វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 345 / 1268
-
នគររាជជើងព្រៃ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេដែលគេបង្កើតឱ្យមានឡើងក្នុងខែត្រជើងព្រៃគឺនៅស្រុកជើងព្រៃសម័យបច្ចុប្បន្នឱ្យជាអនុស្សរណៈដល់ខែត្រនគររាជដែលព្រាត់ពីប្រទេសកម្ពុជាទៅ។
-
នគររាជភ្លេងជាតិ នាម
( ម . ព . នគររាជជាតិ )។
-
នគរវត្ត នាម
ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាបជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ ( ហៅក្លាយមកជាអង្គរវត្ត )។
-
នគរសោភិនី នាម
ស្រីអ្នកញ៉ាំងនគរឱ្យល្អឬស្រីមានលំអឆើតក្នុងក្រុង ( ស្រីផ្កាមាស )។
-
នគរូបនីយកម្ម នាម
ការរៀបចំដែនដីហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍទីក្រុងខេត្តនានាពិសេសការរៀបចំប្លង់សម្រាប់ប្រើប្រាស់ដីធ្លីស្របតាមការរីកចម្រើនសង្គមសេដ្ឋកិច្ច។
-
នគ្គជន នាម
ជនអាក្រាតគឺមនុស្សស្រាតលែងខ្លួនទទេមិនត្រូវការដោយសម្លៀកបំពាក់។
-
នគ្គនិយម នាម
ការរាប់អានឬការអនុលោមទៅតាមលទ្ធិអាក្រាត។
-
នគ្គភាព នាម
ភាពនៃជនអាក្រាត, ការស្រាត។
-
នគ្គសមណៈ នាម
អ្នកបួសមួយពួកខាងក្រៅពុទ្ធសាសនាបានដល់ពួកអចេលកៈនៅប្រទេសឥណ្ឌា។
-
នង្គ័ល នាម
ប្រដាប់សម្រាប់ភ្ជួរដី
-
នច្ចា កិរិយាសព្ទ
( រ . ស .) រាំ
-
នដកីឡា នាម
ល្បែងនៃជនអ្នករាំ, ល្បែងនៃអ្នករបាំ, ល្បែងរបាំ។
-
នតិភាព នាម
ការបន្ទាបខ្លួន, ភាពដាក់ខ្លួន។
-
នត្តា នាម
កូនរបស់កូនគឺចៅ។ពាក្យនត្តានេះប្រើហៅចៅទាំងបុរសទាំងស្ត្រី, ពុំមែនចៅប្រុសថានត្តោចៅស្រីថានត្តាទេ ( រ . ស .)
-
នត្ថិភាព នាម
ភាវៈគ្មាន, ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន
-
នត្ថុកម្ម នាម
ការបន្តក់ថ្នាំតាមច្រមុះ, ការឱ្យហិតថ្នាំតាមច្រមុះ
-
នទី នាម
ស្ទឹង, ទន្លេ។
-
ននល គុណនាមគុណកិរិយា
ដែលមានរាងរល; ដែលនៅកណ្ដាលវាលឥតអ្វីបិទបាំង, ធ្លាំង
-
ននលគក គុណនាម
ដែលននលស្រដៀងនឹងមាន់គកឬននលជ្រងក ( ព . សា .)។
-
ននៀល កិរិយាសព្ទ
ប្រមៀលខ្លួនឯងនៅទីផ្ទៃ
-
ននោង នាម
ឈ្មោះវល្លិដំណាំឡើងទ្រើងមានផ្លែជាអាហារ; មានច្រើនប្រភេទគឺ
-
ននោងជ្រុង នាម
ននោងមួយប្រភេទផ្លែមានរាងទ្រវែងមានជ្រុងច្រើនពេលទុំសាច់ក្នុងមានស្រកី
-
ននោងទេស នាម
ននោងមួយប្រភេទផ្លែមានរាងមូលតូចវែងមានឆ្នូតពណ៌សពព្លាក់តាមបណ្ដោយផ្លែខ្លះហៅថាននោងពស់ក៏មាន
-
ននោងពស់ នាម
( ម . ព . ននោងទេស )។
-
ននោងព្រៃ នាម
ឈ្មោះវល្លិមានផ្លែដូចជាននោងដែរសម្រាប់យកផ្លែធ្វើថ្នាំកក់សក់។
-
ននោងមូល នាម
ដំណាំវលិ្លវារឡើងទ្រើងមានប្រភពដុះនៅតំបន់ត្រូពិក។ផ្លែមូលទ្រវែងមានឆ្នូតតាមបណ្ដោយផ្លែ
-
ននោងសាញ នាម
ននោងដែលមានផ្លែសាច់សាញ ( ផ្លែខ្ចីប្រើជាបន្លែឬស្ងោរឱ្យឆ្អិនហើយធ្វើអន្លក់ក៏បានមានរសផ្អែមត្រជាក់ស្រទន់ )។
-
ននះ គុណកិរិយាគុណនាម
រលះ, រលះរលាំងដោយអាការអង់អាចឥតក្រែង
-
ននះនរនាទ គុណកិរិយាគុណនាម
គគាតគឃ្លើន, អង់អាចកាត់ជំនុំចំណោមឥតកោតក្រែង
-
នប នាម
ស្នបកន្ទេលសម្រាប់ចូលដេកកណ្ដាលវាលបង្ការមិនឱ្យមូសខាំមិនឱ្យទឹកសន្សើមធ្លាក់មកត្រូវខ្លួន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។