វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 58 / 1268
-
ក្បាលមឿង នាម
ឈ្មោះរន្ធពិសេសពីរក្នុងល្បែងបាយខុំស្ថិតនៅខាងដើមគេសន្មតថារន្ធពីរនេះជាធំជាប្រធានគេដាក់គ្រាប់ក្នុងមួយរន្ធ៥គ្រាប់។គ្រាប់លញ់៤គ្រាប់ដែលក្មេងតម្រៀបក្នុងល្បែងបាញ់រងក៏ហៅថាក្បាលមឿងដែរគឺក្មេងរៀបបីគ្រាប់ដូចមុំចង្ក្រានហើយដាំមួយពីលើរួចតម្រៀបរាយបន្តគ្នាជាខ្សែច្រើនគ្រាប់មកទៀតធ្វើជាកន្ទុយហើយបោះតម្រូវកាត់ផ្ដាច់ដោយមេជាកើយមួយ។បើអ្នកបោះត្រូវគ្រាប់ខ្ទាតដាច់ត្រឹមណាសន្មតិឈ្នះត្រឹមណោះ។បើបោះត្រូវក្បាលមឿងឈ្នះទាំងអស់។ ( ល្បែងពួកប្រុសៗលេងដោយគ្រាប់លញ់ )។
-
ក្បាលម៉ាស៊ីន នាម
សំណុំគ្រឿងចក្រឬគ្រឿងយន្ត
-
ក្បាលម៉ាស៊ីនដឹកនាំ នាម
( សំនួន .) ថ្នាក់ដឹកនាំនៃអង្គការស្ថាប័នរដ្ឋាភិបាលឬប្រទេសណាមួយ
-
ក្បាលម៉ាស៊ីនទឹក នាម
ឧបករណ៍ម្យ៉ាងដែលធ្វើអំពីជ័រឬដែកដាក់នៅចុងបំពង់ទឹកសម្រាប់បើកឬបិទទឹក
-
ក្បាលរងាល នាម
ក្បាលថ្ពែករលីងយង់ឡើងសម្បុរឈាមរលោង ( ព . ទ្រ .)។
-
ក្បាលរងោក នាម
ក្បាលច្រើនត្រៀបត្រាដេរដាសដែលមើលទៅឃើញសុទ្ធតែក្បាល
-
ក្បាលរថភ្លើង នាម
យានរត់លើផ្លូវដែកដើរដោយថាមពលចំហាយឥន្ធនៈឬអគ្គិសនីដែលប្រើសម្រាប់អូសទូរថភ្លើង។
-
ក្បាលរទេះភ្លើង នាម
( ម . ព . ក្បាលរថភ្លើង )។
-
ក្បាលរឹង
( សំនួន .) ដែលជាមនុស្សមានចរិតរឹងរូសមិនស្ដាប់បង្គាប់ជាដើម
-
ក្បាលលិខិត នាម
ផ្នែកខាងលើលិខិតរដ្ឋបាលនានាដែលមានរូបសញ្ញាស្ថាប័ននិងអក្សរជាគ្រឿងសម្គាល់។
-
ក្បាលល្ងាច នាម
( ម . ព . ក្បាលព្រលប់ )។
-
ក្បាលសសរ នាម
ផ្នែកខាងលើបំផុតនៃសសរកន្លែងសម្រាប់ទ្រធ្នឹម ( ផ្ទះថ្ម ) ឬផ្ទោង ( ផ្ទះឈើ )
-
ក្បាលសូត្រ នាម
សរសៃសូត្រធំជាងគេដែលមានក្រមររម៉ិងរម៉ង់មិនរាបស្មើល្អ
-
ក្បាលហុង នាម
កន្លែងដែលជាប្រភពទឹកចេញ
-
ក្បាលហ្វូង នាម
( ម . ព . មេហ្វូង )។
-
ក្បាំង នាម
របាំងមុខ
-
ក្បិត កិរិយាសព្ទ
បិទឬសង្កត់ដោយដៃឱ្យរាបឱ្យរបប
-
ក្បិតក្បៀត កិរិយាសព្ទគុណកិរិយា
សំច័យ, សំចែសំច័យ, មិនកញ្ជះកញ្ជាយ
-
ក្បិន នាម
រមូរជាយសំពត់សងខាងដែលចុកនៅកន្លែងឆ្នុកក្បិន
-
ក្បិល កិរិយាសព្ទ
ផ្ដាច់មិនឱ្យមានតទៅទៀតឬតម្រឹមឱ្យខ្លី
-
ក្បឺត កិរិយាសព្ទ
រឹតឱ្យដកឱ្យលូតចេញ
-
ក្បុង នាម
កម្លោចផ្ទី, កម្លោចគជាដើមសម្រាប់យកទឹកប្រៃលាងរបស់ផ្សេងៗឬប្រមោកសូត្រ, កក់សក់ក៏បាន។
-
ក្បុស គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យសឱ្យវិសេសឡើង
-
ក្បូង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្បាលថាក្បាលក្បូង
-
ក្បូន នាម
របស់ដែលចងជាដុំឱ្យអណ្ដែតទឹក
-
ក្បូរ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្បាច់
-
ក្បួន នាម
តម្រា, សេចក្ដីតែងជាបែបបទកំណត់ជាគោលចារឹក
-
ក្បួនខ្នាត នាម
របៀបឬបែបបទកំណត់អ្វីមួយ
-
ក្បួនសម្ពង្សសម្ភារភ្លឹក នាម
( ម . ព . សម្ពង្ស )។
-
ក្បឿង នាម
បន្ទះដីដែលគេដុតឱ្យឆ្អិនសម្រាប់ប្រក់លំនៅមានធ្វើជាដោះសម្រាប់កោះភ្ជាប់នឹងដៃរណែង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។