រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ក្ទម្ពទេស

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ជា​ឈើ​មាន​ដើម​មិន​ធំ​ណាស់​មាន​សាច់​រឹង​ស្លឹក​ល្អិត​ៗ​ផ្កា​មាន​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ក្ទម្ព​ផ្លែ​មាន​សណ្ឋាន​ស្រដៀង​នឹង​ផ្លែ​ចង្រៀក​ប៉ុន្តែ​ត្រួយ, ផ្កា​និង​ផ្លែ​ខ្ចី​ប្រើ​ជា​អន្លក់​បាន, ត្រួយ​ប្រើ​ជា​របោយ​នំ​បញ្ចុក​ក៏​បាន, ជា​ឈើ​មាន​ពូជ​មក​ពី​ប្រទេស​ក្រៅ, មាន​នៅ​ប្រទេស​កម្ពុជា​យូរ​ណាស់​មក​ហើយ; អ្នក​ខ្លះ​ហៅ​ឈើ​នេះ​ថា​សម្បួរ​ទេស, អ្នក​ខ្លះ​ហៅ​សម្បួរ​ប្រាក់, អ្នក​ខ្លះ​ហៅ​ទុំ​ទេស, ខ្លះ​ហៅ​ក្រៈ​ទុំ​ថេត ( តាម​សំដី​សៀម ), តាម​ពិត​ត្រូវ​ហៅ​ក្ទម្ព​ទេស​ឬសម្បួរ​ទេស

    ឧទាហរណ៍ គេច្រើនដាំក្ទម្ពទេសធ្វើជារបងឈើរស់​ព្រោះជាឈើរស់ជាប់បានយូរ​គេអាចប្រើត្រួយ, ផ្កានិង​ផ្លែខ្ចីជាអាហារបានផង។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម