អស្វមេធ
អត្ថន័យ
-
1
នាម
ឈ្មោះពិធីមហាយញ្ញមួយយ៉ាងគេលែងសេះសមួយឱ្យចេញដើរទៅ, មានព្យុហយាត្រាតាមទៅជាមួយផងសំដៅទៅត្រង់ប្រទេសឬក្រុងដែលគេត្រូវការយកជាចំណុះ ..., ចេញទៅពេញមួយឆ្នាំតាមកាលកំណត់នៃយញ្ញពិធីនោះ ..., លុះដល់ត្រឡប់មកវិញ ( ក្នុងខែថ្ងៃត្រូវនឹងខែថ្ងៃកាលដែលចេញទៅ ) គេពិឃាតសេះសនោះធ្វើបូជាយញ្ញ ( ជាព្រះរាជពិធីប្រកាសមហាតេជានុភាពយកប្រទេសឯទៀតៗជាចំណុះនៃព្រះរាជាក្នុងប្រទេសឥណ្ឌាសម័យបុរាណដែលប្រតិបត្តិជឿកាន់តាមលទ្ធិព្រាហ្មណ៍, មានតំណាលតែក្នុងរឿងរ៉ាវពីព្រេងនាយ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)