បញ្ញើក្អែក
នាម
អត្ថន័យ
-
1
នាម
មែកផ្ញើសាំឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួងមានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ ( មានពាក្យតំណាលថាកើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក )។ ( ព . ប្រ .)
ឧទាហរណ៍ មនុស្សបញ្ញើក្អែកឬមនុស្សផ្ញើប្រាណគឺមនុស្សដែលឥតផ្ទះលំនៅឥតទ្រព្យធនអ្វីសោះទាំងមុខការរបរអ្វីមួយក៏គ្មានដែរនៅជ្រករស់ទាំងត្រដរដោយសារគេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)