វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 378 / 1268
-
បញ្ជ្រាប កិរិយាសព្ទ
ធ្វើឱ្យជ្រាប
-
បញ្ជ្រាល កិរិយាសព្ទ
ធ្វើឱ្យជ្រាល, ជម្រាល។
-
បញ្ជ្រិះ កិរិយាសព្ទ
ធ្វើឱ្យជ្រិះ, ឱ្យជ្រលិះ។
-
បញ្ជ្រុល កិរិយាសព្ទ
ធ្វើឱ្យជ្រុល, ឱ្យហួសពីទីកន្លែងដែលមានកំណត់, មានកម្រិត
-
បញ្ជ្រួស កិរិយាសព្ទ
ធ្វើឱ្យជ្រួស, ឱ្យជ្រលួស
-
បញ្ឈប់ កិរិយាសព្ទ
ធ្វើឱ្យឈប់
-
បញ្ឈរ កិរិយាសព្ទ
ធ្វើឱ្យឈរ
-
បញ្ឈរជើង កិរិយាសព្ទ
ព្យួរឬដកភារកិច្ចដែលត្រូវបំពេញទៅតាមតួនាទីមួយរយៈ។
-
បញ្ឈរភ្នែក កិរិយាសព្ទ
ធ្វើភ្នែកទាំងពីរស្លឹង, បើកភ្នែកទាំងពីរស្លឹង
-
បញ្ឈឺ កិរិយាសព្ទ
ធ្វើឱ្យឈឺ ( ប្រើបានចំពោះតែចិត្ត )
-
បញ្ឈែល កិរិយាសព្ទ
ធ្វើឱ្យចេញអាការឈែល ( ព . អា .)។
-
បញ្ញត្ត កិរិយាសព្ទគុណនាម
ហាមប្រាមហើយ; តែងតាំងហើយ, តាំងទុកហើយ, រៀបចំហើយ; ដែលគេហាមប្រាមហើយ
-
បញ្ញត្តិ នាម
សេចក្ដីហាមប្រាម, បម្រាម, សេចក្ដីដែលគេតែងតាំង, រៀបចំ; ពាក្យដែលគេកំណត់ហៅ
-
បញ្ញត្តិកម្ម នាម
ការបង្កើតគំនិតពោលគឺជាដំណើរនៃការឈានទៅដល់គំនិតឬជំនឿអរូបីមួយឬខណៈមួយដែលគំនិតអរូបីនោះចាប់ផ្ដើមចាប់យកទម្រង់មួយឬផុសឡើង។
-
បញ្ញត្តិករ នាម
អ្នកដែលរៀបចំនិងដាក់ឱ្យអនុវត្តនូវបទបញ្ជាឬបទប្បញ្ញត្តិ។
-
បញ្ញវតី នាម
( ម . ព . បញ្ញវន្ត )។
-
បញ្ញវន្ត នាម
អ្នកមានប្រាជ្ញា, អ្នកប្រាជ្ញ, អ្នកយកចិត្តទុកដាក់ប្រើគំនិតត្រិះរិះក្នុងកិច្ចការគ្រប់ចំពូក។
-
បញ្ញវន្តី នាម
( ម . ព . បញ្ញវន្ត )។
-
បញ្ញា នាម
សេចក្ដីដឹងទួទៅ; សេចក្ដីដឹងកើតអំពីការរៀន, ស្ដាប់, គិត, សួរ; ការដឹងច្បាស់នូវសេចក្ដីពិត
-
បញ្ញាកត់ នាម
( ព . ប្រ .) គឺបញ្ញាដែលឆាប់ចាំហើយមិនភ្លេច។
-
បញ្ញាជន នាម
( ម . ព . បញ្ញវន្ត )។
-
បញ្ញាញាណ នាម
សមត្ថភាពនៃបញ្ញាដែលមនុស្សអាចរៀនយល់និងគិតពិចារណាដើម្បីធ្វើការវិនិច្ឆ័យឬបង្ហាញទស្សនៈប្រកបដោយហេតុផល
-
បញ្ញាណ នាម
សម្ដីបញ្ជាក់; គ្រឿងបញ្ជាក់; វត្ថុតាង, ព័ស្តុតាង ( ភ័ស្តុតាង ), តឹកតាង
-
បញ្ញានុរូប គុណនាម
ដែលមានសភាពដ៏គួរតាមបញ្ញាគឺដែលធ្វើអ្វីៗបានតែត្រឹមកម្លាំងបញ្ញា
-
បញ្ញាបារមី នាម
ចរិយាដ៏លើសលន់ឬគុណជាតិដ៏ល្អដែលគួរបំពេញដោយបញ្ញា។
-
បញ្ញាភា នាម
ពន្លឺនៃប្រាជ្ញា, ប្រាជ្ញាដូចដួងពន្លឺ, គឺប្រាជ្ញាដែលដោះស្រាយបញ្ហាស្មុគស្មាញបានជ្រះស្រឡះប្រៀបដូចពន្លឺអាទិត្យចាំងជះដេញកម្ចាត់ភាពងងឹតក្នុងលោកឱ្យសាបរលាបរហូតភ្លឺស្រឡះ។
-
បញ្ញាសជាតក នាម
រឿងរ៉ាវទាំងឡាយដែលអធិប្បាយអំពីការសន្សំបារមីរបស់ព្រះពោធិសត្វចំនួនហាសិបជាតិ ( តែពុំឃើញមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដកនោះឡើយ )
-
បញ្ញាសិប្បនិម្មិត នាម
វិទ្យាសាស្ត្រនៃការបង្កើតបញ្ញាឆ្លាតវៃតាមរយៈម៉ាស៊ីន AI (Artificial intelligence) ដែលផ្ទុយពីធម្មជាតិរបស់មនុស្សនិងសត្វ។
-
បញ្ញិន្ទ្រិយ នាម
ឥន្ទ្រិយគឺបញ្ញា។
-
បញ្ញើ នាម
អ្វីៗដែលគេផ្ញើ, របស់ផ្ញើ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។