វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 347 / 1268
-
នយោបាយ នាម
ឧបាយក្នុងការណែនាំ, កលល្បិចឬមេគំនិតដែលគេផ្ដើមឡើងដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះឬយ៉ាងនោះ, កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ
-
នរក នាម
ទីអបាយភូមិឬអធោលោកដែលមានរណ្ដៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខតាមកម្លាំងកម្មដែលខ្លួនធ្វើ
-
នរកកុណ្ឌ នាម
រណ្ដៅនរក។
-
នរឃាត នាម
អំពើពិឃាតមនុស្ស។
-
នរឃាតក នាម
អ្នកពិឃាតមនុស្ស។
-
នរឃាតកម្ម នាម
អំពើពិឃាតមនុស្ស។
-
នរឃាតក៍ នាម
( ម . ព . នរឃាតក )។
-
នរជាតិ នាម
ជាតិមនុស្ស, មនុស្ស, ជន ( ពាក្យនេះមានន័យដូចគ្នានឹងនរៈដែរ )។
-
នរជេដ្ឋ នាម
មនុស្សដែលជាធំ, ជាចម្បងជាងពួកមនុស្សលោក ( ព្រះរាជា )។
-
នរណា នាម
ប្រើជាបុច្ឆាសព្វនាមថាមនុស្សណា? អ្នកណា?; នរណាដើរនុ៎ះ?; ឯងទៅជាមួយនឹងនរណា? ( ប្រើបានចំពោះតែជាមួយនឹងណាប៉ុណ្ណោះឯង, ពុំដែលប្រើជាមួយនឹងពាក្យនុះឬនោះថានរនុះឬនរនោះផងទេ, បើនរៈឬអ្នកប្រើបាន
-
នរទេព នាម
ទេវតារបស់មនុស្ស ( ក្សត្រទ្រង់រាជ្យ ); ពិទ្យាធរ។
-
នរនាថ នាម
មនុស្សដែលជាទីពំនាក់របស់ពួកមនុស្ស, ម្ចាស់នៃពួកមនុស្ស ( ព្រះរាជា )។
-
នរនាថា នាម
ស្ត្រីដែលជាទីពំនាក់របស់ពួកមនុស្ស, ស្ត្រីជាម្ចាស់នៃពួកមនុស្ស ( ព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានីឬសម្ដេចព្រះវររាជជននីនៃក្សត្រទ្រង់រាជ្យ )។
-
នរនាទ នាម
ការបន្លឺឬកម្ទរសំដីរបស់នរៈ។
-
នរនាម នាម
នាមឬឈ្មោះសម្រាប់សម្គាល់មនុស្ស។
-
នរបតី នាម
ម្ចាស់នៃពួកមនុស្ស ( ក្សត្រទ្រង់រាជ្យ )។ព្រះបាទកុវេរៈគឺព្រះបាទវេស្សវ័ណ។ប្រើឃ្លាតក្លាយជាន្របតីត្រូវឈប់លែងប្រើតទៅទៀត។
-
នរពិស្វណ៍ នាម
អ្នកស៊ីមនុស្ស ( ភូត, បិសាច, អារក្សទឹក, អាប, ព្រាយ ...)។
-
នរវិទូ នាម
អ្នកប្រាជ្ញខាងនរវិទ្យា។
-
នរវិទ្យា នាម
វិទ្យាសាស្រ្តដែលសិក្សាអំពីកំណកំណើតការវិវឌ្ឍផ្នែករូបកាយនិងវប្បធម៌លក្ខណៈពូជសាសន៍ទំនៀមទម្លាប់សង្គមនិងជំនឿរបស់មនុស្សជាតិ។
-
នរសិង្ហ នាម
( ម . ព . នរសីហៈ )។
-
នរសីហៈ នាម
មនុស្សអ្នកប្រសើរ, មនុស្សជាចម្បង, សិង្ហរបស់មនុស្ស ( ព្រះសម្មាសម្ពុទ្ធ )។
-
នរសីហ៍ នាម
( ម . ព . នរសីហៈ )។
-
នរាធិប នាម
អ្នកដែលជាធំ, ជាម្ចាស់លើអស់ជន ( ក្សត្រទ្រង់រាជ្យ )។
-
នរាធិបតិន្ទ នាម
ដូចគ្នានឹងនរាធិបតីដែរសម្រាប់ប្រើក្នុងកាព្យ។
-
នរាធិបតី នាម
( ម . ព . នរាធិប )។
-
នរាសភ នាម
មនុស្សអ្នកប្រសើរ, ឧសភរបស់មនុស្ស ( ព្រះសម្មាសម្ពុទ្ធ )។
-
នរិន្ទ នាម
អ្នកដែលជាធំលើអស់ជន, ដែលជាម្ចាស់នៃមនុស្ស ( ក្សត្រទ្រង់រាជ្យ )។
-
នរូ នាម
មនុស្ស, ជន
-
នរេន្ទ្រ នាម
ដូចគ្នានឹងនរិន្ទ។
-
នរេសូរ នាម
អ្នកដែលជាធំជាងអស់ជន ( ក្សត្រទ្រង់រាជ្យ )។ផ្លាស់ស្វរជាសូរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។