វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1085 / 1268
-
អត្តឃាត នាម
ការសម្លាប់ខ្លួនឯង ( ហៅអត្តឃាតកម្មឬអត្តវិនិបាតកម្ម " ការធ្វើខ្លួនឱ្យឃ្លាតចាកជីវិត " ក៏បាន )។
-
អត្តឃាតកម្ម នាម
( ម . ព . អត្តឃាត )។
-
អត្តទត្ថ នាម
ប្រយោជន៍ចំពោះខ្លួន, ប្រយោជន៍ផ្ទាល់ខ្លួន។
-
អត្តទត្ថនិយម នាម
( ទស្សនៈ .) គំនិតដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន។តាមចិត្តវិទ្យាទស្សនៈមួយដែលយល់ថាជានិច្ចកាលមនុស្សត្រូវបានជំរុញឱ្យធ្វើអ្វីមួយដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។តាមសីលវិជ្ជាអត្តទត្ថនិយមគឺទស្សនៈមួយដែលយល់ថាក្នុងភាពសមហេតុផលជានិច្ចកាលមនុស្សត្រូវបានជំរុញឱ្យធ្វើអ្វីមួយដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។
-
អត្តទត្ថបុគ្គល នាម
បុគ្គលដែលខ្វល់ខ្វាយឬដែលគិតប្រយោជន៍ផ្ទាល់ខ្លួន។
-
អត្តទត្ថភាព នាម
ភាពនៃប្រយោជន៍ចំពោះខ្លួន, ការដែលគិតតែប្រយោជន៍ខ្លួនឯង។
-
អត្តទន្ត នាម
អ្នកទូន្មានខ្លួន, អ្នកបង្វឹកចិត្ត។
-
អត្តទន្តី នាម
( ម . ព . អត្តទន្ត )។
-
អត្តនោបទ នាម
បទដើម្បីខ្លួន។
-
អត្តនោមតិភាព នាម
( ទស្សនៈ .) ប្រធានវិស័យភាពអត្ថិភាពនៃអ្វីមួយដោយផ្អែកលើទស្សនៈឬអារម្មណ៍របស់បុគ្គលជាជាងផ្អែកលើហេតុការណ៍ខាងក្រៅឬភស្តុតាង
-
អត្តនោមត្យាធិប្បាយ នាម
អធិប្បាយតាមអត្តនោម័តិគឺអធិប្បាយតាមគំនិតរបស់ខ្លួនក្រៅពីសំនួនសេចក្ដីក្នុងគម្ពីរដីកាឬក្បួនច្បាប់។
-
អត្តនោម័តិ នាម
គំនិតនៃខ្លួន; ការយល់ឃើញដោយគំនិតរបស់ខ្លួន
-
អត្តបរិហារ នាម
ការរក្សាឬថែទាំខ្លួន។
-
អត្តប្រយោគ
( ម . ព . អត្ថប្បយោគ )។
-
អត្តពលកម្ម នាម
អំពើឬកិច្ចការដែលកើតអំពីកម្លាំងខ្លួន។
-
អត្តពលិក នាម
កីឡាករអត្តពលកម្ម
-
អត្តពលិកា នាម
( ម . ព . អត្តពលិក )។
-
អត្តពិគ្រោះ នាម
ការពិនិត្យមើលផ្លូវចិត្តរបស់ខ្លួន។
-
អត្តព្យាបាល នាម
( ម . ព . អត្តបរិហារ )។
-
អត្តភាព នាម
ភាវៈរបស់ខ្លួន; ខ្លួនទាំងមូល; ធម្មតារបស់ខ្លួន; និស្ស័យនៃខ្លួន; អាត្មាភាព។
-
អត្តលេខ នាម
លេខប្រចំាខ្លួន, លេខសម្គាល់ខ្លួននៃទាហានជាដើម។
-
អត្តវិនិបាតកម្ម នាម
( ម . ព . អត្តឃាត )។
-
អត្តសញ្ញាណ នាម
គ្រឿងសម្គាល់ខ្លួន; សញ្ញាដែលអាចសម្គាល់បានថាព័ត៌មាននោះៗពិតជាមានឬត្រូវចំលើរូបបុគ្គលឬក៏វត្ថុណាមួយ
-
អត្តសញ្ញាណជាតិ នាម
លក្ខណៈពិសេសនៃជាតិមួយដែលគេច្រើនប្រើវត្ថុនានាជាតំណាង
-
អត្តសញ្ញាណបត្រ នាម
លិខិតផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ។
-
អត្តសញ្ញាណប័ណ្ណ នាម
លិខិតផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ។
-
អត្តសន្និយាតន៍ នាម
ការប្រគល់ខ្លួនឱ្យនៅក្នុងអំណាចគេ។
-
អត្តសម្មាបណិធិ នាម
ការតាំងខ្លួនឱ្យល្អគឺការតាំងចិត្តប្រតិបត្តិតាមធម៌តាមច្បាប់។
-
អត្តហេតុ នាម
ព្រោះហេតុខ្លួន; ការឃើញប្រយោជន៍ផ្ទាល់ខ្លួន។
-
អត្តា នាម
ខ្លួន; ចិត្ត ( អាត្ម័ន, អាត្មា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។