វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 464 / 1268
-
ប្រាក់បំណុល នាម
លុយដែលជំពាក់គេឬបុលគេ
-
ប្រាក់លើកទឹកចិត្ត នាម
ប្រាក់បន្ថែមពីលើប្រាក់ខែឬប្រាក់ឈ្នួលដើម្បីលើកទឹកចិត្ត
-
ប្រាក់សោធន នាម
ប្រាក់ដែលផ្ដល់ដោយរដ្ឋឬអង្គការសង្គមដល់ជនងាយរងគ្រោះដើម្បីផ្គត់ផ្គង់ជីវភាព។
-
ប្រាក់សោធននិវត្ត នាម
ប្រាក់សម្រាប់ផ្គត់ផ្គង់នាពេលចូលនិវត្តន៍
-
ប្រាក់សំណង នាម
ប្រាក់ដែលត្រូវសង។
-
ប្រាក់ស្មាទាន នាម
ប្រាក់ដែលបរិច្ចាគធ្វើបុណ្យឬប្រាក់ចំណូលក្នុងការកុសល។
-
ប្រាក់ឧបត្ថម្ភ នាម
ប្រាក់ផ្គត់ផ្គង់ប្រាក់ជំនួយបន្ថែម
-
ប្រាក្រឹត នាម
ឈ្មោះភាសាកណ្ដាល ( គ្រាមភាសា ) នៃជនជាតិឥណ្ឌាទាំងឡាយច្រើនប្រទេសមានតាំងពីក្នុងបុរាណកាលព្រេងនាយដរាបមកដល់សម័យបច្ចុប្បន្ន, ទាំងអយ៌កជនក្នុងសក្ករដ្ឋ ( នេប៉ាល ) ជាជាតិភូមិនៃព្រះសក្យមុនីសម្ពុទ្ធក៏ប្រើភាសាប្រាក្រឹតដែរ។ប្រាក្រឹតនេះមានអត្ថន័យថាប្រក្រតី, ធម្មតា, សាមញ្ញក្លាយមកពីប្រភពដើមនៃពាក្យសំស្ក្រឹតជាភាសាសម្រាំងថាប្រក្ឫតិ " ប្រក្រតី " ប៉ុន្តែមានទំនងគួរឱ្យហៅថាភាសាផ្សែផ្សំឬភាសាបំប្លែងទៅវិញពីព្រោះមានដើមកំណើតជាភាសាសំស្ក្រឹតខ្លះជាភាសាបាលីខ្លះគ្រាន់តែបំប្លែងចេញឱ្យឃ្លាតពីប្រភពដើមប៉ុណ្ណោះពុំមែនជាសំស្ក្រឹតពុំមែនជាបាលីសុទ្ធសាធទាំងពុំមែនជាសន្តាននៃភាសាឥណ្ឌូ - អឺរូបចូលលាយផងទេ, ប្រាក្រឹតនេះជាសម្ដីប៉ះប៉ុនផ្សែផ្សំកាឡៃឱ្យកើតមានឡើងសម្រាប់និយាយសម្រាប់សរសេរតាមគួរដល់ការស្រួលរាល់ជាតិប៉ុណ្ណោះឯង។ប្រាក្រឹតនេះមានឈ្មោះផ្សេងៗគ្នា, បើរាប់ដោយសង្ខេបមាន៥ឈ្មោះគឺ១ឝៅរសេនី ( សៅរ៉ៈសេនី çaurasenī) ប្រាក្រឹតជាសម្ដីរបស់ជនអ្នកនៅក្នុងរដ្ឋឝូរសេន ( សូរ៉ៈសេន៉ៈ çūrasena គឺរដ្ឋមថូរា Mathūrā ក្នុងសម័យតមក )។ប្រាក្រឹតនេះមានលំនាំស្រដៀងនឹងបាលីដោយអន្លើៗដែរប៉ុន្តែច្រើនបំប្លែងអក្សរអឃោសៈជាឃោសៈដូចបាលីថាបតិត " ដែលធ្លាក់ឬជ្រុះហើយ " បំប្លែងជាបទិទ; យថា " យ៉ាងណា " ជាយធាជាដើម។២មហារាឞ្ត្រី ( មហាស្ត្រី Mahārāstri ជាភាសាអ្នកមហារាស្ត្រទក្ខិណាបថភាគខាងលិចគឺរដ្ឋឌេក្ក័នខាងលិច Dakkan