វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 714 / 1268
-
រំលែកទុក្ខ កិរិយាសព្ទ
ចូលរួមទុក្ខជាមួយ, ជួយរួមទុក្ខ
-
រំលែះ កិរិយាសព្ទ
( ម . ព . រំលេះ )។
-
រំលោក នាម
( ម . ព . រម្លោក )។
-
រំលោង នាម
ព្រៃស្រោងក្នុងទំនាប
-
រំលោភ កិរិយាសព្ទ
បំពានដោយសេចក្ដីលោភ, បំពានបំពារទាំងអំណាច, បង្គ្របលើ, ប្រព្រឹត្តល្មើសលើ
-
រំលំ កិរិយាសព្ទ
( ម . ព . រម្លំ )។
-
រំសាយ នាម
( ម . ព . រម្សាយ )។
-
រំសុស កិរិយាសព្ទ
ធ្វើឱ្យឡើងត្រសុស
-
រំសេវ នាម
ផង់ផ្ទុះពួកមួយមានច្រើនបែបសម្រាប់ប្រើជាគ្រឿងដុតឱ្យផ្ទុះឬផ្សំក្នុងការបាញ់កាំភ្លើងជាដើម; ច្រើនហៅថារំសេវជាង
-
រំសោះ កិរិយាសព្ទ
ធ្វើឱ្យសោះ, ឱ្យស្រស់ទឹក, ឱ្យស្រស់ទឹក, ឱ្យស្ងួត, ឱ្យអស់រសជាតិ
-
រំហ នាម
( ម . ព . លម្ហ )។
-
រំហាច នាម
( ម . ព . លម្ហាច )។
-
រំហុក គុណកិរិយាគុណនាម
អំពីភ្លៀងដែលធ្លាក់គំហុកខ្លាំងរាល់ថ្ងៃ
-
រំហូត គុណកិរិយា
( ម . ព . រម្ហូត )។
-
រំហូរ នាម
ការហូរ។
-
រំហូរទឹក នាម
ការហូរនៃទឹក។
-
រំហួត កិរិយាសព្ទ
ធ្វើឱ្យហួត
-
រំហើយ កិរិយាសព្ទនាម
( ម . ព . លម្ហើយ )។
-
រំហែ កិរិយាសព្ទ
( ម . ព . លម្ហែ )។
-
រំហោក កិរិយាសព្ទនាម
ធ្វើឱ្យហោក
-
រំហ័ស គុណនាម
ដែលរហ័ស, ប្រញាប់
-
រំអា កិរិយាសព្ទ
( ម . ព . រម្អា )។
-
រំអិល នាម
( ម . ព . រម្អិល )។
-
រំអុក កិរិយាសព្ទ
អុករឿយៗ, កម្ជេញដាក់គឺពឹងរក, សូម; តឿនទារទទូចច្រំដែល, កន្ទក់កន្ទេញនាំឱ្យព្រួយឱ្យជ្រេញចិត្ត
-
រំអុករំអែ កិរិយាសព្ទ
រំអុកចែប៉ប្រែ, រំអុកត្អូញត្អែរច្រំដែល
-
រំអួយ កិរិយាសព្ទ
ធ្វើពុតចំទួយខ្លួន, ឈឺចាប់ឬនឿយហត់បន្តិចបន្តួចសម្ដែងអាការមាយាថ្ងូរឬត្អួញត្អែរធ្វើហាក់ដូចជានឿយហត់ខ្លាំងឬឈឺខ្លាំង
-
រំអួយរំអែ កិរិយាសព្ទ
( ម . ព . រំអែរំអួយ )។
-
រំអើក កិរិយាសព្ទ
និយាយតំណាលឬរំឭកដំណើរដើមឬក៏រឿងដើម
-
រំអែង កិរិយាសព្ទ
( ម . ព . រម្អែង )។
-
រំអែរំអួយ កិរិយាសព្ទ
រំអួយពេក ( ព . កា .) ប្រើជារំអួយរំអែក៏មាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។