វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1160 / 1268
-
អស់អាថ៌
( ម . ព . អស់អថ៌ )។
-
អស់អំណាច
អស់សេចក្ដីអាច, អស់អានុភាព។
-
អស់អ្នក នាម
អ្នកទាំងអស់គ្នា
-
អស់ឯង
ឯងទាំងអស់គ្នា
-
អស្ចារ្យ គុណនាម
ដែលគួរស្ងើចក្រៃពេក, ដែលគួរទះដៃស្ងើចសរសើរ; ដែលគួរស្ញែងក្រៃពេក
-
អស្ដង្គត កិរិយាសព្ទគុណនាម
ដល់នូវភាវៈមិនប្រាកដ; ធ្លាក់ចុះបាត់ទៅ; លិចបាត់ទៅ; បាត់ពន្លឺទៅ; ដែលដល់នូវភាវៈមិនប្រាកដ; ដែលលិចបាត់ទៅហើយ
-
អស្ដង្គតកាល នាម
កាលនៃព្រះអាទិត្យលិច ( ពេលថ្ងៃលិច )។
-
អស្ដង្គតវេលា នាម
វេលានៃព្រះអាទិត្យលិច ( ពេលថ្ងៃលិច )។
-
អស្ដង្គតសម័យ នាម
សម័យនៃព្រះអាទិត្យលិច ( ពេលថ្ងៃលិច )។
-
អស្ដង្គតសូរ្យ នាម
ព្រះអាទិត្យលិច ( ព . កា .)។
-
អស្ដង្គតសូរ្យា នាម
( ម . ព . អស្ដង្គតសូរ្យ )។
-
អស្ដង្គតសូរ្យោ នាម
( ម . ព . អស្ដង្គតសូរ្យ )។
-
អស្ដង្គមន៍ នាម
ដំណើរលិចបាត់ទៅ; សេចក្ដីវិនាសបាត់រូបបាត់អង្គ; ដំណើរលិចនៃព្រះអាទិត្យឬវេលាព្រះអាទិត្យលិច។
-
អស្ដា គុណនាមនាម
ប្រាំបី (៨)។
-
អស្ដាង្គ
អង្គ៨។
-
អស្ដាង្គសីល នាម
សីលមានអង្គ៨គឺសីលមាន៨សិក្ខាបទ ( សីល៨)។
-
អស្ដាង្គិកសីល នាម
( ម . ព . អស្ដាង្គសីល )។
-
អស្ដាពីស នាម
ម្ភៃប្រាំបី (២៨)។
-
អស្ដារ្យសង្ឃ នាម
អរិយសង្ឃឬអារ្យសង្ឃ៨ពួក ( ព . ពុ .)។
-
អស្ដាលេខ នាម
( ម . ព . លេខអស្តា )។
-
អស្ដិទស្សនវិជ្ជា នាម
( ទស្សនៈ .) ទស្សនវិជ្ជាដែលសិក្សាអំពីទស្សនវិជ្ជាខ្លួនឯងពោលគឺសិក្សាពីធម្មជាតិវិធីគោលបំណងស្វ័យភាពសត្យានុម័តភាពនិងសំណួររបស់ទស្សនវិជ្ជាព្រមទាំងទំនាក់ទំនងរវាងទស្សនវិជ្ជានិងមុខវិជ្ជាដទៃទៀត
-
អស្ថិរភាព នាម
( ម . ព . អថិរភាព )។
-
អស្ថិរវន្ត គុណនាម
( ម . ព . អថិរវន្ត )។
-
អស្មិ នាម
( ម . ព . អស្មិមានះ )។
-
អស្មិមានះ នាម
សេចក្ដីប្រកាន់ចិត្តរឹងត្អឹងថាអញថាគេឬថាយើងថាគេមិនព្រមទទួលជឿស្ដាប់អ្នកណា
-
អស្រី គុណនាម
( ម . ព . អសិរី )។
-
អស្វ នាម
សេះ។
-
អស្វកុដី នាម
រោងសេះ។
-
អស្វកោវិទ នាម
អ្នកដែលស្ទាត់ជំនាញខាងសេះគឺអ្នកដែលប៉ិនប្រសប់ខាងបង្ហាត់សេះ, ប្រើសេះ, ជិះសេះ។
-
អស្វឃោសៈ នាម
សម្រែកសេះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។