វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 394 / 1268
-
បរមិន្ទ គុណនាមនាម
ដែលជាធំក្រៃលែង; អ្នកដែលជាធំក្រៃលែងជាងពួកមនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ )
-
បរមេន្ទ្រ គុណនាមនាម
( ម . ព . បរមិន្ទ )។
-
បរមេស្ឋ នាម
អ្នកដែលប្រសើរក្រៃលែងគឺព្រះព្រហ្ម ( ហៅតាមលទ្ធិព្រាហ្មណ៍ )។
-
បរមេស្វរៈ នាម
អ្នកដែលជាធំក្រៃលែង ( ព្រះឥសូរ ); ខ្មែរយើងច្រើនហៅក្លាយជាព្រះបរមេសូរឬព្រះបរមីសូរ។
-
បរមោវាទ នាម
ឱវាទដ៏ឧត្តម, ដ៏ខ្ពង់ខ្ពស់គឺឱវាទដែលអ្នកប្រតិបត្តិតាមអាចបានសម្រេចប្រយោជន៍ដ៏ល្អបានសេចក្ដីសុខចម្រើននិងសេចក្ដីស្ងប់។
-
បរម្បរា គុណនាម
ដែលតៗគ្នា, និយាយតៗគ្នា, នាំមកតៗពីមួយជំនាន់ទៅមួយជំនាន់
-
បរលោក នាម
លោកឯមុខ
-
បរវង់ នាម
បរសត្វពាហនៈមានសេះជាដើមប្រណាំងគ្នាក្នុងវាលវង់។
-
បរវាទី នាម
អ្នកនិយាយពង្វាងដាន, អ្នកនិយាយប្រាសចាកប្រធានបទ។
-
បរវិតក្ក នាម
ការត្រិះរិះដទៃពីប្រធានបទការត្រិះរិះខុសឬក្រៅពីប្រធានបទ។
-
បរស្សបទ នាម
ទម្រង់កិរិយាសព្ទជាកត្តុវាចក។
-
បរា កិរិយាសព្ទ
ធ្វើឱ្យវិនាស, ឱ្យអាប់ឱន, ឱ្យខូចកេរ្តិ៍ឈ្មោះ; ច្រើននិយាយថាទេវតាបរាមុខគឺទេវតាធ្វើឱ្យអាប់មុខឱ្យខូចឈ្មោះ ( ព . សា .)។
-
បរាកោដិ គុណនាម
ដែលហួសហេតុ, ដែលក្រៃលែង, ដែលជ្រុសហួសប្រមាណ។
-
បរាជ័យ នាម
ការចាញ់, ដំណើរចាញ់គេ។
-
បរាធីន នាម
អ្នកដែលលុះនៅក្នុងអំណាច, ក្នុងបង្គាប់នៃអ្នកដទៃ។
-
បរានុម័ត នាម
( ម . ព . សត្យានុម័ត )។
-
បរាភព នាម
សេចក្ដីវិនាស, សេចក្ដីហិនហោច
-
បរាភវៈ នាម
( ម . ព . បរាភព )។
-
បរាមុខ កិរិយាសព្ទ
បង្អាប់មុខ, ធ្វើឱ្យអាប់មុខ; អាប់មុខអាប់កេរ្តិ៍ឈ្មោះ
-
បរាសិត នាម
ភាវរស់ដែលរស់នៅដោយសារគេព្រមទាំងបឺតយកអាហារពីធ្មួល
-
បរាសិតក្នុង នាម
បរាសិតដែលរស់នៅក្នុងធ្មួល
-
បរាសិតក្រៅ នាម
បរាសិតដែលរស់នៅក្រៅធ្មួល
-
បរាសិតភាព នាម
ទំនាក់ទំនងរវាងសារពាង្គកាយពីរដែលនៅក្នុងនោះសារពាង្គកាយមួយរស់នៅក្នុងឬលើសារពាង្គកាយធ្មួលហើយទទួលបានផលប្រយោជន៍ពីធ្មួល
-
បរាសិតវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាពីពពួកបរាសិត។
-
បរាសិតសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីបរាសិត។
-
បរិកថា នាម
សៀវភៅស្តើងផ្សព្វផ្សាយឬផ្តល់ព័ត៌មានអ្វីមួយ។
-
បរិកប្ប នាម
ការប៉ាន់ស្មានទៅលើទំនិញឬរឿងអ្វីមួយដោយគ្មានសំអាងជាក់លាក់, ការបំប៉ោងព័ត៌មាន, ការក្រឡុកហាងឆេង
-
បរិកប្បី នាម
អ្នកដែលឆក់ឱកាសរកស៊ីក្នុងស្ថានភាពណាមួយដើម្បីរកប្រាក់ចំណេញបានច្រើន
-
បរិកម្ម នាម
ការចម្រើនភាវនា; ការគក់ច្របាច់; ការលាបថ្នាំព័ណ៌ផ្សេងៗ ...។
-
បរិការណ៍ នាម
ការណ៍ទាំងឡាយដែលកើតមុននិងក្រោយព្រឹត្តិការណ៍មួយ។ពាក្យនេះប្រើខុសពីបរិបទដែលសំដៅដល់ខ្លឹមសារណាមួយដែលត្រូវលើកឡើងនៅពីមុខឬពីក្រោយសេចក្ដីមួយ។ក្នុងន័យសេដ្ឋកិច្ច « បរិការណ៍ » ប្រើសំដៅបង្ហាញការណ៍ណាមួយដែលកើតឡើងនៅជុំវិញព្រឹត្តិការណ៍មួយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។