វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 467 / 1268
-
ប្រឹង កិរិយាសព្ទ
ខំកម្រើកកម្លាំង, ខំពេញកម្លាំង, ខំឱ្យរឹងជំហរ, ខំព្យាយាម, មិនទម្រន់
-
ប្រឹងប្រែង កិរិយាសព្ទ
ប្រឹងដោយស្រវាស្រទេញ, ប្រឹងពេញទំហឹង។
-
ប្រឹងរមាត់និយាយ
( ព . ប្រ .) ខំប្រឹងនិយាយពេញទ្រពងមាត់យកឈ្នះ។
-
ប្រឹថពី នាម
ផែនដី, ផ្ទៃដីទាំងមូល, មណ្ឌលដី។
-
ប្រឹថពីកម្បនាទ នាម
ការញ័រប្រឹថពី។
-
ប្រឹថពីចលនា នាម
ការកម្រើកឬរញ្ជួយប្រឹថពី។
-
ប្រឹថពីតល នាម
ផ្ទៃនៃប្រឹថពី។
-
ប្រឹថពីភូបាល នាម
លោកអ្នកគ្រប់គ្រងផែនដីព្រះរាជា។
-
ប្រឹថពីវិភាគ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីទំហំនិងទម្រង់នៃផែនដីព្រមទាំងកំណត់ចំណុចសុក្រឹតទាំងឡាយនៅលើផ្ទៃផែនដី។
-
ប្រឹប គុណកិរិយាគុណនាម
( ម . ព . ប្រិប )។
-
ប្រឹស នាម
មុខទ្រូឬលបមានបន្ទោះរួមក្របួចខាងចុងទុកផ្លូវច្រហខាងមាត់ឱ្យល្មមតែត្រីចូលបណ្ដោយទៅខាងក្នុងបាននឹងចេញច្រាសមកវិញពុំរួច
-
ប្រឹស្ដាង្គ នាម
( ម . ព . ប្រឹស្ឋាង្គ )។
-
ប្រឹស្ឋ នាម
ខ្នង; ( រ . ស .)
-
ប្រឹស្ឋាង្គ នាម
អវយវៈខាងក្រោយគឺខ្នង; ប្រើក្លាយជាប្រឹស្តាង្គ ( រ . ស .) ព្រះប្រឹស្ដាង្គ )។
-
ប្រឹសៗ គុណនាម
ដែលឈឺធ្ងន់ហើយត្រឡប់គ្រាន់បើរើបៗឡើងវិញ ( ច្រើននិយាយថាប្រឹសៗជាង )
-
ប្រឹះៗ ឧទានសព្ទ
សូរឮដោយភ្លៀងតិចៗឬរលឹមធ្លាក់មកលើដំបូលប្រក់ស្លឹកឬស្បូវជាដើម
-
ប្រុង កិរិយាសព្ទ
បម្រុងទុក, ប្រយ័ត្នទុកមុន
-
ប្រុងចាំតែ កិរិយាសព្ទ
បម្រុងចាំ, រៀបចំរង់ចាំ, ត្រៀមចាំ។
-
ប្រុងប្រៀប កិរិយាសព្ទ
រៀបប្រុងទុកជាមុនឬប្រុងទុកតាមរបៀបកិច្ចការ។
-
ប្រុងប្រែង កិរិយាសព្ទ
ប្រុងប្រយ័ត្នទុកជាមុន។
-
ប្រុនៗ គុណកិរិយាគុណនាម
ដែលប្រួញខ្លួនត្រុនៗដោយខ្លាចឬគោរពរណេបរណឺប។
-
ប្រុយ គុណកិរិយាគុណនាមនាម
ដែលស្ដើងប៉ើងរ៉ើង, រ៉ុយ, រ៉ុយៗ
-
ប្រុយៗ គុណកិរិយាគុណនាម
( ម . ព . ប្រុយ១)។
-
ប្រុស នាម
មនុស្សជាតិមានភេទផ្សេងទីទៃពីស្រីមានអត្ថន័យថាមនុស្សអ្នកបំពេញបំណងរបស់ម្ដាយអាពុក។តាមទម្លាប់ខ្មែរ, ត្រូវប្រើពាក្យជាគូស្របគ្នាថាប្រុសស្រីឬស្រីប្រុស; បុរសស្ត្រីឬស្ត្រីបុរស; កុំប្រើថាបុរសស្រីឬស្រីបុរសឡើយ។
-
ប្រុសរ័ត្ន
( ម . ព . បុរសរត្ន )។
-
ប្រុះ គុណនាមគុណកិរិយា
ព្រោងព្រាយ, ដែលភ្លឺចម្រុះគ្នា
-
ប្រូង នាមឧទានសព្ទ
សូរឮដោយធ្លាក់ឬបោះ, ចោលអ្វីៗក្នុងទឹក
-
ប្រូច គុណកិរិយា
ដែលចេញពីក្នុងទីតូច, ទីចង្អៀតយ៉ាងរហ័សភ្លែតឥតមានទើសទាក់
-
ប្រូតុង នាម
ភាគល្អិតនៅក្នុងណ្វៃយ៉ូរបស់អាតូមដែលមានបន្ទុកអគ្គីសនីវិជ្ជមាន
-
ប្រូតូប្លាស នាម
ស៊ីតូប្លាសនិងនុយក្លេអូលរបស់កោសិកាមួយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។