វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 719 / 1268
-
លឃុក្រម គុណនាម
ជំហានរហ័ស; ដែលឈានជើងញាប់, ដែលមានដំណើរលឿន។
-
លឃុចិត្ត នាមគុណនាម
( ម . ព . លហុចិត្ត )។
-
លឃុចិន្តា នាម
( ម . ព . លហុចិន្តា )។
-
លឃុវិក្រម គុណនាម
( ម . ព . លឃុក្រម )។
-
លង កិរិយាសព្ទនាម
ល្បង
-
លង់ កិរិយាសព្ទ
ជ្រុល, ស៊ុន, ហួស
-
លង់ខ្លួន កិរិយាសព្ទ
( សំនួន .) ជាប់ជំពាក់ក្នុងរឿងអ្វីមួយឬជ្រុលខ្លួនក្នុងស្ថានភាពណាមួយដែលពិបាកដកខ្លួនរួច
-
លង់ទឹក កិរិយាសព្ទ
លិចក្នុងទឹកត្រដរហែលឡើងពុំរួច។
-
លង់ទ្រនេស កិរិយាសព្ទគុណកិរិយា
ដួលដេកជាប់ក្រោកទៅណាពុំរួច
-
លង់លុះ ធ.
លុះដល់
-
លង់ហិន នាម
លោហៈមួយប្រភេទសាច់រឹងស្រួយកើតអំពីរំលាយផ្សំលោហជាតិច្រើនមុខបញ្ចូលគ្នា
-
លង្កា នាម
ឈ្មោះកោះធំមួយក្នុងមហាសមុទ្រឥណ្ឌានៅខាងត្បូងមធ្យមប្រទេស ( ហៅលង្កាទ្វីបក៏បាន )។
-
លង្កាទ្វីប នាម
កោះលង្កា។
-
លង្ឃនកម្ម នាម
ការហាត់លោត, ហាត់ផ្លោះ។
-
លង្ឃនកីឡា នាម
ល្បែងលោត, ល្បែងហក់ផ្លោះរំលង។ល។
-
លង្ឃនៈ នាម
ដំណើរលោត, ការផ្លោះរំលង។
-
លង្វែក នាម
កាលឬសម័យជាចន្លោះ, ជារវាង
-
លង្ហិន នាម
( ម . ព . លង់ហិន )។
-
លជ្ជាភាព នាម
ភាវៈនៃសេចក្ដីខ្មាស, ដំណើរអៀនខ្មាស
-
លជ្ជិន គុណនាមនាម
( ម . ព . លជ្ជី )។
-
លជ្ជិនី គុណនាម
( ម . ព . លជ្ជី )។
-
លជ្ជី គុណនាមនាម
ដែលមានសេចក្ដីខ្មាស; អ្នកមានខ្មាស
-
លជ្ជីភាព នាម
ភាព, ដំណើររបស់អ្នកមានសេចក្ដីខ្មាស។
-
លញ់ កិរិយាសព្ទ
ធ្វើវត្ថុទន់ជ្រាយឱ្យមូលដោយយកបាតដៃប្រមៀលទៅប្រមៀលមករឿយៗ
-
លញ្ច នាម
សំណូក។សម្រាប់ប្រើផ្សំជាមួយនិងសព្ទដទៃជា។
-
លញ្ចទាន នាម
ការឱ្យសំណូក ( ការសូក )។
-
លញ្ចទាយក នាម
អ្នកឱ្យសំណូក ( អ្នកសូក )។
-
លញ្ចទាយិកា នាម
( ម . ព . លញ្ចទាយក )។
-
លញ្ចប្បដិគ្គាហក នាម
អ្នកទទួលសំណូក ( អ្នកស៊ីសំណូក )។
-
លញ្ចប្បដិគ្គាហិកា នាម
( ម . ព . លញ្ចប្បដិគ្គាហក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។