វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 342 / 1268
-
ធ្យានទៅ កិរិយាសព្ទ
ទៅដោយអំណាចធ្យាន; ហោះធ្យានសំដៅសេចក្ដីថាទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន។តាមសេចក្ដីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាសលោកចូលធ្យានដោយបឋវីកសិណគឺយកដីធ្វើជាអារម្មណ៍តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះឱ្យរឹងក្លាយជាដីហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដីលោកចូលធ្យានដោយអាបោកសិណគឺយកទឹកធ្វើជាអារម្មណ៍តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឱ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយវាយោកសិណគឺយកខ្យល់ធ្វើជាអារម្មណ៍អធិដ្ឋានឱ្យមានខ្យល់បក់វែកញែកទឹកឱ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថាលោកចម្រើនធ្យានបង្វែរធាតុទាំង៤ផ្លាស់ប្ដូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថាលោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក។ល។
-
ធ្យានផល នាម
( ម . ព . ឈានផលក្នុងឈាន២)។
-
ធ្យានពល នាម
( ម . ព . ឈានពលក្នុងឈាន២)។
-
ធ្យានសុខ នាម
( ម . ព . ឈានសុខក្នុងឈាន២)។
-
ធ្យានឫទ្ធិ នាម
( ម . ព . ឈានឫទ្ធិក្នុងឈាន២)។
-
ធ្យានានុភាព នាម
( ម . ព . ឈានានុភាពក្នុងឈាន២)។
-
ធ្យានិពុទ្ធ នាម
ព្រះពុទ្ធមានឈាន, ឈានរបស់ព្រះពុទ្ធ។
-
ធ្យូង នាម
សំណល់ប្រឆេះ, សំណល់កម្លោចនៃឧសឬឈើជាដើមមានពណ៌ខ្មៅដែលមិនទាន់ឆេះសុសខ្ទេចទៅជាផេះ
-
ធ្យូងថ្ម នាម
រ៉ែជាសារធាតុរឹងពណ៌ខ្មៅឬត្នោតកើតក្នុងស្រទាប់ផែនដីយូរលង់ប្រើសម្រាប់ដុត
-
ធ្លក នាម
ឈ្មោះឈើមួយប្រភេទពួកចំបក់ផ្លែទុំសាច់ម៉ដ្ឋស្រដៀងនឹងក្រមួនមាត់ក្លិនក្រអូបល្ងាន់មានម្លប់ក្រាស់ជិតត្រឈៃ។
-
ធ្លា នាម
ផ្លូវធំដែលបររទេះបាន
-
ធ្លាក់ កិរិយាសព្ទ
មិនបានជោគជ័យក្នុងការប្រឡង, ការប្រកួតជាដើម
-
ធ្លាក់ខ្លួន កិរិយាសព្ទ
( ព . ប្រ .) ក្លាយជា, ប្រែជាអន់ខ្សោយជាងពីមុន
-
ធ្លាក់ថ្ងៃខែ កិរិយាសព្ទ
ធ្លាក់រដូវ។
-
ធ្លាក់ថ្លើមក្ដុក កិរិយាសព្ទ
( សំនួន .) តក់ស្លុតឬរន្ធត់យ៉ាងខ្លាំងដោយក្ដីសោកស្ដាយហួសប្រមាណ
-
ធ្លាក់ទឹក កិរិយាសព្ទ
( សំនួន .) ( ព . សា ) បរាជ័យដួលរលំខាតបង់ក្ស័យធន ( ជាពិសេសជំនួញ )
-
ធ្លាក់ភ្នែក គុណកិរិយា
( សំនួន .) ដែលធ្ងន់ភ្នែកពព្រឹមបើកភ្នែកស្ទើរមិនរួចដោយសារសេពគ្រឿងស្រវឹងច្រើនជោកជាំ
-
ធ្លាក់ស នាម
អាការៈធ្លាក់រំអិលពណ៌សតាមផ្លូវបន្តពូជរបស់ស្ត្រីក្នុងចន្លោះពេលមានរដូវពេលមានគភ៌ពេលបំបៅកូននិងក្រោយពេលអស់រដូវ។
-
ធ្លាក់ស្រូស កិរិយាសព្ទ
ធ្លាក់ស្រឡះ។
-
ធ្លាក់អន្លង់ កិរិយាសព្ទ
ធ្លាក់ក្នុងសេចក្ដីវិនាស។
-
ធ្លាក់ឱឃៈ កិរិយាសព្ទ
( ព . ប្រ .) ធ្លាក់ក្នុងសេចក្ដីវិនាសធំ។
-
ធ្លាប់ ធ.
តែង, តែងតែ, រមែង, ដែលមានទម្លាប់
-
ធ្លាប់ចុះស្នាម កិរិយាសព្ទ
ធ្លាប់ប្រណាំងមកហើយ, ធ្លាប់ប្រយុទ្ធឬធ្លាប់លេងមកហើយ។
-
ធ្លាប់ចូលស្នាម កិរិយាសព្ទ
( ម . ព . ធ្លាប់ចុះស្នាម )។
-
ធ្លាប់តែ ធ.
បានធ្វើច្រើនដងពីមុនមកហើយហើយទង្វើនោះប្រព្រឹត្តទៅដដែលៗជាប់ជាទម្លាប់។
-
ធ្លាប់តែនិយាយត្រង់
តែងតែនិយាយត្រង់។
-
ធ្លាប់តែបានសុខស្រួល
តែងតែបានសុខស្រួល។
-
ធ្លាប់មាត់ កិរិយាសព្ទ
ថ្នឹកមាត់, ថាតាមទម្លាប់ដែលថ្នឹក។
-
ធ្លាយ កិរិយាសព្ទនាម
រហែក, ធ្លុះ, របើកដោយមានកម្លាំងខ្លាំងឬមានទម្ងន់មកពិតប៉ះច្រាន
-
ធ្លាំង គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យស្រាត, ពាក្យលែងខ្លួនឱ្យជាក់ស្ដែង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។