វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 276 / 1268
-
ថយ កិរិយាសព្ទ
រំកិលរំកៀកខ្លួនឯងមកខាងក្រោយ
-
ថយហ្ល័ង កិរិយាសព្ទ
ដេរថយក្រោយ។
-
ថលជលិក នាម
សត្វដែលអាចរស់នៅលើគោកក៏បានក្នុងទឹកក៏បានដូចជាកង្កែប, ក្រពើជាដើម។
-
ថលជលិកសត្វ នាម
( ម . ព . ថលជលិក )។
-
ថលបថ នាម
ផ្លូវគោក, ជើងគោក។
-
ថលមគ្គ នាម
ដូចគ្នានឹងថលបថ។
-
ថលយាត្រា នាម
ការដើរផ្លូវគោក, ដំណើរផ្លូវគោក, ដំណើរជើងគោក; ការចិញ្ចឹមជីវិតដោយរបរផ្លូវគោក។
-
ថលយាន នាម
យានសម្រាប់ផ្លូវគោក ( មានរទេះជាដើម )។
-
ថវិកា នាម
ថង់; យាម; ទៃ។
-
ថវិកាខេត្ត នាម
ថវិកាសម្រាប់ប្រើប្រាស់ក្នុងខេត្ត។
-
ថវិកាជាតិ នាម
ថវិការបស់ជាតិគឺថវិកាសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រទេសជាតិទាំងមូល។
-
ថវិកាប្រធួន នាម
សេចក្ដីសុំរួមគ្នាដែលក្រសួងហិរញ្ញវត្ថុធ្វើជូនទៅរដ្ឋសភាដើម្បីសុំនូវឥណទានបន្ថែមសម្រាប់ចាយវាយទប់ទល់ទម្រាំបានថវិកាដើម។
-
ថា កិរិយាសព្ទឈ.
ស្ដី, និយាយ, ពោល
-
ថាថាង គុណនាម
ដែលមានបែបបទ, លំនាំហ៊ឺហា
-
ថានាយថាអាយ កិរិយាសព្ទ
ថានេះថានោះ, ថានេះហើយថានោះទៀត
-
ថាប់ កិរិយាសព្ទនាម
ដាក់ផ្ទាប់, ផ្ដិតផ្ទាប់, បិទពាសភ្ជាប់ពីខាងលើផ្ទៃដែលមានឋានព័ណ៌ពីខាងក្រោម
-
ថាមពល នាម
កម្លាំងចិត្តនិងកម្លាំងកាយ; កម្លាំងយ៉ាងស្វាហាប់, កម្លាំងដ៏លើសលុបឬដ៏ក្លាខ្លាំង
-
ថាមពលកម្ដៅ នាម
ថាមពលដែលកើតឡើងដោយសារកម្ដៅ
-
ថាមពលគីមី នាម
ថាមពលដែលកើតឡើងដោយប្រតិកម្មគីមី
-
ថាមពលនុយក្លេអ៊ែ នាម
ថាមពលដែលកើតឡើងដោយសារបន្ទុះនៃសារធាតុវិទ្យុសកម្ម
-
ថាមពលបរមាណូ នាម
( ម . ព . ថាមពលនុយក្លេអ៊ែ )។
-
ថាមពលប៉ូតង់ស្យែល នាម
ថាមពលដែលកើតឡើងដោយភាពខុសគ្នានៃកម្ពស់
-
ថាមពលពន្លឺ នាម
ថាមពលដែលកើតឡើងដោយសារការចាំងពន្លឺ
-
ថាមពលមេកានិក នាម
ថាមពលដែលកើតឡើងដោយកម្លាំងស៊ីនេទិកឬកម្លាំងប៉ូតង់ស្យែល
-
ថាមពលស៊ីនេទិច នាម
ថាមពលដែលកើតឡើងដោយសារចលនា
-
ថាមពលអគ្គិសនី នាម
ថាមពលដែលកើតឡើងដោយសារចរន្តអគ្កិសនី
-
ថាមពលអេឡិចត្រូម៉ាញេទិក នាម
ថាមពលដែលកើតឡើងដោយសារចរន្តអគ្គិសនីឆ្លងកាត់មេដែក
-
ថាមភាព នាម
ភាពនៃកម្លាំង, ការមានកម្លាំង, ដំណើរស្វាហាប់អង់អាច។
-
ថាមមាត្រ នាម
ប្រដាប់សម្រាប់វាស់ស្ទង់សន្ទុះកម្លាំងនៃគ្រឿងម៉ាស៊ីននិងអគ្គិសនី។
-
ថាមវន្ត គុណនាម
ដែលមានកម្លាំង, ដែលប្រកបដោយសេចក្ដីស្វាហាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។