វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 278 / 1268
-
ថេរវាទី នាមគុណនាម
អ្នកដែលនិយាយតាមព្រះថេរៈ; ពួកថេរវាទ។ពួកអ្នកកាន់ពុទ្ធសាសនាខាងទក្ខិណនិកាយគឺពួកដែលកាន់តាមគម្ពីរព្រះត្រៃបិដកខាងភាសាបាលី, ផ្សេងទីទៃខ្លះពីពួកខាងឧត្តរនិកាយជាពួកថេរវាទី។
-
ថេរសមាគម នាម
ការប្រជុំពួកព្រះថេរៈ, ក្រុមជំនុំសង្ឃ ( ប្រជុំដើម្បីវិនិច្ឆ័យអធិករណ៍ឬដើម្បីប្រឹក្សាអំពីកិច្ចការរបស់សង្ឃ។
-
ថេរានុត្ថេរៈ នាម
ព្រះថេរៈធំនិងព្រះថេរៈតូច។
-
ថេរី នាម
( ម . ព . ថេរៈ២)។
-
ថេរៈ គុណនាមនាម
ដែលមានអាយុច្រើន, ចាស់, មាំមួន ( ម . ប្រ ., ច្រើនប្រើតែក្នុងប្រយោគភាសាបាលី )។
-
ថេរ៉ាបៃ នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ជីហ្គាបៃ។ជាទូទៅក្នុងការនិយាយគេកំណត់យក១ថេរ៉ាបៃស្មើនឹង១០០០ជីហ្គាបៃហើយអក្សរកាត់គឺ TB។
-
ថេរ៉ាប៊ីត នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ជីហ្គាប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យក១ថេរ៉ាប៊ីតស្មើនឹង១០០០ជីហ្គាប៊ីតហើយអក្សរកាត់គឺ Tb ឬ Tbit។
-
ថែ កិរិយាសព្ទ
គ្រប់គ្រង, រក្សា, បីបាច់
-
ថែថួន កិរិយាសព្ទ
( ម . ព . ថួន២)។
-
ថែទាំ កិរិយាសព្ទ
ថែទក់ទាំគឺថែដោយប្រយ័ត្នមុតមាំមិនប្រហែសធ្វេស ( ថែហើយថែទៀតឬថែញឹកញយ )។
-
ថែប កិរិយាសព្ទនាម
ប៉ះដែកល្អនិងដែកអន់ដើម្បីឱ្យមុត
-
ថែម កិរិយាសព្ទ
បញ្ចូលឱ្យច្រើនឡើង, បង្គ្រប់មិនឱ្យខ្វះ, បំពេញចំនួន
-
ថែមសណ្ដ កិរិយាសព្ទ
( ម . ព . ដាក់សណ្ដ )។
-
ថែវ នាម
រោងជួរមានសណ្ឋានវែង, បរិវេណ។
-
ថៃ នាម
( ម . ព . សៀម )។
-
ថៃហ្ល័ង កិរិយាសព្ទ
( ម . ព . ថយហ្ល័ង )។
-
ថៃឡាំង កិរិយាសព្ទ
( ម . ព . ថយហ្ល័ង )។
-
ថោ នាម
ភាជនៈតូចឬធំធ្វើដោយដីមានសណ្ឋានដូចខាប់ប៉ុន្តែគម្របមានអណ្ដាត
-
ថោក គុណនាម
ដែលមានតម្លៃតិច
-
ថោមនាការ នាម
អាការ, ដំណើរនៃសេចក្ដីស្ងើចសរសើរ
-
ថោមនៈ នាម
ការកោតសរសើរ។
-
ថោមភាព នាម
ភាពដែលគួរឱ្យសរសើរ, ការស្ងើចឬកោតសរសើរ, ពាក្យសរសើរតម្កើងដោយសារមានជោគជ័យ
-
ថោមវាទ នាម
ពាក្យសរសើរ។
-
ថោមវាទិនី នាម
( ម . ព . ថោមវាទី )។
-
ថោមវាទី នាម
ដែលរមែងពោលពាក្យសរសើរ; មនុស្សដែលច្រើនតែនិយាយសរសើរគេ។
-
ថោះ នាម
ឈ្មោះឆ្នាំទី៤ ( ទន្សាយ )
-
ថៅកែ នាម
គហបតី, មេជំនួញ, ម្ចាស់ហាង។
-
ថៅឡិង នាម
ទៃតូចមានថ្នេរខ័ណ្ឌជាពីរសង្កាត់សម្រាប់ប្រើការច្រកប្រាក់ក្រវាត់ចង្កេះ; ប្រើតាមបែបចិនក្នុងសម័យពីដើម, គេច្រើនយកសំពត់សូត្រដេរព្រោះជាប់បានយូរក្រដាច
-
ថៈណាយ នាម
អ្នកទទួលរ៉ាប់រងការជាជំនួស, អ្នកធានារ៉ាប់រងជួស
-
ថ្ករ កិរិយាសព្ទនាម
ឆ្វាត់តង្ករតម្បាញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។