វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 56 / 1268
-
ក្ដួច នាម
ឈ្មោះវល្លិមើមមួយប្រភេទដើមមានបន្លា, មើមមានពិសពុលហើយរមាស់ផងតែបើបន្សាបចេញបរិភោគបាន។
-
ក្ដួល កិរិយាសព្ទ
អួលខ្យល់ដោយទោមនស្សចិត្ត
-
ក្ដឿង នាម
ត្បាល់សម្រាប់ជាន់អង្ករ, មានជ្រុង៤, បាតរៀវតូចខាងបាតកប់ទៅក្នុងដីពាក់កណ្ដាលវេលានឹងបុកអង្ករគេជាន់អង្រែដោយជើង។មានត្បាល់ក្ដឿង១យ៉ាងទៀតមានសណ្ឋានដូចគ្នាទីទៃពីគ្នាតែមិនកប់ក្នុងដីនិងមិនជាន់អង្រែដោយជើងគឺកាន់អង្រែដោយដៃ។
-
ក្ដៀង នាម
( ម . ព . ក្ដឿង២)។
-
ក្ដៀន គុណនាម
កកខះចេញពីទីដើមដោយក្រ
-
ក្ដៀប គុណនាម
តូចស្ពៀតគឺធំមិនដល់កំណត់
-
ក្ដែងៗ គុណកិរិយា
ដែលឮខ្លាំងក្របាត់ដោយស្រែកឬយំ
-
ក្ដោង នាម
ប្រដាប់សម្រាប់ឱ្យជក់ខ្យល់មានសណ្ឋានផ្សេងៗខ្លះស្រួច, ខ្លះទាល, ខ្លះជ្រុង
-
ក្ដោប កិរិយាសព្ទនាម
ចាប់ក្រសោបដោយដៃទាំងពីរ។
-
ក្ដោបក្ដាប់ កិរិយាសព្ទ
គ្រប់គ្រងយ៉ាងណែន
-
ក្ដោបអំណាច កិរិយាសព្ទ
( សំនួន .) ប្រើឥទ្ធិពលត្រួតត្រាទៅលើស្ថាប័នឬអ្នកក្រោមបង្គាប់តែម្នាក់ឯង។
-
ក្ដៅ គុណនាម
ដែលមានកម្ដៅ, ដែលឱ្យក្ដៅ
-
ក្ដៅក្រហាយ កិរិយាសព្ទ
( ម . ព . ក្ដៅចិត្ត )។
-
ក្ដៅខ្លួន គុណកិរិយា
មានអាការៈឡើងកម្ដៅលើសពីធម្មតា
-
ក្ដៅងំ គុណនាម
ក្ដៅសព្វសព៌ាង្គកាយហាក់ដូចជាបាយងំ។
-
ក្ដៅចិត្ត គុណនាម
អន្ទះអន្ទែងក្នុងចិត្តដោយមានហេតុភេទអ្វីនាំឱ្យខឹង។
-
ក្ដៅសាច់ គុណនាមកិរិយាសព្ទ
ដែលឡើងកម្ដៅដោយមានអារម្មណ៍ផ្លូវភេទ
-
ក្ដៅស្លឹកត្រចៀក គុណនាម
( សំនួន .) ដែលមានកំហឹងខ្លាំង
-
ក្ដៅស្អុះ កិរិយាសព្ទ
ស្អុះដោយសារកម្ដៅឬហប់ខ្យល់ហើយធ្វើឱ្យបែកញើស
-
ក្ឌាំង ឧទានសព្ទ
សូរលាន់ឮរំពងខ្លាំងដោយទង្គិចរបស់ធំធ្ងន់។
-
ក្ឌឺង គុណកិរិយា
ដែលច្រឡោតខ្លាំង, ស្ទុះលឿនខ្លាំង
-
ក្ឌុក ឧទានសព្ទ
សូរឮដោយធ្លាក់ឬជ្រុះផ្លែឈើជាដើម
-
ក្ឌុង ឧទានសព្ទ
សូរឮដោយបាញ់កាំភ្លើងឬដោយផ្គរលាន់
-
ក្ឌុំ នាម
ឡេវមានសណ្ឋានមូលត្រមោងក៏មានរាងស្រួចចុងបន្តិចដូចផ្កាម្លិះក្រពុំក៏មានដែលធ្វើដោយខ្សែអំបោះឬសំពត់សម្រាប់ពាក់បញ្ចូលក្នុងអន្ទាក់ក្ឌុំ
-
ក្ឌូង ឧទានសព្ទ
( ម . ព . ក្ឌុង )។
-
ក្ទម្ព នាម
ឈ្មោះឈើមួយប្រភេទមានផ្កាចេញមកសណ្ឋានផ្លែតែម្ដងដូចផ្កាថ្កូវ, ផ្កាខ្នុរជាដើមច្រើនដុះនៅទីទំនាបឬនៅទីត្រពាំង, រំលោង, រំហាច, អ្នកស្រុកច្រើនយកត្រួយធ្វើជាថ្នាំទាស់។
-
ក្ទម្ពទេស នាម
ឈ្មោះឈើមួយប្រភេទជាឈើមានដើមមិនធំណាស់មានសាច់រឹងស្លឹកល្អិតៗផ្កាមានសណ្ឋានស្រដៀងនឹងផ្កាក្ទម្ពផ្លែមានសណ្ឋានស្រដៀងនឹងផ្លែចង្រៀកប៉ុន្តែត្រួយ, ផ្កានិងផ្លែខ្ចីប្រើជាអន្លក់បាន, ត្រួយប្រើជារបោយនំបញ្ចុកក៏បាន, ជាឈើមានពូជមកពីប្រទេសក្រៅ, មាននៅប្រទេសកម្ពុជាយូរណាស់មកហើយ; អ្នកខ្លះហៅឈើនេះថាសម្បួរទេស, អ្នកខ្លះហៅសម្បួរប្រាក់, អ្នកខ្លះហៅទុំទេស, ខ្លះហៅក្រៈទុំថេត ( តាមសំដីសៀម ), តាមពិតត្រូវហៅក្ទម្ពទេសឬសម្បួរទេស
-
ក្នក់ កិរិយាសព្ទគុណនាមនាម
អាក់អន់ចិត្ត, ខឹង
-
ក្នក់ក្និក គុណនាម
( ម . ព . ក្និកក្នក់ )។
-
ក្នាញ់ គុណនាម
មិនស្រួលចិត្តដោយមានហេតុអ្វីផ្សេងៗនាំឱ្យជាទីទាស់ចិត្ត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។