អហិង្សា
អត្ថន័យ
-
1
នាម
ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឱ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ
ឧទាហរណ៍ មនុស្សត្រូវប្រើប្រាស់សត្វពាហនៈដោយអហិង្សា; ប្រសិនបើសត្វលោកទាំងអស់មានអហេសាដូចគ្នាក្នុងសកលលោកសមនឹងបរិបូណ៌ដោយសេចក្ដីសុខសម្រាន្តយ៉ាងក្រៃលែង។ (ព.កា.) ប្រាប់ផលអហិង្សាអហិង្សាជាធម៌ដ៏សំខាន់ប្រសិនបើកាន់បានគ្រប់គ្នាសមលោកទាំងមូលនឹងសះជាការឈ្លោះទាស់គ្នាក៏នឹងគ្មាន។ព្រោះអហិង្សាជាធម៌ស្ងប់ឱ្យរាប់ឱ្យរកគ្នារាល់ប្រាណអាចនាំឱ្យមានសុខសម្រាន្តធ្វើម្ដេចនឹងបានដូចថាអ្ហើយ។ប្រសិនបើអាចប្រជុំគ្នាទួទាំងលោកាពុំកន្តើយជជែកប្រឹក្សារកកោះត្រើយបើបានឃើញហើយព្រមកាន់តាម។ឱ្យអហិង្សាមានរាល់ទ្វីបភ្លឺដូចប្រទីបនៃលោកភ្លាមនោះលោកទាំងមូលនឹងមាននាមថាបានរួចផុតចាកហិង្សា។ល។ (ប្រទីបនៃលោកគឺព្រះអាទិត្យ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)