វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1084 / 1268
-
អតេកិច្ចភាព
ភាពឬដំណើរកែលែងកើត។
-
អតេកិច្ឆ គុណនាម
ដែលមិនគួររក្សាបាន, ដែលអស់កែបាន, ដែលកែខៃលែងកើត
-
អតេកិច្ឆបុគ្គល នាម
បុគ្គលដែលមានទោសធ្ងន់ឥតអ្នកណាជួយបន្ធូរបន្ថយឬជួយសម្រាលបានឡើយ។
-
អតេកិច្ឆភាព នាម
ភាពឬដំណើរកែលែងកើត។
-
អតេកិច្ឆរោគ នាម
រោគដែលពេទ្យអស់កែបាន។
-
អតេកិច្ឆា គុណនាម
( ម . ព . អតេកិច្ឆ )។
-
អតេកិច្ឆាបត្តិ នាម
អាបត្តិដែលភិក្ខុត្រូវហើយនឹងនៅជាភិក្ខុភាវៈតទៅទៀតពុំបាន ( អាបត្តិបារាជិក )។
-
អតេកិច្ឆាពាធ នាម
( ម . ព . អតេកិច្ឆរោគ )។
-
អតេតិច្ឆាបត្តិ
អាបត្តិដែលភិក្ខុត្រូវហើយនឹងនៅជាភិក្ខុភាវៈតទៅទៀតពុំបាន ( អាបត្តិបារាជិក )។
-
អត់ កិរិយាសព្ទគុណកិរិយា
ទ្រាំ, ធន់, ធន់ទ្រាំ; ខំទប់
-
អត់ឃ្លាន កិរិយាសព្ទគុណនាម
អត់បាយដាច់បាយ, ដែលខ្វះខាតស្បៀងដែលមានអាហារបរិភាគមិនគ្រប់គ្រាន់
-
អត់ឃ្លានមានបើស៊ី
( សំនួន .) គ្មានអ្វីបរិភោគក៏ទ្រាំអត់មានក៏បរិភោគ
-
អត់ងងុយ កិរិយាសព្ទគុណនាម
មានអាការៈដេកមិនលក់; មិនបានដេកឬដេកមិនបានគ្រប់គ្រាន់
-
អត់ដង្ហើម កិរិយាសព្ទ
ផ្អាកដកដង្ហើមមួយរយៈដូចជានៅពេលចុះមុជទឹកជាដើម
-
អត់ធន់ កិរិយាសព្ទ
អត់ទ្រាំ, ប៉ិនធន់, ប៉ិនទ្រាំ។
-
អត់ធ្មត់ កិរិយាសព្ទ
ទ្រាំអត់ឲ្យតែរួចក្នុងគ្រាក្នុងស្របក់មួយៗ។
-
អត់បាយ កិរិយាសព្ទ
គ្មានបាយ; មិនបានបរិភោគបាយ។
-
អត់បើ គុណកិរិយា
ពុំសមបើ
-
អត់បើអត់
( សំនួន .) ម្នៅៗ
-
អត់បើអ្វីទេ កិរិយាសព្ទ
មិនមានរឿងហេតុអ្វីទេ, ឥតទាស់អ្វីទេ ( ព . សា .) អត់បើអីទេ )។
-
អត់សង្កត់ កិរិយាសព្ទ
ខំទប់ចិត្តមិនឱ្យកម្រើក។
-
អត់អាស្រ័យ កិរិយាសព្ទ
មិនប្រកាន់ដោយដាច់ខាត; ប្រថុយយក, ប្រថុយប្រើ។
-
អត់អំបិលប្រឡាក់
( សំនួន .) ដែលឥតប្រយោជន៍ដែលអសារឥតការ
-
អត់ឱន កិរិយាសព្ទ
បន្ទន់ចិត្តអត់ទ្រាំ; ខំទ្រាំអត់មិនប្រកាន់ទោស
-
អត់ឱ្យ កិរិយាសព្ទ
ទ្រាំឱ្យ, បណ្ដោយឱ្យ
-
អត្ត នាម
ខ្លួន; ចិត្ត ( អាត្ម័ន, អាត្មា )។
-
អត្តកិច្ច នាម
( ម . ព . អត្តពលកម្ម )។
-
អត្តកិលមកម្ម នាម
អំពើដែលធ្វើខ្លួនឱ្យលំបាកទាំងកាយទាំងចិត្តដោយឥតផលប្រយោជន៍។
-
អត្តកិលមថានុយោគ នាម
ការប្រកបព្យាយាមតឹងហួសពេកឱ្យនឿយលំបាកខ្លួនឥតផលប្រយោជន៍ ( ជាវត្តប្រតិបត្តិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ )។
-
អត្តខាត់ គុណនាម
ដែលខ្វះខាត, មិនសូវបរិបូណ៌, មិនគ្រប់គ្រាន់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។