ទុង
អត្ថន័យ (2)
-
1
ឧទានសព្ទ
សូរកាំភ្លើងធំឬសូរអ្វីៗឯទៀតបែក, ផ្ទុះ
ឧទាហរណ៍ បាញ់កាំភ្លើងទុង!។
-
2
នាម
ឈ្មោះបក្សីពួកមួយមានរូបសណ្ឋានជមពីមុខពីក្រោយ, កវែង, ចំពុះវែងសំប៉ាត, មានចុងក្ងិចមានស្បែកពីខាងក្រោមសណ្ឋានថង់, ជើងខ្លីម្រាមជាប់ដូចជើងទា, ហែលទឹកមុជទឹកបាន, ហើរបានខ្ពស់; ទុងមាន២ប្រភេទគឺទុងសំពៅមានសម្បុរ - សលាយសម្បុរជម្ពូ ( ស - លាយក្រហមស្រគាំ ), ទុងផេះមានសម្បុរប្រផេះ, ទុងទាំង២ប្រភេទនេះសុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)