្គល នាម
( ម . ព . អស្សុតជន )។
-
អស្សុធារា នាម
ទនៃទឹកភ្នែកគឺទឹកភ្នែកដែលហៀរហូររហាម។
-
អស្សុពាហ៍ នាម
ពាក្យប្រើឃ្លាតក្លាយមកពីអស្សពាហ៍។
-
អស្សុមុខ នាម
មុខដែលទទឹកជោកដោយទឹកភ្នែក។
-
អស្សុមុខី នាម
( ម . ព . អស្សុមុខ )។
-
អហង្កានិយម នាម
( ម . ព . ដាច់ខាតនិយម )។
-
អហង្ការ នាម
សេចក្ដីប្រកាន់ថាអញគឺសេចក្ដីប្រកាន់ថាអញថាគេ; សេចក្ដីប្រកាន់ខ្លួន
-
អហង្ការនិយម នាម
សេចក្ដីដាច់ខាតនិយម។
-
អហង្ការមមង្ការ នាម
សេចក្ដីប្រកាន់ថាអញថារបស់អញ; មានះក្រៃពេក
-
អហង្ការិន គុណនាមនាម
ដែលមានអហង្កការ; ដែលប្រកាន់មានះខ្លាំង; ដែលរឹងត្អឹងឬមុខរឹងក្រៃពេក; អ្នកដែលមានអហង្ការ
-
អហង្ការិនី គុណនាមនាម
( ម . ព . អហង្ការិន )។
-
អហង្ការី នាម
( ម . ព . អហង្ការិន )។
-
អហហៈ គុណនាម
សំខ្យាចំនួនមួយរយសែននិរព្វុទៈ។
-
អហិ នាម
ពស់។
-
អហិង្សា នាម
ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឱ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ
-
អហិត គុណនាម
ដែលឥតផលប្រយោជន៍; ដែលមិនមែនជាការទំនុកបម្រុងឬផ្ចុងផ្ដើម។
-
អហិតកម្ម នាម
អំពើឥតផលប្រយោជន៍។
-
អហិតករ នាម
អ្នកដែលធ្វើអំពើឥតផលប្រយោជន៍ឬអ្នកដែលធ្វើឱ្យឥតផលប្រយោជន៍។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។