វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 392 / 1268
-
បម ប.
ថ្នម; ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យបី
-
បមាណភាគ នាម
ចំណែកនៃអ្វីមួយដែលគេរាប់; ចំនួនបរិមាណចំណែកនៃអ្វីមួយដែលគេកំណត់, កូតា។
-
បមាណលេខនា នាម
ការសិក្សាអំពីគំនូសតាងដែលបង្ហាញពីទំនាក់ទំនងរវាងលេខឬចំនួនជាមួយមាត្រដ្ឋាន។
-
បមាណីយ នាម
កម្រិតនៃគុណភាពនៃអ្វីមួយដែលសន្មតយក; ស្ដង់ដា។
-
បមាថកម្ម នាម
ការមើលងាយ; ការបៀតបៀនការញាំញីឬការធ្វើទុក្ខបុកម្នេញឱ្យគេលំបាក។
-
បម្រាប កិរិយាសព្ទ
ប្រាបឱ្យរាប, ឱ្យបាក់ស្បាត
-
បម្រាប់ នាម
ការប្រាប់, ការប្រាប់ឱ្យធ្វើតាម
-
បម្រាប់ប្រធាន នាម
( ម . ព . ប្រណាប់ប្រធាន )។
-
បម្រាម នាម
សំបុត្រហាមប្រាម, សេចក្ដីហាមប្រាម
-
បម្រាមគោចរ នាម
វិធានការរដ្ឋបាលដែលហាមមនុស្សធ្វើដំណើរនៅចន្លោះម៉ោងជាក់លាក់ណាមួយជាពិសេសនៅពេលយប់ក្នុងកាលៈទេសៈនៃសង្រ្គាមភាពវឹកវរផ្នែកនយោបាយគ្រោះមហន្តរាយឬការរាតត្បាតនៃជំងឺឆ្លងជាសកល
-
បម្រាស កិរិយាសព្ទ
ធ្វើឱ្យប្រាសឱ្យឃ្លាតចេញ
-
បម្រាស់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យបម្រើថាបម្រើបម្រាស់គឺទទួលភារៈតាមកិច្ចដែលគេប្រើប្រាស់ឬទទួលរ៉ាប់រងកិច្ចការខ្ពស់ទាបគ្រប់យ៉ាងតាមពាក្យដែលគេប្រើ
-
បម្រឹង នាម
ការប្រឹង, ការខំប្រឹង
-
បម្រុង កិរិយាសព្ទ
តាំងចិត្តប្រុង, ផ្គងគំនិតប្រុង; ច្រើនប្រើផ្សំជាមួយនឹងពាក្យនឹង, ដូចជា
-
បម្រុងតែ គុណកិរិយា
ត្រៀមទុក, ត្រៀមចាំ, រង់ចាំតែ, គិតតែ ...។
-
បម្រើ កិរិយាសព្ទ
ធ្វើការតាមពាក្យដែលគេប្រើ, ចាត់ចែងអ្វីៗដែលគេត្រូវប្រើ
-
បម្រើការ នាមកិរិយាសព្ទ
ធ្វើការ, បំពេញការងារនៅកន្លែងណាមួយ។
-
បម្រើបម្រាស់ កិរិយាសព្ទ
( ម . ព . បម្រាស់ )។
-
បម្រើភ្លើង កិរិយាសព្ទ
( ព . ប្រ .) ដុតភ្លើងឱ្យឆេះហើយថែទាំភ្លើង។
-
បម្រើរាជការ កិរិយាសព្ទ
ធ្វើការជូនរាជការឬទទួលឋានន្តរជាមន្ត្រីកាន់មុខការរបស់រដ្ឋ។ល។
-
បម្រែបម្រួល នាម
ការប្រែប្រួល, ការផ្លាស់ប្ដូរ។
-
បម្រែបម្រួលអាកាសធាតុ នាម
ការប្រែប្រួលរយៈពេលវែងនៃអាកាសធាតុរបស់ផែនដីជាពិសេសការប្រែប្រួលដោយសារការកើនឡើងនៃសីតុណ្ហភាពមធ្យមរបស់បរិយាកាស។
-
បម្រោស គុណនាម
ដែលគេប្រោសចោល
-
បម្រះ កិរិយាសព្ទ
ប្រះចុះប្រះឡើងរឿយៗ
-
បម្រះននៀល កិរិយាសព្ទ
ប្រះប្រាណននៀលរឿយៗប្រើជាបង្រះក៏បាន ( តាមទម្លាប់និយាយឬសរសេរ )។
-
បម្លាស់ នាម
ការប្ដូរផ្លាស់។
-
បម្លាស់លំនៅ នាម
ដំណើរផ្លាស់ទីរបស់មនុស្សសត្វឬរុក្ខជាតិជាបណ្ដោះអាសន្នឬស្ថាពរពីតំបន់មួយទៅកាន់តំបន់ផ្សេង។
-
បម្លែង កិរិយាសព្ទ
( ម . ព . បំប្លែង )។
-
បយ្យកៈ នាម
ជីតាទួត ( រ . ស .)
-
បរ កិរិយាសព្ទនាម
ដឹក, នាំ, បញ្ជូន, បណ្ដេញឱ្យទៅមុខដោយជិះ, ដោយដើរកាល់, ដើរអម, ដើរតាម, តម្រង់ឱ្យត្រង់តាមលំអានតាមផ្លូវដែលត្រូវការ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។