វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 461 / 1268
-
ប្រហិតទឹក
ប្រហិតមានទឹក។
-
ប្រហុក នាម
ត្រីដែលទុកឱ្យហើមសាច់ហើយបុកគ្រលុកលាយនឹងអំបិលឱ្យល្មមដល់ការហើយដាក់ផ្អាប់ក្នុងពាងទុកប្រកបការជាម្ហូបផ្សេងៗ។
-
ប្រហុកខ្ទិះ នាម
ឈ្មោះម្ហូបមួយប្រភេទធ្វើពីសាច់ជ្រូកចិញ្រ្ចាំលាយជាមួយប្រហុកឆាច្របល់ជាមួយគ្រឿងផ្សំដទៃទៀតហើយមានដាក់ខ្ទិះដូង
-
ប្រហួរ កិរិយាសព្ទ
ដណ្ដើមគ្នាហួរ, ហួរប្រជែងគ្នា, ហួរខ្ទេចខ្ទី។
-
ប្រហើរ គុណនាមនាម
ឈ្មោះសម្លមួយបែបបង់គ្រឿងមានស្លឹកគ្រៃនិងមើមខ្ជាយជាប្រធានមានក្លិនប្រហើរ : ( ទីទៃពីសម្លម្ជូរ )
-
ប្រហេត ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រហាតថា
-
ប្រហែក កិរិយាសព្ទ
ហែកគ្នាឬហែករបស់គ្នាទៅវិញទៅមក។
-
ប្រហែកប្រហួរ កិរិយាសព្ទ
ចាប់ហែកគ្នាឬហែករបស់គ្នាទៅវិញទៅមករយះរយាយ
-
ប្រហែង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រហោងថា
-
ប្រហែល គុណកិរិយា
( ម . ព . យ៉ាង, ម . ព . ជា២)
-
ប្រហែលដូច ធ.
ស្រដៀង, ប្រហែលនឹង, ដូចគ្នា។
-
ប្រហែលដូចជា នាម
ហាក់ដូចជា . ប្រដូច, អាចដូចគ្នានឹង ...។
-
ប្រហែស កិរិយាសព្ទ
ធ្វេសស្មារតី, មិនសូវប្រយ័ត្ន, បណ្ដែតបណ្ដោយ។
-
ប្រហែសធ្វេស កិរិយាសព្ទ
បណ្ដែតបណ្ដោយមិនសូវនឹកនា។
-
ប្រហែសបាត់ប្រយ័ត្នគង់
( ព . ទ . បុ .) តែប្រហែសរមែងតែបាត់បើប្រយ័ត្នតែងតែគង់។
-
ប្រហោង នាម
ទីទៃពីតាន់គឺចន្លោះ, រន្ធ, រូង, ព្រង់, ប្រឡោះ។
-
ប្រហោងខ្មៅ នាម
កន្លែងមួយនៅក្នុងលម្ហមានកម្លាំងទំនាញយ៉ាងខ្លាំងដែលសូម្បីតែពន្លឺក៏មិនអាចគេចផុតបានដែរ។ទំនាញរបស់ប្រហោងខ្មៅខ្លាំងណាស់ពីព្រោះរូបធាតុទាំងអស់ជាពិសេសកម្ទេចផ្កាយត្រូវបានស្រូបចូលក្នុងលម្ហដ៏តូចមួយនោះ។
-
ប្រហោងទោស នាម
( ព . ប្រ .) ចន្លោះទោសគឺឱកាសឬចន្លោះនៃទោសដែលល្មមឱ្យគេចាប់ថ្នាក់បាន។
-
ប្រហោងពោះ កិរិយាសព្ទ
ភ័យខ្លាំងដោយជួបហេតុការណ៍អ្វីមួយដែលគួរឱ្យខ្លាច
-
ប្រឡង កិរិយាសព្ទ
( ម . ព . ប្រលង )។
-
ប្រឡងឆមាស នាមកិរិយាសព្ទ
ការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពចំណេះដឹងសិស្សនិស្សិតក្នុងរយៈពេល៦ខែ
-
ប្រឡងត្រីមាស នាមកិរិយាសព្ទ
ការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពចំណេះដឹងសិស្សនិស្សិតក្នុងរយៈពេល៣ខែ
-
ប្រឡងថ្នាក់ជាតិ នាម
ការប្រឡងដែលក្រសួងឬស្ថាប័នជាអ្នករៀបចំវិញ្ញាសានិងកំណត់ពេលប្រឡងឱ្យមានឯកភាពគ្នាទូទាំងប្រទេស
-
ប្រឡងបញ្ចប់ នាម
ការប្រឡងដើម្បីបញ្ចប់កម្រិតសិក្សាណាមួយ
-
ប្រឡងប្រចាំខែ នាម
ការប្រឡងដែលធ្វើឡើងសម្រាប់មួយខែៗ
-
ប្រឡងប្រជែង កិរិយាសព្ទ
ល្បងចំណេះដឹងឬសមត្ថភាពដើម្បីយកតំណែងឬជ័យលាភី
-
ប្រឡងប្រណាំង កិរិយាសព្ទ
ប្រឡងដើម្បីដកពិសោធន៍គ្នាទៅវិញទៅមក
-
ប្រឡងពាក់កណ្ដាលឆមាស នាម
( ម . ព . ប្រឡងត្រីមាស )។
-
ប្រឡងសាកល្បង នាម
ការប្រឡងវាស់ស្ទង់សមត្ថភាពសិស្សមុនពេលប្រឡងផ្លូវការ
-
ប្រឡងឡើងថ្នាក់ នាម
ការប្រឡងសម្រាប់សិស្សបឋមសិក្សានិងមធ្យមសិក្សាដែលធ្លាក់មធ្យមភាគដើម្បីឡើងថ្នាក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។