វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1161 / 1268
-
អស្វជពន៍ នាម
ល្បឿនសេះ។
-
អស្វជវ័ន នាម
( ម . ព . អស្វជពន៍ )។
-
អស្វតរ នាម
សេះល្អ; សេះលឿន។
-
អស្វត្ថព្រឹក្ស នាម
( ម . ព . អស្សត្ថព្រឹក្ស )។
-
អស្វទូត នាម
អ្នកជិះសេះនាំសំបុត្រឬនាំដំណឹងទៅមក។
-
អស្វធន នាម
សេះជាទ្រព្យ; អ្នកដែលមានសេះជាទ្រព្យគឺអ្នកដែលមានសេះជារបរ។
-
អស្វនាយ នាម
អ្នកបរសេះ។
-
អស្វបតី នាម
ម្ចាស់សេះ; អ្នកត្រួតត្រាខាងការរក្សាសេះ ( នៃព្រះរាជាជាដើម )។
-
អស្វបាល នាម
អ្នករក្សាសេះ; គង្វាលសេះ។
-
អស្វបោសក នាម
អ្នកចិញ្ចឹមសេះ។
-
អស្វបោសិកា នាម
( ម . ព . អស្វបោសក។
-
អស្វពាណិជ នាម
ឈ្មួញសេះ។
-
អស្វពាណិជ្ជ នាម
ជំនួញសេះ។
-
អស្វពាណិជ្យ
( ម . ព . អស្វពាណិជ្ជ )។
-
អស្វពាហ៍ នាម
ពាហនៈសេះឬសេះជាពាហនៈ ( ខ្មែរប្រើក្លាយជាអស្សុពាហ៍ក៏មាន, គួរលើកលែងប្រើ )។
-
អស្វពេទ្យ នាម
ពេទ្យព្យាបាលសេះ, ពេទ្យសេះ ( ហៅដោយរួបរួមថាបសុពេទ្យ " ពេទ្យព្យាបាលសត្វចិញ្ចឹមឬពេទ្យសត្វ " ក៏បាន )។
-
អស្វភារៈ នាម
អ្វីៗជាគ្រឿងធ្ងន់ដែលដឹកនាំទៅមកដោយខ្នងសេះ។
-
អស្វមេធ នាម
ឈ្មោះពិធីមហាយញ្ញមួយយ៉ាងគេលែងសេះសមួយឱ្យចេញដើរទៅ, មានព្យុហយាត្រាតាមទៅជាមួយផងសំដៅទៅត្រង់ប្រទេសឬក្រុងដែលគេត្រូវការយកជាចំណុះ ..., ចេញទៅពេញមួយឆ្នាំតាមកាលកំណត់នៃយញ្ញពិធីនោះ ..., លុះដល់ត្រឡប់មកវិញ ( ក្នុងខែថ្ងៃត្រូវនឹងខែថ្ងៃកាលដែលចេញទៅ ) គេពិឃាតសេះសនោះធ្វើបូជាយញ្ញ ( ជាព្រះរាជពិធីប្រកាសមហាតេជានុភាពយកប្រទេសឯទៀតៗជាចំណុះនៃព្រះរាជាក្នុងប្រទេសឥណ្ឌាសម័យបុរាណដែលប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, មានតំណាលតែក្នុងរឿងរ៉ាវពីព្រេងនាយ )។
-
អស្វយាត្រា នាម
យាត្រាដោយសេះ; ដំណើរទៅដោយសេះ។
-
អស្វយាន នាម
យានសេះ។
-
អស្វយុគ នាម
សេះមួយគូឬសេះមួយនឹម។
-
អស្វយុជ នាម
ការទឹមសេះពីរ។
-
អស្វយុទ្ធ នាម
ការប្រយុទ្ធគ្នានៃសេះនិងសេះ ( សេះប្រខាំគ្នា ); ការច្បាំងគ្នាដោយកងទ័ពសេះ, ចម្បាំងទ័ពសេះ។
-
អស្វរថ នាម
រថទឹមសេះ ( រទេះសេះ )។
-
អស្វរាជ នាម
ស្ដេចសេះគឺសេះដែលមានអានុភាពជាងអស់សេះឬសេះព្រះទីន័ងនៃព្រះរាជា, សេះមង្គល។
-
អស្វរឹទ្ធិ នាម
( ម . ព . អស្វឫទ្ធិ )។
-
អស្វរ័ត្ន នាម
សេះរ័ត្ន ( សេះកែវសម្រាប់ព្រះរាជាចក្រពត្តិ )។
-
អស្វសាទិន នាម
ទាហានសេះ; អ្នកជិះសេះ។
-
អស្វសាលា នាម
រោងសេះ។
-
អស្វសាវ នាម
កូនសេះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។