វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 59 / 1268
-
ក្បៀប ប.
ពាក្យសម្រាប់ប្រើបន្ថែមលើពាក្យក្បិតឱ្យវិសេសឡើង
-
ក្បៀស កិរិយាសព្ទនាម
កៀស, ធ្វើឱ្យមានសញ្ញាជាគំនូស។
-
ក្បេត កិរិយាសព្ទ
( ម . ព . ក្បិត )។
-
ក្បែន នាម
ប្រដាប់គ្រឿងតុបតែងនៅលើក្បាលរបស់សត្វដំរី។
-
ក្បែរ ធ.
ប្រប, ខាង
-
ក្បោះ គុណនាម
ច្បាស់
-
ក្បោះក្បាយ គុណកិរិយាគុណនាម
ច្បាស់លាស់
-
ក្បំ គុណនាម
រាងអ្វីៗដែលមានសណ្ឋានមូលដូចជាផ្កាឈូកក្រពុំឬដូចផ្លែទន្លាប់ហើយមានរាងស្រួលល្អ
-
ក្មាង ប.
ពាក្យសម្រាប់បន្ថែមលើពាក្យក្មេងឱ្យប្លែកឡើង
-
ក្មួយ នាម
កូនរបស់បងឬកូនរបស់ប្អូន
-
ក្មេក នាម
ញាតិដោយពន្ធ
-
ក្មេង គុណនាមនាម
មនុស្សឬសត្វដែលមានអាយុតិច
-
ក្មេងក្រិស នាម
ក្មេងដែលដល់កំណត់អាយុគួរធំហើយនៅតែតូច។
-
ក្មេងខ្ចី គុណនាម
( សំនួន .) ដែលមិនយល់ការរាក់ជ្រៅ, ខ្វះបទពិសោធ
-
ក្មេងចំទើរ នាម
( ម . ព . ចំទើរ )
-
ក្មេងជំទង់ នាម
( ម . ព . ចំទង់ )
-
ក្មេងឈាមរាវ នាម
ក្មេងដែលកំពុងមានកម្លាំងពេញពាសមានចិត្តរហេវរហាវមិនសូវចេះអត់ធ្មត់។
-
ក្មេងបៅដៃ នាម
ក្មេងបៀមដៃ។
-
ក្មេងពន្លៃនៅបង្ហើយ នាម
( ព . ប្រ .) និយាយពីមនុស្សដែលនៅក្មេងមិនទាន់យល់កិច្ចការរាក់ជ្រៅសព្វគ្រប់គេប្រៀបប្រដូចដោយសេចក្ដីមើលងាយទុកស្មើកូនក្មេងតូចដែលម្ដាយមិនទាន់លែងបិទពន្លៃឱ្យរឹងបង្ហើយនៅឡើយ ( ព . ទ្រ .)។
-
ក្មេងពាល នាម
ក្មេងដែលនៅតូចរាប់ពីត្រឹមអាយុ១ថ្ងៃដល់៨ឆ្នាំ។
-
ក្មេងស្ទាវ នាម
ក្មេងដែលកំពុងពេញពាល។
-
ក្រ គុណនាម
ខ្សត់; លំបាក
-
ក្រក កិរិយាសព្ទនាម
ឈ្មោះកុកមួយប្រភេទកវែងសម្បុរសសុទ្ធសូរស្រែកឮក្រកៗ
-
ក្រកី នាម
ឈ្មោះប្រទាលមួយប្រភេទប្រហែលគ្នានឹងក្រកោតែតូចៗច្រើនដុះនៅមាត់ទន្លេ។
-
ក្រកោ នាម
ឈ្មោះប្រទាលមួយប្រភេទមានផ្លែប្រើជាថ្នាំកែរោគដុះតែនៅដីភ្នំ។
-
ក្រខុប នាម
ឈ្មោះឈើមានផ្លែបរិភោគបាន; ក្រខុបមានច្រើនយ៉ាង។
-
ក្រខុបបារាំង នាម
ឈ្មោះឈើមួយប្រភេទដើមត្រង់ស្លឹករាងវែងស្រួចចុងបន្តិចផ្កាមានពណ៌សផ្លែទុំក្រហមមានរសជាតិផ្អែមឡមៗ។
-
ក្រគរ នាម
ឈ្មោះស្រុក១ក្នុងខែត្រពោធិ៍សាត់
-
ក្រង កិរិយាសព្ទនាម
ចងប្រទាក់គ្នា
-
ក្រង់ នាម
ជង្រុកដាក់ស្រូវ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។