Occidental) ជាប្រាក្រឹតបំប្លែងអក្សរឃ្លាតពីសំស្ក្រឹតដោយច្រើនដូចជាឧទក " ទឹក " បំប្លែងឧអអ; កបិ " ស្វា " ជាកឥ; សុខ " សុខ " ជាសោក្ខជាដើម។៣មាគធី (Māgadhḹ) ប្រាក្រឹតរបស់ជនអ្នកមគធរដ្ឋគឺរដ្ឋពិហារ (Bihār) សម័យបច្ចុប្បន្ន, បំប្លែងអក្សរខុសពីអក្សរសំស្ក្រឹតនិងបាលីដោយច្រើនដូចជាសំ . បុត្រស្យ " នៃកូនឬដល់កូន " បំប្លែងជាបុត្តឝ្ឝ (Puttaçça); រាជានស៑ ( រាជាន័ស ) " ស្ដេចទាំងឡាយ " ជាលាអាណោ (Lā āṇo); រញ្ញា ( បា .) " ដែលស្ដេច " ជាលាជិន (Lājina); អត្តនា ( បា .) " ដោយខ្លួនឯង " ជាអតន (Atana); ជាយតេ " កើត, ប្រសូត " ជាយាយតេ (Yāyate) ជាដើម។៤អភ្រំឝ ( អ័បភ្រ័មសៈ Abhraṃça) ជាប្រាក្រឹតរាយរងទន់ខ្សោយកើតមានក្នុងបច្ឆាសម័យជាសម្ដីផ្សែផ្សំរបស់អ្នកចុងកាត់មាត់ញកផ្សាយចូលមកខ្លះក្នុងរដ្ឋនានាក្នុងប្រទេសឥណ្ឌាមិនពេញលក្ខណៈជាភាសាប្រាក្រឹតទេ។៥បៃឝាចី ( ប៉ៃសាចី Paiçācḹ) ប្រាក្រឹតជាសម្ដីបិសាចគឺសម្ដីខ្មោច, ច្រើនបំប្លែងអក្សរឃោសៈជាអឃោសៈ ( ជាសម្ដីអ្នករបាំ ) ដូចជានគរ " ក្រុង " ជានករ; គុរុ " ធ្ងន់; យូរ; គ្រូ " ជាករុជាដើម។ភាសាខ្មែរយើងមិនមានឈ្មោះថាមានប្រាក្រឹតដូចឥណ្ឌាទេប៉ុន្តែបើនិយាយដោយការធៀបប្រដូចទៅនឹងឥណ្ឌាក៏មានការបំប្លែងសំស្ក្រឹតនិងបាលីឱ្យឃ្លាតចាកប្រភពដើមក្រែលដែរដូចជានគរបំប្លែងជាអង្គរ; នង្គ័លជាអង្គ័ល; យមរាជជាជមរាជ ( ជំរាច ); សៃន្យាភិមុខឬសេនាភិមុខជាស្នាភិមុខ; សេនាធិរាជឬសៃន្យាធិរាជជាស្នាធ្រាជ, សៃន្យ ( សែន ) ជាស្រែន្យ; សៃន្យានុជិតឬសេនានុជិតជាស្រែនអញ្ជិត, វៃទ្យជាពេទ្យឬពែទ្យជាដើម; សព្ទអារក្សឬសម្ដីមេមត់ក៏គួរហៅថាបៃសាចីបានដែរ, ប៉ុន្តែយើងនឹងនិយាយឱ្យពេញមាត់ថាខ្មែរមានប្រាក្រឹតដូចឥណ្ឌាខ្លះដែរក៏ពុំកើតពីព្រោះប្រាក្រឹតនោះមានឈ្មោះចំពោះតែក្នុងជម្ពូទ្វីបគឺឥណ្ឌាឯណោះយូរអង្វែងណាស់ហើយ។ល។
-
ប្រាឃាត នាម
សង្គ្រាម, ចម្បាំង
-
ប្រាង្គ នាម
ស្តូបឬប្រាសាទដែលមានកំពូលខ្ពស់ស្ថិតនៅលើទីលានច្រើនថ្នាក់ឬមួយថ្នាក់ពីរថ្នាក់ច្រើនតែមានរាងច្រឡោតាំងពីក្រោមរហូតដល់កកំពូល។
-
ប្រាង្គណ៍ នាម
ទីវាលជាធ្លា, ទីផ្ទៃវាលយ៉ាងដូចទីវាលមុខផ្ទះ, មុខប្រាសាទ, ដំណាក់ជាដើម។
-
ប្រាចិន គុណនាមនាម
