វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1088 / 1268
-
អត្ថសាធិកា នាម
( ម . ព . អត្ថសាធក )។
-
អត្ថសាស្ត្រ នាម
( ម . ព . អត្ថវិជ្ជា )។
-
អត្ថសិរី នាម
សិរីជាទ្រព្យ; ទ្រព្យមានសិរី; ការមានទ្រព្យស្ដុកស្ដម្ភ។
-
អត្ថាធិប្បាយ នាម
អធិប្បាយសេចក្ដី។
-
អត្ថានុរូប នាម
ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើមគឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច។
-
អត្ថិភាព នាម
ភាវៈមាន, ភាពនៃអ្វីៗដែលមាន, ការមាន
-
អត្ថិភាពនិយម នាម
( ទស្សនៈ .) ចលនាឬទំនោរទស្សនវិជ្ជាដែលផ្ដោតការយកចិត្តទុកដាក់ទៅលើអត្ថិភាពបុគ្គលសេរីភាពបុគ្គលនិងជម្រើសបុគ្គល
-
អត្រជា នាម
( ម . ព . អត្រជៈ )។
-
អត្រជៈ នាម
កូនបង្កើត, បុត្របង្កើត។
-
អត្រា នាម
ផលធៀបមួយដែលប្រៀបធៀបឯកតាពីរផ្សេងគ្នា
-
អត្រាកម្ម នាម
( គីមី .) បច្ចេកទេសកំណត់រកកំហាប់នៃសូលុយស្យុងមិនស្គាល់មួយដោយការបន្ថែមសូលុយស្យុងស្ដង់ដារហូតដល់ចំណុចស្រេច។
-
អត្រាកើតដុល នាម
( ភូមិ .) ចំនួនកំណើតរស់សរុបក្នុងឆ្នាំណាមួយធៀបនឹងចំនួនប្រជាជនសរុបប្រចាំឆ្នាំនោះ
-
អត្រាកំណើត នាម
ចំនួនកំណើតរស់ក្នុងចំណោមប្រជាជន១០០០នាក់នៅកន្លែងណាមួយនិងក្នុងឆ្នាំណាមួយ។
-
អត្រានិរប្រវេសន៍ នាម
( ភូមិ .) ចំនួនជននិរប្រវេសន៍ដែលចាកចេញពីតំបន់ឬប្រទេសដើមណាមួយធៀបនឹងប្រជាជនសរុបនៃតំបន់ឬប្រទេសដើមនោះក្នុងរយៈពេលណាមួយ។
-
អត្រានុកូលដ្ឋាន នាម
ពាក្យប្រើដោយសន្មតិហៅបញ្ជីកើតស្លាប់និងអាពាហ៍ពិពាហ៍ឬអាវាហមង្គលនៃជនានុជនក្នុងកម្ពុជរដ្ឋ
-
អត្រាមរណៈ នាម
( ភូមិ .) ចំនួនមនុស្សស្លាប់ក្នុងចំណោមប្រជាពលរដ្ឋនៃប្រទេសឬតំបន់ណាមួយតាមឯកតាភាគរយភាគពាន់ឬភាគលានក្នុងរយៈពេលណាមួយ
-
អត្រាស្លាប់ដុល នាម
( ភូមិ .) ចំនួនអ្នកស្លាប់សរុបក្នុងឆ្នាំណាមួយធៀបនឹងចំនួនប្រជាជនសរុបប្រចាំឆ្នាំនោះ។ជាទូទៅអត្រានេះគិតជាភាគពាន់
-
អថព៌វេទ នាម
( ម . ព . អថព្វវេទ )។
-
អថព្វ នាម
ឈ្មោះព្រាហ្មណ៍ម្នាក់ជាអ្នកផ្ដើមបង្កើតលទ្ធិបូជាភ្លើងនិងអថព្វវេទ។ខ្មែរសម័យបុរាណច្រើនហៅក្លាយជាអថ័នមកពីពាក្យសំស្ក្រឹតអាថវ៌ន៑កាត់វ៌ចេញនៅត្រឹមតែន៑, ប្រើជាឈ្មោះមន្តអាគមពួកមួយសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើមនិងពិធីបូជាបញ្ចុះគោលចារឹកសន្មតថាជាជយភូមិ
-
អថព្វវេទ នាម
ឈ្មោះវេទទី៤និយាយអំពីមន្តវិជ្ជាសម្រាប់សូត្រសែកហៅឬបណ្ដេញភូតបិសាចជាដើម។
-
អថាមភាព នាម
ភាពទន់ខ្សោយភាពអន់ថយភាពអស់កម្លាំងភាពល្វើយ។
-
អថាវរភាព នាម
ភាពមិនទៀងភាពងាយប្រេះស្រាំភាពងាយរងគ្រោះភាពងាយដួលរលំ។
-
អថាវរៈ គុណនាម
ដែលមិនទៀងដែលងាយរងគ្រោះ។
-
អថិរភាព នាម
ភាពដែលមិនឋិតថេរ, លក្ខណៈដែលមិនតាំងនៅមាំមួន, ការមិនទៀងទាត់, ការប្រែប្រួល
-
អថិរវន្ត គុណនាម
ដែលមិនឋិតថេរមិនជាប់មិនមានមធ្យោបាយ។
-
អថេរ នាម
( គណិត .) និមិត្តសញ្ញាដែលតាងឱ្យបរិមាណឬតម្លៃមិនស្គាល់។
-
អថ៌ នាម
អត្ថ
-
អថ័ន នាម
( ម . ព . អថព្វ )។
-
អថ័ព្វន៍ នាម
( ម . ព . អថព្វ )។
-
អទត្តពល កិរិយាសព្ទ
មិនទាន់មានផលក្នុងបច្ចុប្បន្នអាចកើតមានទៅខាងមុខ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។