វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 379 / 1268
-
បញ្ញើក្អែក នាម
មែកផ្ញើសាំឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួងមានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ ( មានពាក្យតំណាលថាកើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក )។ ( ព . ប្រ .)
-
បញ្ញើទុកស្មើបំណុល នាម
( ព . ទ . បុ .) បញ្ញើទុកស្មើបំណុលអត្ថន័យថាអ្វីៗដែលគេផ្ញើទុកផង, កាលបើវិនាសខូចបាត់ទៅ, អ្នកទទួលត្រូវសងគេទុកដូចជាបំណុល។
-
បញ្ញែ កិរិយាសព្ទ
បញ្ចេញអ្វីៗមកសម្ដែងបង្អួតបង្អរដើម្បីឱ្យស្ងើចសរសើរ, ឱ្យគេស្រឡាញ់។
-
បញ្ញែម កិរិយាសព្ទ
ស៊ីចំណីអ្វីបង្អួតគេដោយពោលពាក្យថាញ៉ែមៗ! ... ( សម្ដីសម្រាប់ក្មេងតូច )។
-
បញ្ហា នាម
ពាក្យឬសេចក្ដីដែលមានអាថ៌កំបាំងលុះតែអ្នកមានប្រាជ្ញាវាងវៃទើបអាចដឹងឬលុះតែសួរអ្នកចេះទើបអាចដឹងច្បាស់បាន; ប្រស្នា, ចំណោទ : ( ប្រើជាប្រស្នាវិញក៏បាន )
-
បដា នាម
ផ្ទាំងសំពត់ដែលគេសរសេរអក្សរជាពាក្យសុភាសិត, ពាក្យស្លោកឬពាក្យអ្វីផ្សេងៗសម្រាប់កាន់ហែជាក្បួនឬចងសន្ធឹងទទឹងផ្លូវ
-
បដិកម្ម នាម
( ម . ព . ប្រតិកម្ម )។
-
បដិការ នាម
ការតបវិញ, អំពើតបតវិញ; ដំណើរធ្វើកិច្ចតបគុណ, ការតបស្នងសងគុណ។
-
បដិការគុណ នាម
គុណដែលត្រូវធ្វើកិច្ចតបស្នងវិញ។
-
បដិកិរិយា នាម
( ម . ព . ប្រតិក្រិយា )។
-
បដិកូល គុណនាម
ដែលផ្ទុយគ្នា, ដែលជាទំនាស់នឹងគ្នា, ដែលខុសគ្នា, ទីទៃពីគ្នា; ដែលគួរខ្ពើម
-
បដិកូលសញ្ញា នាម
សេចក្ដីសម្គាល់ថាគួរខ្ពើមឬសេចក្ដីយល់ឃើញថាផ្ទុយគ្នានឹងរបស់ដែលគួរស្រឡាញ់គួររីករាយ
-
បដិកោសលវិច័យ នាម
ការត្រួតពិនិត្យឬការពិសោធអ្វីមួយឡើងវិញ។
-
បដិគ្គាហក នាម
អ្នកទទួលយកទាន ( ស្មូម )។សព្វថ្ងៃប្រើពាក្យនេះសំដៅយកភ្នាក់ងាររាជការដែលមានភារៈខាងទទួលប្រាក់ចំណូលផ្សេងៗ ( ចំពោះក្រសួងខ្លះ )
-
បដិគ្គាហិកា នាម
( ម . ព . បដិគ្គាហក )។
-
បដិឃចិត្ត នាម
ចិត្តដែលមានបដិឃៈ, ចិត្តក្នាញ់។
-
បដិឃៈ នាម
សេចក្ដីចង្អៀតចិត្ត, សេចក្ដីក្នាញ់, ដំណើរប៉ះទង្គុកចិត្តដោយសេចក្ដីក្រោធ
-
បដិចារកម្ម នាម
សកម្មភាពសម្ងាត់ស៊ើបយកការណ៍ប្រឆាំងតប។
-
បដិច្ចសមុប្បាទ នាម
ធម៌ឬសភាវៈដែលកើតមានឡើងដោយសារបច្ច័យគឺគ្រឿងអាស្រ័យទាក់ទងតៗគ្នាដូចជាសង្ខារកើតមានឡើងព្រោះមានអវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើងព្រោះមានសង្ខារជាបច្ច័យឬថាអវិជ្ជាជាបច្ច័យនាំឱ្យកើតមានសង្ខារ, សង្ខារជាបច្ច័យនាំឱ្យកើតវិញ្ញាណ។ល។
-
បដិច្ឆន្នជាតិ នាម
ពពួករុក្ខជាតិដែលគ្មានផ្កាឬគ្រាប់តែវាអាចបន្តពូជដោយស្ប៉។
-
បដិញាណ នាម
លិខិតបញ្ជាក់, ការទទួលស្គាល់
-
បដិញ្ញា នាម
ការកំណត់ពាក្យសម្ដីឱ្យដឹងគ្នាទៅវិញទៅមកដោយប្រាកដប្រជា, ការមត់គ្នា, ការសន្យាគ្នា
-
បដិទាន នាម
ការឱ្យត្រឡប់វិញ, ការប្រគល់សងវិញ, ការឱ្យតបទៅវិញ។
-
បដិទាននាម នាម
អ្នកដែលមានមុខតំណែងតែមិនមានអំណាច។
-
បដិទិន នាមគុណកិរិយា
ថ្ងៃតថ្ងៃ, ថ្ងៃទាំងអស់; រៀងរាល់ថ្ងៃ។ខ្មែរយើងប្រើជាឈ្មោះបញ្ជីតារាងចុះចំនួននិងឈ្មោះថ្ងៃខែសម្រាប់ប្រើក្នុង១ឆ្នាំៗ ( ហៅថាប្រក្រតីទិនក៏បាន )។
-
បដិបក្ខ នាម
បក្ខប្រឆាំង, ពួកជំទាស់; សត្រូវ, ខ្មាំង
-
បដិបក្ខនិយម នាម
ការប្រកាន់យកនូវនិន្នាការបក្សពួករៀងៗខ្លួន
-
បដិបក្ខប្រាណ នាម
( ម . ព . ប្រតិបក្ខប្រាណ )។
-
បដិបក្ខភាព នាម
ការស្អប់ខ្ពើមរវាងមនុស្សឬរវាងក្រុម
-
បដិបញ្ញត្តិ នាម
ការតាំងបញ្ញត្តិផ្ទុយពីបញ្ញត្តិមុន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។