វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 395 / 1268
-
បរិក្ខារ នាម
គ្រឿងប្រដាប់, គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់
-
បរិក្ខារចោឡៈ នាម
គ្រឿងបរិក្ខាររាយរងដែលភិក្ខុត្រូវការប្រើប្រាស់ក៏បានមិនបាច់ប្រើក៏បានដូចយ៉ាងកន្សែងជូតមុខវត្ថព័ន្ធអង្ស័កដើមនោះដែរមានក៏បានមិនបាច់មានក៏បាន ( ព . វិ .)។
-
បរិក្សា នាម
ការត្រួតពិនិត្យការសាកល្បងមើលការធ្វើពិសោធន៍។
-
បរិចត្តបុគ្គល នាម
ជនដែលបាត់បង់កម្លាំងពលកម្មមិនអាចទ្រទ្រង់ជីវិតខ្លួនឯងបាន។
-
បរិចរ គុណនាម
ដែលត្រាច់ចរទៅ, ដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។
-
បរិចរណ៍ នាម
ដំណើរត្រាច់ចកម្សាន្តជុំវិញកោះឬឆ្នេរ។
-
បរិចារកិច្ច នាម
ការបម្រើការ
-
បរិចារកិច្ចយោធា នាម
( ច្ប .) កាតព្វកិច្ចការពារមាតុភូមិ, ករណីយកិច្ចរបស់ពលរដ្ឋគ្រប់រូបចាប់ពីអាយុ១៨ឆ្នាំឡើងទៅក្នុងការចូលបម្រើក្នុងជួរកងទ័ព ( តាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ )
-
បរិចារភាព នាម
ភាពជាអ្នកបម្រើគេ; សេវកភាព។
-
បរិចារិកា នាម
ស្រីអ្នកបម្រើគឺស្រីដែលសម្រាប់ប្រើប្រាស់ឱ្យធ្វើការងារផ្សេងៗ។
-
បរិច្ចត្តគ្រាហក នាម
អ្នកទទួលទ្រព្យដែលគេលះបង់ឱ្យខ្លួន។
-
បរិច្ចត្តបុគ្គល នាម
អ្នកដែលត្រូវគេបោះបង់ចោលអ្នកដែលអត់មានទីពឹង។
-
បរិច្ចាគ នាម
ការលះ, ការលះទ្រព្យ, ការចំណាយទ្រព្យធ្វើទានឬធ្វើអ្វីមួយឱ្យជាប្រយោជន៍ក្នុងស្រុកក្នុងនគរ។
-
បរិច្ចាគិនី នាម
ស្ត្រីដែលលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនទៅអ្នកដទៃ។
-
បរិច្ចាគី នាម
អ្នកដែលលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនទៅឱ្យអ្នកដទៃ។
-
បរិច្ឆេទ នាម
ការកាត់, ការកាត់ឱ្យដាច់ដោយសង្កាត់ដោយឡែកពីគ្នា, សង្កាត់សេចក្ដីមួយពួកៗ, កណ្ឌ
-
បរិជន នាម
ជននៅជិតខាង; បរិពារ; អ្នកនៅភូមិផងរបងជាមួយ; បរិស័ទ, គ្នីគ្នា
-
បរិញ្ញបត្រ នាម
កម្រិតសិក្សាដំបូងនៅគ្រឹះស្ថានឧត្តមសិក្សាដែលតម្រូវឱ្យនិស្សិតសិក្សារយៈពេល៤ឆ្នាំ
-
បរិញ្ញាបត្រ នាម
ឈ្មោះសញ្ញាបត្រជាន់ខ្ពស់នៅក្រោមថ្នាក់បណ្ឌិតមួយថ្នាក់
-
បរិញ្ញាបត្រជាន់ខ្ពស់ នាម
កម្រិតសិក្សាបន្ទាប់ពីបរិញ្ញាបត្រដែលតម្រូវឱ្យនិស្សិតសិក្សារយៈពេល២ឆ្នាំ។គេអាចហៅថាអនុបណ្ឌិតក៏បាន
-
បរិញ្ញាប័ត្រជាន់ខ្ពស់ នាម
ឈ្មោះសញ្ញាបត្រជាន់ខ្ពស់លើថ្នាក់បរិញ្ញាបត្រនិងក្រោមថ្នាក់បណ្ឌិត។
-
បរិត្ត នាម
ធម៌សម្រាប់ការពារសេចក្ដីអន្តរាយ
-
បរិត្តផរណា នាម
( ម . ព . អប្បផរណា )។
-
បរិត្តផរណាករ នាម
( ម . ព . អប្បផរណាករ )។
-
បរិទស្សន៍ នាម
ឧបករណ៍ឆ្លុះមានរាងជាបំពង់បញ្ឈរវែងមានកញ្ចក់ប្លង់ពីរស្របនិងឈមគ្នាដាក់ទ្រេតក្រោមមុំ៤៥ដឺក្រេនៅចុងសងខាងបំពង់ឈរមួយដែលអាចឱ្យយើងមើលឃើញទិដ្ឋភាពនៅខាងលើពីផ្នែកខាងក្រោម
-
បរិធាន នាម
គ្រឿងប្រដាប់ឧបករណ៍បច្ចេកទេស
-
បរិនាយក នាម
អ្នកដឹកនាំ, អ្នកត្រួតត្រាដឹកនាំគេដោយសព្វគ្រប់, ដោយហ្មត់ចត់
-
បរិនាយករ័តន៍ នាម
នាយពលកែវ ( សម្រាប់ស្ដេចចក្រពត្តិ )។
-
បរិនាវាចរណ៍ នាម
នាវាចរណ៍ជុំវិញកោះប្រទេសទ្វីបពិភពលោកជាដើម។
-
បរិនិញ្វន នាម
ភាពរួចផុតពីទុក្ខដែលព្រះពុទ្ធទ្រង់ជឿថាអាចសម្រេចបានដោយការបំបាត់អវិជ្ជានិងរំលត់តណ្ហា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។