ខាងកើត; ទិសខាងកើត; ច្រើននិយាយថាប្រាចិនទិសឬបាចិនទិស ( ទិសខាងកើត )។
-
ប្រាចីន គុណនាមនាម
( ម . ព . ប្រាចិន )។
-
ប្រាច់ ឧទានសព្ទ
ឮសូរដោយផ្ទុះខ្លាញ់ដែលកំពុងចម្រាញ់ជាដើម។
-
ប្រាច់ៗ ឧទានសព្ទ
( ម . ព . ប្រាច់ )។
-
ប្រាជ្ញ គុណនាម
ដែលមានប្រាជ្ញា, មានចំណេះ, ឈ្លាស
-
ប្រាជ្ញក្នុង គុណនាម
ដែលមានចំណេះច្រើនព្រមទាំងគំនិតក៏ពូកែប៉ុន្តែមិនសូវប្រសប់និយាយឱ្យគេស្ដាប់។
-
ប្រាជ្ញគំនិត គុណនាម
( ម . ព . ប្រាជ្ញ )។
-
ប្រាជ្ញពុំស្មើប្របទន់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម
មានអត្ថន័យថាអ្នកប្រាជ្ញមិនចេះប្របគឺមិនមានការប្រាស្រ័យនឹងអ្នកធំទោះស្លូតសុភាពយ៉ាងណាក្ដីក៏ពុំស្មើនឹងអ្នកខ្លៅដែលគេជាមនុស្សជិតដិតនឹងអ្នកធំឡើយ។
-
ប្រាជ្ញពុំស្មើប្របបាក់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម
( ព . ទ . បុ .) អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអមអ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ចពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ ( ចំពោះតែការលម្អៀង, បើមិនលម្អៀងពុំពិតដូច្នោះទេ )។
-
ប្រាជ្ញព្រោក កិរិយាសព្ទ
និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះមិនចេះអស់មិនចេះហើយឱ្យគេស្ដាប់។
-
ប្រាជ្ញមានមារយាទ
អ្នកប្រាជ្ញដែលប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌សម្រាប់អ្នកប្រាជ្ញ។
-
ប្រាជ្ញមុត នាម
ប្រាជ្ញារហ័សវាងវៃអាចកាត់ផ្ដាច់សេចក្ដីសង្ស័យបានដោយងាយភ្លាមៗ។
-
ប្រាជ្ញសម្ដី គុណនាម
ដែលប៉ិនប្រសប់ខាងការនិយាយ។
-
ប្រាជ្ញឥតមារយាទ នាម
អ្នកដែលមានឋានៈជាអ្នកប្រាជ្ញប៉ុន្តែមានឫកពាមារយាទខ្ជីខ្ជាពុំសមដល់ឋានៈជាអ្នកប្រាជ្ញ
-
ប្រាជ្ញា នាម
ប្រីជា
-
ប្រាជ្ញាញាណ នាម
ប្រាជ្ញានិងញាណឬញាណដែលអាស្រ័យនឹងប្រាជ្ញា, ការយល់ជាក់ច្បាស់; ( រ . ស .)
-
ប្រាជ្ញារឹល នាម
ប្រាជ្ញាទាល, ទាល់, ទញ់, តុះ។
-
ប្រាជ្ញាអាប់ នាម
( ម . ព . អាប់ប្រាជ្ញា )។
-
ប្រាណ នាម
សត្វ; ជីវិត; ខ្យល់ដកដង្ហើម; កម្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។