វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 712 / 1268
-
រំពង គុណកិរិយាគុណនាម
ដែលមានសូរគឹកកង, ខ្ទរខ្លាំង
-
រំពត់ កិរិយាសព្ទ
ពត់ឯងវៀចរមួលឬកែកល្អៀងសាច់មិនត្រង់មិនរត់សាច់ដូចដើម
-
រំពា នាម
ភក្សាហារដែលសត្វកាចពិឃាតបានហើយស៊ីខ្លះរួចទុកដោយហួងហែងបម្រុងនឹងស៊ីតទៅទៀត
-
រំពាត់ នាម
គ្រឿងវាយវាត់, វត្ថុសម្រាប់វាយវាត់
-
រំពាស់ នាម
( ម . ព . លំពាស់ )។
-
រំពឹង កិរិយាសព្ទ
ជញ្ជឹង, គិតជញ្ជឹង, ទ្រឹងគិត
-
រំពឹងទុក កិរិយាសព្ទ
សង្ឃឹមទុកជាមុនឬផ្គងគំនិតគិតទុកជាមុនថានឹងបានសម្រេចកិច្ចការអ្វីមួយ
-
រំពុក នាម
កម្ទេចកម្ទីពុកផុយដែលកើតចេញពីសំរាមស្លឹកឈើមែកឈើជាដើម។
-
រំពុកព្រៃ នាម
រុក្ខជាតិដុះនៅក្នុងព្រៃមានផ្លែមូលនិងរឹងអាចបរិភោគបាន ( តំបន់ខ្លះហៅថាអំពុកព្រៃ )។
-
រំពុះ នាម
ខណៈដែលទឹកពុះម្ដងៗ
-
រំពើក គុណកិរិយា
ដែលកក្រើករជើបរជោរ, រំជួលខ្លាំង
-
រំពើកផែនដី នាម
ការរញ្ជួយផែនដី។
-
រំពើត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរំពើងថារំពើតរំពើងគឺដែលមានចលនាល្វតល្វន់រេចុះរេឡើងឬដែលរេក្បាលស្ងើនងីកងោកៗ
-
រំពើន គុណកិរិយាគុណនាម
ដែលមានលំនាំទន់ល្វតរេចុះរេឡើងឬដែលរេក្បាលស្ងើនងីកងាកៗ
-
រំពេ នាម
សត្វបក្សីមួយប្រភេទនៅអាស្រ័យតាមផ្នូកខ្សាច់ទន្លេ, សមុទ្រ, ... មានមច្ឆជាតិជាភក្សាហារ
-
រំពេច នាម
ស្របក់តូច; ប្រើចំពោះតែជាមួយនឹងពាក្យមួយ, និយាយថា
-
រំពេន គុណកិរិយាគុណនាម
ដែលរេចុះរេឡើងពេនព័ទ្ធ
-
រំពៃ កិរិយាសព្ទគុណកិរិយា
មៀងមើលឬគន់មើលរឿយៗ, មើលបន្ថែ
-
រំភាយ កិរិយាសព្ទនាម
ជាយ, ផ្ទាំងសំពត់ដែលសំយុងចុះ
-
រំភើក គុណនាម
ទន់ៗខ្លបៗ, ទន់ៗហើបៗ
-
រំភើប កិរិយាសព្ទ
រញ្ជួយ, ចំប្រប់
-
រំភើបចិត្ត កិរិយាសព្ទ
មានអារម្មណ៍រីករាយត្រេកអរខ្លាំង
-
រំភើយ គុណកិរិយាគុណនាម
ដែលបក់តិចៗ, ត្រសៀកៗ
-
រំយាក គុណនាម
ដែលចាស់រយាកជ្រោកជ្រាក, រំដាក
-
រំយីក នាម
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរំយាកថា
-
រំយោល នាម
ចង្កោម, កញ្ចុំ, សំណុំដែលសំយុងចុះយោលៗ
-
រំលង កិរិយាសព្ទ
កន្លង
-
រំលងអធ្រាត្រ នាម
ពេលក្រោយអធ្រាត្រដែលសន្មតជាថ្ងៃបន្ទាប់។ប៉ុន្តែក្បួនខ្នាតខ្មែរបុរាណបានកំណត់ថ្ងៃបន្ទាប់ចាប់ពីពេលព្រលឹមមើលក្រយៅបាតដៃឃើញ
-
រំលត់ កិរិយាសព្ទ
ធ្វើឱ្យរលត់, ឱ្យបាត់ក្ដៅ, ឱ្យបាត់ក្រោធ
-
រំលត់ខន្ធ កិរិយាសព្ទ
ចូលនិព្វាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។