វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 720 / 1268
-
លញ្ចលាភ នាម
ការបានសំណូក។
-
លញ្ឆករ នាម
ត្រា ( សម្រាប់បោះ ); ប្រើជា ( រ . ស .) ព្រះលញ្ឆករ ( ព្រះរាជមុទ្រា )។
-
លញ្ឆការ នាម
ជាងធ្លាក់ត្រា។
-
លញ្ជិកា នាម
ស្រីពេស្យា។
-
លត នាម
ឈ្មោះនំស្រស់មួយប្រភេទធ្វើដោយរំងាស់ម្សៅឱ្យឆ្អិនឱ្យខាប់ហើយដួសដាក់លើប្រទាសវាចសង្កត់ឱ្យចេញជាដុំតូចៗធ្លាក់មកក្នុងទឹកត្រជាក់ដែលដាក់ក្នុងចានធំឬជើង, ប្រើបរិភោគជាមួយនឹងទឹកខ្ទិះលាយស្ករ
-
លតឆា នាម
អាហារធ្វើដោយឆាសរសៃលតខ្លីកន្តុលជាមួយនឹងសាច់គោស៊ុតខាត់ណាសណ្ដែកបណ្ដុះជាដើម
-
លតស្វិត នាម
បង្អែមលតម្យ៉ាងមានសរសៃស្វិត
-
លតា នាម
វល្លិ។
-
លតាជាតិ នាម
ជាតិវល្លិ, វល្លិគ្រប់ប្រភេទ; ជាតិដំណាំឡើងទ្រើងឬដំណាំផ្សេងៗដែលបោះទងវារគ្រប់ប្រភេទ។
-
លតាបត្រ នាម
តែមបិទលើផលិតផលដែលបានបង់ពន្ធហើយ។
-
លតាមណី នាម
កែវប្រពាល។
-
លតាម្រឹគ នាម
ទោច; ស្វា។ល
-
លត់ កិរិយាសព្ទ
ធ្វើឱ្យរលត់
-
លត់ដំ កិរិយាសព្ទ
ហ្វឹកហ្វឺនបំពាក់បំប៉នទាំងកាយទាំងចិត្តដោយវិន័យតឹងរ៉ឹង
-
លទ្ធ គុណនាម
ដែលបានហើយ។
-
លទ្ធកម្ម នាម
ការទទួលបានការឡើងជាម្ចាស់សិទ្ធិនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្ដីដោយទិញឬដូរក្ដី
-
លទ្ធផល នាម
ផលដែលបានហើយ; ផលនៃការងារដែលបានសម្រេចហើយ, កម្រៃដែលបានសម្រេចមកពីការប្រកបកិច្ចការផ្សេងៗ; សេចក្ដីសម្រេចនៃការគិតលេខ
-
លទ្ធផលប្រឡង នាម
ផលដែលទទួលបានពីការប្រឡង។
-
លទ្ធពន្ធ នាម
ពន្ធសរុបដែលប្រមូលបាន។
-
លទ្ធភាព នាម
ភាពនៃអ្វីៗដែលបានសម្រេចហើយ។
-
លទ្ធភោជន នាម
ភោជន, លាភ, សម្បត្តិដែលបានហើយ។
-
លទ្ធលាភ នាម
( ម . ព . លទ្ធភោជន )។
-
លទ្ធសម្បត្តិ នាម
( ម . ព . លទ្ធលាភ )។
-
លទ្ធិ នាម
ការឃើញ, សេចក្ដីយល់ឃើញ; សេចក្ដីប្រកាន់ជំនឿ, ជំនឿ ( យ៉ាងដូចជឿសាសនាជាដើម ); ការប្រកាន់តាមយោបល់របស់ខ្លួនឬតាមទម្លាប់; ពិធី, បែបបទ; ការនិយម
-
លន កិរិយាសព្ទ
លាបដោយម្រ័ក្សណ៍, ដោយជាតហិង្គុលឱ្យឡើងសម្បុររលោង; លនម្រ័ក្សណ៍, លនជាតហិង្គុល។
-
លន់ គុណកិរិយាគុណនាម
ក្រៃ, ពេក, ក្រៃពេក; ពន់ពេក; ដែលហួស, ហួសពេក, ហួសប្រមាណ; ដែលពេញហៀរ
-
លន់តួ កិរិយាសព្ទ
អង្វរសូមទោសដោយទទួលកំហុសលើខ្លួន
-
លន់លក់ កិរិយាសព្ទ
( ម . ព . លក់លន់ )។
-
លន្តែ នាម
ឈ្មោះឈើតូចមួយប្រភេទមានផ្កាក្រអូប។
-
លន្លង់ គុណនាម
ដែលស្រងេះស្រងោចព្រោះឃើញវាលធំធេងឆ្ងាយសន្លឹមឬឃើញទីប្លែកចិត្ត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។