វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1079 / 1268
-
អណ្ដើកសរសៃ នាម
( ម . ព . អណ្ដើកហ្លួង )។
-
អណ្ដើកហ្លួង នាម
អណ្ដើកមួយប្រភេទមានសម្បុរខ្មៅក្បាលរាងទ្រវែងនិងច្រមុះស្រួចជាងអណ្ដើកប្រភេទផ្សេងទៀត, ជាប្រភេទល្មូនជិតផុតពូជ
-
អណ្ដើរ នាម
( ព . បុ .) ជណ្ដើរ ( គួរនឹងយកសេចក្ដីថាបានជាហៅអណ្ដើរព្រោះសម្រាប់ដើរបង្អន់ជើងឡើងចុះ; បានជាហៅជណ្ដើរព្រោះសម្រាប់ជាន់ដើរឡើងចុះ; ប៉ុន្តែតាមលក្ខណៈនិងសណ្ឋាន, ពាក្យទាំងពីរនេះមានសេចក្ដីត្រូវគ្នាតែមួយយ៉ាងគឺសំដៅសេចក្ដីថា " ប្រដាប់មានកាំជាជាន់ៗឬជាថ្នាក់ៗសម្រាប់ឡើងចុះ " ប៉ុណ្ណោះឯង; សម័យបច្ចុប្បន្ននេះច្រើនប្រើពាក្យជណ្ដើរជាង )។
-
អណ្ដែង នាម
ឈ្មោះត្រីរំអិលក្បាលសំប៉ែតមានពុកមាត់មានធ្មុងពីរមានពិសកាលណាមុតសាច់មនុស្សឈឺចាប់ពើត; ត្រីអណ្ដែងមាន២ប្រភេទគឺអណ្ដែងងាំងមាឌតូចជាងអណ្ដែងទន់ក្បាលធំទ្រងាងសាច់ហាប់; អណ្ដែងទន់មាឌធំជាងអណ្ដែងងាំងសាច់ទន់ជ្រាយ។
-
អណ្ដែត កិរិយាសព្ទ
ឋិតនៅលើទឹក; រសាត់ឬលឿនលើទឹកដោយកម្លាំងខ្សែទឹក; រសាត់ឬលឿននាអាកាសដោយកម្លាំងខ្យល់
-
អណ្ដែតចិត្ត កិរិយាសព្ទ
ព្រឺព្រួចចិត្តខ្ពស់ឡើង។
-
អណ្ដែតត្រសែត កិរិយាសព្ទ
អណ្ដែតត្រដឹមត្រដែតលឿនលយឯអាកាស។
-
អណ្ដែតរំពេ កិរិយាសព្ទ
( ព . ប្រ .) ចេញឃ្លាតចាកជាតិភូមិឬលំនៅដើមដើរខ្ចាត់ភ្លាត់ដាច់សង្វែងពីទីមួយទៅទីមួយប៉ុន្តែមិនមានសេចក្ដីលំបាកពេកទេ ( ប្រៀបដូចសត្វរំពេដែលហើរលើលំហសមុទ្រ )។
-
អណ្ដែតអណ្ដូង កិរិយាសព្ទ
( ព . ប្រ .) អណ្ដែតខ្ពស់ស្រឡូងលន្លោចឬអណ្ដែតខ្ពស់ៗទាបៗ; នឹកស្រងោចលន្លោចចិត្ត។
-
អណ្ដោត នាមគុណនាម
ឈើឬដែកជាដើមដែលមានមុខស្រួចវែងសម្រាប់ដោត, សម្រាប់ជង់, ដែលគេប្រើសម្រាប់ដោត, សម្រាប់ជង់
-
អណ្ឌកោស នាម
សំបកស៊ុត; ស្បែកអណ្ឌៈ។
-
អណ្ឌគោល នាម
សំណុំបាតុភូតដែលរួមចំណែកដល់ការបង្កើតអូវុលដុំមូលនៅក្នុងបុប្ផាណ្ឌដែលផ្សំនឹងជាតិឈ្មោលក្លាយទៅជាពង។
-
អណ្ឌជា គុណនាម
ដែលកើតពីស៊ុត។
-
អណ្ឌជៈ នាម
សត្វដែលកើតអំពីស៊ុត ( ហៅអណ្ឌជសត្តឬអណ្ឌជសត្វក៏បាន )។
-
អណ្ឌជៈកំណើត នាម
កំណើតអំពីស៊ុត ( ហៅទ្វិជសត្វក៏បាន )។
-
អណ្ឌប្រណាលី នាម
ពងដែលកើតនៅក្នុងដៃស្បូន។
-
អណ្ឌពិកល គុណនាម
ពិកលអណ្ឌ ( មានកោបជាដើម )។
-
អណ្ឌពិការ គុណនាម
ពិការអណ្ឌៈ។
-
អណ្ឌរោគ នាម
រោគកើតនៅអណ្ឌៈ ( មានស្រែងកង្កែបជាដើម )។
-
អណ្ឌវិកល គុណនាម
( ម . ព . អណ្ឌពិកល )។
-
អណ្ឌវិការ គុណនាម
( ម . ព . អណ្ឌពិការ )។
-
អណ្ឌសណ្ឋាន គុណនាមនាម
ដែលមានសណ្ឋានឬអាការដូចរាងស៊ុត; សណ្ឋានស៊ុត; រាងពងក្រពើ។
-
អណ្ឌសេត នាម
ផ្នែកពណ៌សថ្លាដែលស្រោបផ្នែកក្រហមនៃស៊ុត។
-
អណ្ឌាការ គុណនាមនាម
( ម . ព . អណ្ឌសណ្ឋាន )។
-
អណ្ឌាសយច្ឆេទនា នាម
ការកាត់អណ្ឌាស័យចោល។
-
អណ្ឌាស័យ នាម
ចំណែកសរីរាវយវៈសត្វដែលកកើតបានជាពង, លំនៅនៃពង; ផ្នែកខាងក្នុងនៃគ្រាប់រុក្ខជាតិដែលជាទីដុះពូជ។
-
អណ្ឌៈ នាម
ស៊ុត ( ពងសត្វមានពងមាន់, ពងទាជាដើម )
-
អណ្ឌៈធំ នាម
អណ្ឌៈកោប ( ពងកោប )។
-
អណ្ណប្រទេស
( ម . ព . អណ្ណវប្បទេស )។
-
អណ្ណព នាម
សមុទ្រ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។