វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 311 / 1268
-
ទុក្ខសច្ចៈ នាម
( ម . ព . ទុក្ខសច្ចក្នុងទុក្ខ )។
-
ទុក្ខសមុទយ នាម
ហេតុដែលនាំឱ្យកើតទុក្ខ ( តណ្ហា ), ជាឈ្មោះនៃអរិយសច្ចទី២ ( ក្នុងអរិយសច្ចទាំង៤) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឱ្យកើតទុក្ខ; ហៅឱ្យពេញថាទុក្ខសមុទយអរិយសច្ចឬទុក្ខសមុទយសច្ច។
-
ទុក្ខសមុទយសច្ច នាម
ហេតុដែលនាំបណ្ដាលឱ្យកើតទុក្ខជាធម៌មានពិត។
-
ទុក្ខសមុទយសច្ចៈ នាម
( ម . ព . ទុក្ខសមុទយសច្ចក្នុងទុក្ខ )។
-
ទុក្ខសុខ
( ម . ព . សុខទុក្ខ )។
-
ទុក្ខិន្ទ្រិយ នាម
ឥន្ទ្រិយគឺសេចក្ដីទុក្ខ។
-
ទុក្ខំ នាមឧទានសព្ទ
ពាក្យសម្រាប់ប្រើក្នុងត្រៃលក្ខណ៍ច្រើននិយាយរួមទាំង៣ម៉ាត់ថាអនិច្ចំ, ទុក្ខំ, អនត្តាគឺសេចក្ដីមិនទៀង ( ព្រោះមានការប្រែប្រួលជាធម្មតា ), ជាទុក្ខឬនាំមកនូវទុក្ខ ( ព្រោះមានការព្រួយលំបាកមិនចេះអស់មិនចេះហើយ ), មិនមែនជារបស់ខ្លួន ( ព្រោះមិនស្ដាប់បង្គាប់, មិនលុះក្នុងអំណាចចិត្តឬព្រោះមិនមានខ្លឹមសារ )។
-
ទុគ៌ត គុណនាម
( ម . ព . ទុគ្គត )។
-
ទុគ៌ម គុណនាម
ដែលទៅបានដោយកម្រ, ដែលកម្រអ្នកណាមួយទៅដល់
-
ទុគ្គត នាម
ដែលដល់នូវសេចក្ដីលំបាកគឺដែលទ័លក្រ, ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ
-
ទុគ្គតបណ្ណាការ នាម
បណ្ណាការ, ភ័ស្ដុភារ ( តង្វាយ, ជំនូន ) របស់អ្នកក្រីក្រ
-
ទុគ្គតបុរស នាម
បុរសខ្សត់ទ្រព្យ
-
ទុគ្គតភាព នាម
ភាព, បែបបទ, សណ្ដាប់, សណ្ដាប់ធ្នាប់នៃអ្នកកម្សត់, សេចក្ដីក្រីក្រ
-
ទុគ្គតមនុស្ស នាម
មនុស្សខ្សត់ទ្រព្យ
-
ទុគ្គតា នាម
ស្ត្រីទុគ៌ត, ស្ត្រីទ័លក្រ។
-
ទុគ្គតាហារ នាម
អាហាររបស់អ្នកខ្សត់ទ្រព្យឬអាហារសម្រាប់អ្នកក្រីក្រ
-
ទុគ្គតិ នាម
ដំណើរទៅអាក្រក់; ផ្លូវជាទីទៅកាន់កំណើតអាក្រក់, កំណើតអាក្រក់; បានខាងកំណើតក្នុងអបាយភូមិ៤គឺនរក, ប្រេត, អសុរកាយ, តិរច្ឆាន។
-
ទុគ្គតិគាមិនី នាម
( ម . ព . ទុគ្គតិគាមី )។
-
ទុគ្គតិគាមី នាម
អ្នកដែលទៅកាន់ទុគ្គតិ, អ្នកដែលបម្រុងនឹងទៅកាន់ទុគ្គតិឬអកុសលធម៌ដែលនាំសត្វទៅកាន់ទុគ្គតិ។
-
ទុគ្គតិភព នាម
កន្លែងកើតនៃសត្វដែលមានគតិអាក្រក់គឺអបាយភូមិ៤
-
ទុគ្គតិភូមិ នាម
ដូចគ្នានឹងទុគ្គតិភព។
-
ទុគ្គតៈ នាម
( ម . ព . ទុគ្គត )។
-
ទុង នាមឧទានសព្ទ
សូរកាំភ្លើងធំឬសូរអ្វីៗឯទៀតបែក, ផ្ទុះ
-
ទុងបណ្ដែតសំពៅ នាម
( ម . ព . ទុងលយសំពៅ )។
-
ទុងលយសំពៅ នាម
( ព . ប្រ .) ទុងហែលទឹកបណ្ដែតខ្លួនបណ្ដោយគ្នាឬតម្រៀបគ្នា។
-
ទុងហើរ នាម
ឈ្មោះបទសរភញ្ញមួយបែបមានសូរស័ព្ទអណ្ដែតៗបែបទុងហើរ
-
ទុងៗ ឧទានសព្ទ
សូរសំឡេងស្គរធំ។
-
ទុច្ចរិត នាម
ដំណើរប្រព្រឹត្តអាក្រក់ដោយកាយ, វាចា, ចិត្ត, ( អកុសល )
-
ទុច្ឆន្ទ នាម
( ម . ព . ទុច្ឆន្ទៈ )។
-
ទុច្ឆន្ទៈ នាម
ឆន្ទៈអាក្រក់, បំណងឬគំនិតអាក្រក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។