វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 312 / 1268
-
ទុជ៌ន នាម
ជនអាក្រក់, ជនចិត្តអាក្រក់ ( មនុស្សចិត្តអាក្រក់ )។
-
ទុជ៌នភាព នាម
ភាពនៃជនដែលមានគំនិតចង់បៀតបៀនអ្នកដទៃ; ភាពនៃគំនិតគុំកួនចង់បំផ្លាញអ្នកដទៃ; ព្យាបាទ; ភាពនៃជនអាក្រក់។
-
ទុជ្ជនភាព នាម
( ម . ព . ទុជ៌នភាព )។
-
ទុញ្ភសិតវាចា
សម្ដីអាក្រក់, សម្ដីខុស។
-
ទុញ្វសិត
ដែលអប់រំមិនល្អ, ដែលអប់រំឱ្យថ្នឹកជក់ជាប់ទៅក្នុងផ្លូវអាក្រក់
-
ទុតិយ នាម
ប្រុសជាគម្រប់ពីរគឺកូនប្រុសឬសំឡាញ់។
-
ទុតិយកណ្ឌ នាម
ភាគឈុតឬវគ្គទីពីរ
-
ទុតិយបាទ នាម
បាទទីពីរ ( ឃ្លាទីពីរនៃពាក្យកាព្យ ); ជំហានទីពីរ; ទុតិយភាគភាគទីពីរ; ទុតិយវគ្គវគ្គទីពីរជាដើម។
-
ទុតិយសង្គាយនា នាម
ការលើកសង្គាយនាគ្រាទី២ក្នុងព្រះពុទ្ធសាសនា។
-
ទុតិយសង្គីតិ នាម
( ម . ព . ទុតិយសង្គាយនា )។
-
ទុតិយស័ក នាម
សម័យកាលទី២, យុគទី២; កើតឡើងចាប់ពី២៥១លានឆ្នាំមុនដល់៦៥.៥លានឆ្នាំមុនបើយើងគិតមានរយៈពេល១៨៥.៥លានឆ្នាំ។
-
ទុតិយា នាម
ស្ត្រីជាគម្រប់ពីរគឺប្រពន្ធ ( សម្រាប់ប្រើតែក្នុងកាព្យ )។
-
ទុតិយាវិភត្តិ នាម
ទម្រង់នៃនាមសព្វនាមឬគុណនាមក្នុងភាសាមួយចំនួនដូចជាបាលីសំស្ក្រឹតនិងបារាំងជាដើមដើម្បីបង្ហាញថាពាក្យនោះជាកម្មបទផ្ទាល់នៃកិរិយាសព្ទណាមួយ។ទុតិយាប្រែថានូវកាន់ញ៉ាំងចំពោះអស់នឹង។ឧទាហរណ៍បុរិសំប្រែថានូវបុរស ( ជាឯកវចនៈ ), បុរិសេប្រែថានូវបុរសទាំងឡាយ ( ជាពហុវចនៈ ) . នាមសព្ទដែលផ្សំនឹងវិភត្តិនាមមានទុតិយាវិភត្តិជាដើម។
-
ទុតិយាសាឍ នាម
ឈ្មោះខែអាសាឍទី២ក្នុងឆ្នាំដែលមានអធិកមាសតាមចន្ទគតិមាន៣០ថ្ងៃ
-
ទុតិយាសាធ នាម
ឈ្មោះខែអាសាឍទី២គឺខែអាសាឍក្រោយជាគូគ្នានឹងខែអាសាឍទី១គឺខែអាសាឍមុនដែលហៅថាបឋមាសាឍ ( មានតែក្នុងឆ្នាំណាដែលមានអធិកមាសគឺឆ្នាំដែលត្រូវលើកខែអាសាឍ២ដងបំពេញតាមចន្ទគតិ )។
-
ទុតិយិកា នាម
( ម . ព . ទុតិយា )។
-
ទុទ្ទិដ្ឋិនិយម នាម
និយមចំពោះទុទ្ទិដ្ឋិ, សេចក្ដីចូលចិត្តក្នុងទ្រឹស្ដីថាអាក្រក់, សេចក្ដីប្រកាន់ខ្ជាប់ក្នុងទ្រឹស្ដីថាលំបាក, ការយល់ឃើញថារបស់អ្វីទាំងអស់ក្នុងលោកសុទ្ធតែមិនល្អ, សុទ្ធតែប្រកបដោយទុក្ខលំបាក, ...
-
ទុន នាម
ប្រាក់ដើម, របស់ដើមគឺប្រាក់ឬរបស់សម្រាប់ចាយ, សម្រាប់ប្រើប្រកបកិច្ចការឱ្យចម្រើនប្រយោជន៍ឡើង
-
ទុនចុះបញ្ជី នាម
ទុនផ្លូវការដែលក្រុមហ៊ុនមាននៅពេលចុះបញ្ជីពាណិជ្ជកម្ម។
-
ទុនដ្រា នាម
ផ្នែកមួយនៃមណ្ឌលជីវៈដីគោកនៅតំបន់ប៉ូលដែលមានសណ្ឋានដីមានលក្ខណៈជាភ្នំទាបៗវាលទំនាបហើយមានដុះចុល្លព្រឹក្សទាបៗស្លែនិងលីកែន។
-
ទុប្បញ្ញា គុណនាម
ដែលមានប្រាជ្ញាអន់, ដែលអាប់ប្រាជ្ញា, ដែលល្ងង់ខ្លៅ។
-
ទុព៌ល នាម
( ម . ព . ទុព្វល )។
-
ទុព៌លភាព នាម
( ម . ព . ទុព្វលភាព )។
-
ទុព្ភាសិត គុណនាមនាម
សម្ដីអាក្រក់, ពាក្យគំរោះគំរើយ
-
ទុព្ភិក្ខ នាម
( ម . ព . ទុរ្ភិក្ស )។
-
ទុព្ភិក្ខកន្តារ
ផ្លូវលំបាកព្រោះគ្មានបាយ។
-
ទុព្ភិក្ខកាល នាម
គ្រាក្របាយ, គ្រាអត់បាយ, គ្រាអំណត់។
-
ទុព្ភិក្ខភ័យ នាម
ភ័យព្រោះដំណើរក្របាយ, ភ័យកើតអំពីដំណើរអត់ឃ្លាន។
-
ទុព្ភិក្ខសម័យ នាម
គ្រាអត់បាយ, គ្រាអំណត់។
-
ទុព្វចបុគ្គល នាម
បុគ្គលដែលគេស្ដីថាបានដោយកម្រ, បុគ្គលដែលគេពិបាកប្រដៅឬពិបាកទូន្មាន, បុគ្គលចចេសមុខរឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។