នត្តា
នាម
អត្ថន័យ
-
1
នាម
កូនរបស់កូនគឺចៅ។ពាក្យនត្តានេះប្រើហៅចៅទាំងបុរសទាំងស្ត្រី, ពុំមែនចៅប្រុសថានត្តោចៅស្រីថានត្តាទេ ( រ . ស .)
ឧទាហរណ៍ ព្រះរាជនត្តាឬព្រះនត្តាក្សត្រា (ចៅប្រុសនៃព្រះរាជា), ព្រះរាជនត្តាក្សត្រី (ចៅស្រីនៃព្រះរាជា), ឬថាព្រះនត្តាបុរស, ព្រះនត្តាស្ត្រីដូច្នេះវិញក៏បាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)