អស្ដា
គុណនាមនាម
អត្ថន័យ (2)
-
1
គុណនាម
ប្រាំបី (៨)។
-
2
នាម
ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានជាលេខប្រាំបី (៨) សម្រាប់ដាក់លើអក្សរទោលនាំអក្សរនោះឱ្យមានសំឡេងកញ្ឆក់ខ្លីរហ័ស, ដូចជាក៏បាន, ក៏ដែរ, ក៏ដោយ, ដ៏បវរ, ដ៏ប្រសើរ, ដ៏ហើយដោយមាស, ឰដ៏អាកាស; ហ៏!, ហ៏យកចុះ!, ន៏!, នុ៎ះន៏!, អុញន៏! ជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)