ថែប
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ប៉ះដែកល្អនិងដែកអន់ដើម្បីឱ្យមុត
ឧទាហរណ៍ ថែបកាំបិត, ថែបមុខប៉ូវថៅ។
-
2
នាម
ផែងធ្វើដោយឫស្សី, បបុសឬស្លឹកត្នោត, ស្លឹកចាកជាដើមសម្រាប់ហាលថ្នាំ; អ្នកស្រុកខ្លះហៅលៀប។
-
3
នាម
ប្រដាប់សម្រាប់ជ្រកភ្លៀងធ្វើរាងដូចដំបូលសម្រាប់បើកបិទបាន
ឧទាហរណ៍ យកថែបមកដាក់បាំង, ដកយកថែបនេះចេញ។
-
4
នាម
ដែកម៉្យាងដែលរឹងហើយស្វិត
ឧទាហរណ៍ កាំបិតនេះធ្វើដោយដែកថែប។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)