វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1082 / 1268
-
អតិពលកម្ម នាម
( សេ . ហិ .) ដំណើរការឬឧស្សាហកម្មដែលទាមទារនូវចំនួនកម្លាំងពលកម្មដ៏ច្រើនទើបអាចផលិតទំនិញឬសេវាបាន
-
អតិពាក្យ នាម
ពាក្យពោលកន្លងគឺពាក្យជេរ, ពាក្យមើលងាយ, ពាក្យហួសហេតុ, អតិកថា។
-
អតិពាល គុណនាម
ក្មេងណាស់; ល្ងង់ពេក។
-
អតិពាលា គុណនាម
( ម . ព . អតិពាល )។
-
អតិព្រឹទ្ធ គុណនាម
ចាស់ណាស់។
-
អតិព្រឹទ្ធា គុណនាម
( ម . ព . អតិព្រឹទ្ធ )។
-
អតិភារភាព នាម
( ម . ព . ឧត្តមានុភាព )។
-
អតិភោក្ដា កិរិយាសព្ទ
បរិភោគហួសប្រមាណ, ស៊ីច្រើនហួស។
-
អតិមធូរ គុណនាម
ផ្អែមណាស់; ឆ្ងាញ់ណាស់; ពីរោះណាស់។
-
អតិមហន្ត គុណនាម
ធំកន្លង, ធំណាស់។
-
អតិមហន្តី គុណនាម
( ម . ព . អតិមហន្ត )។
-
អតិមហ័គ្ឃ គុណនាម
ដែលមានតម្លៃច្រើនក្រៃពេក។
-
អតិមានះ គុណនាម
មានះក្រៃពេក, ប្រកាន់ហួសពេក។
-
អតិមុខរ នាមគុណនាម
មុខរឹងឬមាត់រឹងក្រៃពេក។
-
អតិមុខរា នាមគុណនាម
( ម . ព . អតិមុខរ )។
-
អតិមុខរៈ នាមគុណនាម
( ម . ព . អតិមុខរ )។
-
អតិមូល គុណនាម
ថ្លៃហួសពេក។
-
អតិរេក កិរិយាសព្ទគុណនាម
ច្រើនក្រៃ, ច្រើនលើស; ដែលលើសពីកំណត់, ដែលហួសពីចំនួន, ពិសេស; ហ៊ឹកហ៊ាក់, អធិកអធម
-
អតិរេកចីវរ នាម
ចីវរដែលលើសពីចំនួនប្រើប្រាស់តាមពុទ្ធានុញ្ញាត ( ព . វិ .)
-
អតិរេកភណ្ឌ នាម
របស់លើសពីចំនួន; ភណ្ឌៈពិសេស។
-
អតិរេកភត្ត នាម
សូមមើលភត្តតិរែក។
-
អតិរេកលាភ នាម
លាភដោយឡែកគឺលាភដែលកើតមានខុសពីប្រក្រតីដែលធ្លាប់តែបាន។
-
អតិរេកហិរញ្ញ នាម
ប្រាក់បន្ថែម។
-
អតិរេកហិរណ្យ នាម
( ម . ព . អតិរេកហិរញ្ញ )។
-
អតិលុទ្ធ កិរិយាសព្ទ
លោភលន់ចង់ចំណេញហួសពេក។
-
អតិវាក្យ នាម
( ម . ព . អតិពាក្យ )។
-
អតិវិសាល គុណនាម
ទូលាយណាស់។
-
អតិវិសេស គុណនាម
ប្លែកពេក, ប្លែកក្រៃលែងជាងប្រក្រតី។
-
អតិវិសេសគុណនាម គុណនាម
គុណនាមដែលមានដំណើរប្លែកក្រៃលែងជាងប្រក្រតី, ដូចជាខ្ពស់សន្លឹម, ជ្រៅស្រឡូងជាដើម; សន្លឹម, ស្រឡូងជាអតិវិសេសគុណនាម។
-
អតិវេគភាព នាម
ភាពលើសលប់, ទីខ្ពស់បំផុត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។