អតិរេក
កិរិយាសព្ទគុណនាម
អត្ថន័យ (2)
-
1
គុណនាម
ច្រើនក្រៃ, ច្រើនលើស; ដែលលើសពីកំណត់, ដែលហួសពីចំនួន, ពិសេស; ហ៊ឹកហ៊ាក់, អធិកអធម
ឧទាហរណ៍ របស់អតិរេកគឺរបស់លើសពីកំណត់, របស់ពិសេស; ប្រាក់អតិរេកគឺប្រាក់រង្វាន់ពិសេសដែលត្រូវថែមឲ្យ។
-
2
កិរិយាសព្ទ
ខ្មែរប្រើពាក្យនេះជាកិ . ក៏មាន, សំដៅសេចក្ដីថា " តោងទាមយក, ជ្រៀតបៀតយក; ទាមចំណែក "
ឧទាហរណ៍ ខ្ញុំមិនអតិរេកក្នុងរឿងនេះទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)