វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 717 / 1268
-
រ៉េអាក់ទ័រ នាម
ម៉ាស៊ីនខ្នាតធំមួយប្រភេទផ្ទុកដោយអាតូមដែលត្រូវបានផ្ដាច់ចេញឬភ្ជាប់គ្នាដើម្បីផលិតថាមពល
-
រ៉េះៗ គុណកិរិយាគុណនាម
ដែលស្ដើងស្ដួចណាស់, ដែលតិចតួចស្ដើងស្ដួចក្រៃពេក; ដែលខ្សោយណាស់
-
រ៉ែ នាម
លោហធាតុផ្សេងៗកើតនៅក្នុងដីដែលជីកគាស់យកមករម្លាយសម្រាំងយកតែសាច់បានជាលោហជាតិតាមកំណើតដើម
-
រ៉ែងៗ គុណកិរិយា
ដែលពុះបន្តិចៗព្រោះដុតភ្លើងមិនដល់
-
រ៉ែត គុណនាម
ដែលជូរជ្រេញខ្លាំង, ជូរគ្រែត
-
រ៉ែរ៉ កិរិយាសព្ទគុណកិរិយា
រារង់, បង្អែបង្អង់ចាំ, បង្គីបង្គា
-
រ៉ែៗ កិរិយាសព្ទ
យកប្រដាប់ធ្វើដោយដែកវាយចុចសង្កត់ឬចោះទម្លុះបន្ទះឬសន្លឹកស្ដើងមានស្ពាន់ក្រាប់និងក្រដាសជាដើមឱ្យទ្រុឌឬឱ្យធ្លុះជាក្បាច់ឬជាស្នាម, ជាប្រហោង
-
រ៉ៃ នាម
ព្រុយសក់ស្ត្រីដែលកាត់ទុកឱ្យសល់ត្រង់សៀតផ្កាទាំងពីរខាងដុះវែងចុះមកសម្រាប់ចាប់សៀតត្រចៀក, រាប់ថាជាលម្អតាមសម័យនិយម
-
រ័តន៍ នាម
( ម . ព . រតនៈ )។
-
រ័ត្ន នាម
( ម . ព . រត្ន )។
-
ល កិរិយាសព្ទនាម
តួអក្សរទី៣ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាលមានអក្ខរសូរអន្តរជាតិ [l] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅជើងធ្មេញនិងជាសូរលំហូរឃោសៈ។
-
លក កិរិយាសព្ទនាម
ជីក, ចូក, ចូរ, ដាប់ឱ្យមានជាប្រឡាយជាចង្អូរ, ជាគន្លង, ជាហែប, ជាអណ្ដាត
-
លកញីឈ្មោល កិរិយាសព្ទ
លកសាច់ឈើឱ្យមានជាអណ្ដាតផ្ទុយគ្នាសម្រាប់ផ្គុំឬបិទឱ្យជិតមិនឱ្យមានប្រហោង
-
លក់ កិរិយាសព្ទ
ចំណាយទំនិញ, ឱ្យរបស់ទៅអ្នកទិញដោយយកថ្លៃ
-
លក់ខ្លួន កិរិយាសព្ទ
ចំណាយខ្លួនឱ្យជាអ្នកនៅបម្រើគេ។
-
លក់ជាតិ កិរិយាសព្ទ
យកទ្រព្យសម្បត្តិជាតិខ្លួនទៅឱ្យជាតិដទៃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឬក្រុមណាមួយ
-
លក់ជានិច្ច កិរិយាសព្ទ
( ម . ព . ដេកលក់ )។
-
លក់ជឿ កិរិយាសព្ទ
លក់ពុំទាន់យកថ្លៃដល់ដៃភ្លាមនៅឡើយដោយជឿថាអ្នកទិញនឹងចេញតម្លៃឱ្យពុំខាន។
-
លក់ដុំ កិរិយាសព្ទ
លក់ទាំងដុំៗទីទៃពីលក់រាយ។
-
លក់ដូរ កិរិយាសព្ទ
លក់ខ្លះដូរខ្លះគឺលក់របស់រប៉ិចរប៉ីរាយរង។
-
លក់ព្នៃ កិរិយាសព្ទ
លក់ទ្វេគុណ; ប្រើក្លាយមកពីពាក្យពិន័យគឺពិន័យលក់ទ្វេគុណមួយជាពីរ។
-
លក់ព្នៃស្ទៃអុំ នាម
( ព . ប្រ .) ពិន័យលក់សង្កត់សង្កិនញាំញីខុសមាត្រាច្បាប់។
-
លក់រាន កិរិយាសព្ទ
ដាក់អីវ៉ាន់លើរានលក់។
-
លក់រាយ កិរិយាសព្ទ
រំលែកទំនិញលក់តាមត្រូវការរបស់អ្នកទិញ។
-
លក់លង់ កិរិយាសព្ទ
លក់ជ្រុលដំណេក។
-
លក់លន់ កិរិយាសព្ទ
លក់ហួសប្រមាណ, លក់ជ្រៅមិនងាយភ្ញាក់
-
លក់ស្វា កិរិយាសព្ទ
លក់ពភ្លឹមពភ្លែតគឺស្ទើរលក់ស្ទើរភ្ញាក់ ( បាលីហៅកបិមិទ្ធ " លក់ស្វា ", ការយល់សប្នឃើញអ្វីៗទោះពិតក្ដីមិនពិតក្ដីឃើញត្រង់ស្របក់នេះឯងពុំមែនពេញជាលក់ពុំមែនពេញជាភ្ញាក់គឺត្រង់ចន្លោះលក់និងភ្ញាក់ ( ព . វិ .)។
-
លក្ខ នាម
កំណត់; ទីសម្គាល់, គ្រឿងចំណាំ; ចន្លោង; គ្រឿងកំណត់រាប់, ខ្នាត, ទីវ; បុណ្យ, បុណ្យភ័ព្វ, សំណាង។
-
លក្ខខណ្ឌ នាម
កម្រិត; សង្កាត់, ប៉ែកដោយឡែក; កំណត់គោល; ព្រំ
-
លក្ខណ នាម
គ្រឿងសម្គាល់, គ្រឿងចំណាំ; គ្រឿងសង្កេតនាខ្លួនប្រាណចង្អុលឱ្យឃើញច្បាស់ថាមានភ័ព្វឬឥតភ័ព្វ; គុណសម្បត្តិ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។