ទុក្ខំ
អត្ថន័យ (2)
-
1
នាម
ពាក្យសម្រាប់ប្រើក្នុងត្រៃលក្ខណ៍ច្រើននិយាយរួមទាំង៣ម៉ាត់ថាអនិច្ចំ, ទុក្ខំ, អនត្តាគឺសេចក្ដីមិនទៀង ( ព្រោះមានការប្រែប្រួលជាធម្មតា ), ជាទុក្ខឬនាំមកនូវទុក្ខ ( ព្រោះមានការព្រួយលំបាកមិនចេះអស់មិនចេះហើយ ), មិនមែនជារបស់ខ្លួន ( ព្រោះមិនស្ដាប់បង្គាប់, មិនលុះក្នុងអំណាចចិត្តឬព្រោះមិនមានខ្លឹមសារ )។
-
2
ឧទានសព្ទ
ពាក្យបន្លឺដោយសេចក្ដីព្រួយខ្លាំងឬដោយសេចក្ដីសំវេគក៏មាន
ឧទាហរណ៍ ឱទុក្ខំ! «ឱសេចក្ដីព្រួយលំបាក!»; ចួនកាលថាអហោទុក្ខំ! «ឱសេចក្ដីទុក្ខព្រួយ!»; ឬថាអហោទុក្ខំទុក្ខំ!«ឱទុក្ខព្រួយណាស់ហ្ន៎» (ច្រើនមានប្រើតែក្នុងសាស្ត្រាទេសន៍ប្រែរយបុរាណ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)