វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 396 / 1268
-
បរិបថ នាម
គន្លងចរន្តអគ្គិសនីដែលថាមពលអគ្គិសនីអាចឆ្លងកាត់ពីប្រភពអគ្គិសនីទៅគ្រឿងទទួល; សៀគ្វី
-
បរិបទ នាម
សំណុំអត្ថបទដែលមានពាក្យសំនួនសេចក្ដីឃ្លាសម្រាប់បញ្ជាក់ន័យ
-
បរិបាល នាម
ប្រធាន, មេ, ថៅកែ, និយោជក, ម្ចាស់សហគ្រាសជាដើម។
-
បរិបាលកិច្ច នាម
ការឧបត្ថម្ភការគាំពារជាពិសេសផ្នែកហិរញ្ញវត្ថុ
-
បរិបូណ៌ គុណនាមកិរិយាសព្ទនាម
ដូចគ្នានឹងបរិបូរ
-
បរិបូរ គុណនាម
ដែលគ្រប់គ្រាន់, ដែលពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរ; ដែលឆ្អែតហើយ
-
បរិបូរណ៍ នាម
ការគ្រប់គ្រាន់, ដំណើរពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរណ៍
-
បរិផលិតកម្ម នាម
ការផលិតលើសពីតម្រូវការ។
-
បរិពារ នាម
( ម . ព . បរិវារ )។
-
បរិភាស កិរិយាសព្ទ
ពោលតិះដៀល, តិះដៀល, ពោលទោសគេ, ជេរប្រទេច។
-
បរិភាសកៈ នាម
អ្នកដែលតិះដៀល, អ្នកជេរប្រទេច, អ្នកដែលហៃពោលទោសគេ; បើស្ត្រីជាបរិភាសិកា។
-
បរិភាសន៍ នាម
ពាក្យតិះដៀល, ដំណៀល, ការពោលទោសគេ, ការជេរប្រទេច
-
បរិភាសិកា នាម
( ម . ព . បរិភាសកៈ )។
-
បរិភោក្ដា កិរិយាសព្ទ
( ម . ព . ភោក្ដា )។
-
បរិភោគ នាម
ការចម្អែតអាត្មា ( ស៊ី ); ការប្រើប្រាស់ ( ប្រើប្រាស់ទ្រព្យសម្បត្តិឬគ្រឿងប្រើផ្សេងៗមានគ្រឿងស្លៀកដណ្ដប់, ផ្ទះលំនៅជាដើមហៅដោយរួបរួមថាបរិភោគដូចគ្នា )។
-
បរិភោគប័ណ្ណ នាម
ប័ណ្ណសម្រាប់ទិញគ្រឿងបរិភោគ, សំបុត្រដែលក្រសួងមានសមត្ថកិច្ចចេញឱ្យសម្រាប់ទិញគ្រឿងបរិភោគផ្សេងៗ
-
បរិមណ្ឌល នាម
វង់មូល, អ្វីៗដែលមានសំណុំមូល
-
បរិមាណ នាម
ការរាប់, ការគ្នេរមើលដោយសព្វគ្រប់, ប្រមាណ, ចំនួន
-
បរិមាណចលនា នាម
ផលគុណនៃម៉ាសនិងល្បឿនរបស់អង្គធាតុ។
-
បរិយត្តិ នាម
ការហាត់រៀន, ការរៀនសូត្រ; ការរៀនព្រះត្រៃបិដក។
-
បរិយត្តិធម៌ នាម
ធម៌សម្រាប់រៀនសូត្រ
-
បរិយាការ នាម
អ្វីៗដែលនៅជុំវិញ, បរិស្ថាន, បរិយាកាស។
-
បរិយាកាស នាម
អាកាសធាតុដែលព័ទ្ធជុំវិញប្រឹថពីហើយដែលតែងប្រែប្រួលជាប្រក្រតី។
-
បរិយាទាន នាម
តម្លៃ, ទឹកប្រាក់ដែលបានចំណាយ។
-
បរិយាបន្ន នាម
ការរួមបញ្ចូលគ្នានៃការផ្ដល់សេវាការប្រើប្រាស់សេវានានានៅតាមគ្រឺះស្ថានសិក្សាសម្រាប់មនុស្សគ្រប់រូបដោយមិនគិតពីពិការភាពឋានៈយេនឌ័រពណ៌សម្បុរសាសនាជាតិសាសន៍ស្ថានភាពនិងជីវភាពគ្រួសារ។
-
បរិយាបន្នកម្ម នាម
វិធានការឬគោលនយោបាយដែលរាប់បញ្ចូលឬផ្តល់លទ្ធភាពដល់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីដំណើរការនៃការអនុវត្តគម្រោងកម្មវិធីឬគោលនយោបាយ
-
បរិយាយ នាម
សេចក្ដីអធិប្បាយដោយផ្សែផ្សំ, ការអធិប្បាយសម្រួលសេចក្ដី
-
បរិយោសាន នាម
ទីបំផុត, ទីចប់, សេចក្ដីចប់
-
បរិរក្ស នាម
ការគ្រប់គ្រង, ការបីបាច់, ថែទាំដោយប្រយ័ត្ន
-
បរិលាភ នាម
ប្រាក់ខែប្រាក់ឈ្នួលប្រាក់ឧបត្ថម្ភដែលតបនឹងការងារដែលបានបំពេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។