វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 274 / 1268
-
ត្រៃសរណៈ នាម
ទីរឭក, ទីពឹង, ទីពំនាក់៣ប្រភេទឬប្រជុំនៃទីពឹង៣ប្រភេទគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ( ព . ពុ .)។ខាងសាសនាព្រាហ្មណ៍សំដៅយកព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈទាំង៣នេះហៅថាត្រៃសរណៈ។ខាងសាសនាឯទៀតៗក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរផ្សេងគ្នាតែឈ្មោះវត្ថុឬបុគ្គលដែលអាងទៅរកប៉ុណ្ណោះ។
-
ត្រៃសិក្ខា នាម
សិក្ខា៣ប្រភេទឬប្រជុំនៃសិក្ខា៣ប្រភេទ។
-
ត្រោក នាម
ពំនូកតូចទាបដែលជន្លេនត្រោកពូននៅទំនាប។
-
ត្រោកយោល នាម
ត្រោកដែលកណ្ដៀរខ្មៅឬស្រមោចខ្មៅកធ្វើជាសំបុកភ្ជាប់នឹងមែកឬចុងឫស្សីឬក៏មែកឈើ ( ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅត្រោកសំបុកស្រមោច )។
-
ត្រោកសាញ នាម
ឈ្មោះប្រទាលមួយប្រភេទ
-
ត្រោស គុណនាម
ដែលកំពុងពេញទំហំពេញកម្លាំងឬដែលកំពុងឡើង - កទ្រើសឃ្នងអង់អាច ( និយាយបានតែក្របី, ស្វា, ឆ្មាឈ្មោល )
-
ត្រៈ នាម
ឈ្មោះបទភ្លេងពិណពាទ្យមួយមេសម្រាប់លេងក្នុងរយៈល្ខោន ( ខ្មែរហៅក្លាយជាត្រាក់ក៏មាន )។
-
ត្រ័យ គុណនាមនាម
ប្រជុំ៣, ចំនួន៣, ការរួមជា៣។ខ្មែរយើងច្រើនប្រើពាក្យត្រៃជាជំនួសពាក្យនេះ។
-
ត្រ័យចីវរ នាម
( ម . ព . ត្រៃចីវរ )។
-
ត្រ័យត្រិង្ស នាម
ខ្មែរយើងប្រើពាក្យនេះជាឈ្មោះឋានកាមាវចរសួគ៌ជាន់ទី២
-
ត្រ័យទ្វារ នាម
( ម . ព . ត្រៃទ្វារ )។
-
ត្រ័យបិដក នាម
( ម . ព . ត្រៃបិដក )។
-
ត្រ័យប្រណាម នាម
( ម . ព . ត្រៃប្រណាម )។
-
ត្រ័យរត្ន នាម
( ម . ព . ត្រៃរត្ន )។
-
ត្រ័យរ័ត្ន នាម
( ម . ព . ត្រៃរត្ន )។
-
ត្រ័យសិក្ខា
ខប្រតិបត្តិ៣យ៉ាងគឺសីល, សមាធិ, បញ្ញា
-
ត្លឹង គុណនាម
ដែលវាលស្រឡះល្ហល្ហេវឥតមានព្រៃ
-
ត្លុក នាម
អ្នកកំប្លែង, អ្នកក្រមាច់ក្នុងល្បែងរបាំដើម្បីឱ្យគេសើច។
-
ត្លុង នាម
ឈ្មោះក្រូចមួយប្រភេទផ្លែធំៗសម្រាប់ប្រើជាអាហារ
-
ត្លុម នាម
ឈ្មោះសត្វស្លាបមួយប្រភេទជើងវែងសម្បុរដូចខ្វែកត្រោកមានវារិជជាតិជាចំណី។
-
ត្លុំ គុណនាម
ដែលមូលណាស់
-
ត្លេវ គុណនាម
ល្ហល្ហេវឥតអ្វីទើសទាក់ ( វាល )
-
ត្លែ គុណនាមគុណកិរិយា
ក្រឡែ, ក្រឡែតត្លោតចេញមកក្រៅ
-
ត្លែត គុណនាមគុណកិរិយា
ដែលលៀនចេញស្រឡះមកក្រៅឃើញក្រឡែតខ្លាំង
-
ត្លោត គុណនាម
ដែលលោតដោរឡើងក្រឡោត
-
ត្វា នាម
ឈ្មោះសត្វស្លាបសន្តានសេកមានភាពស្រដៀងនឹងសេកតែមានសម្បុរស
-
ត្វាង នាម
ប្រដាប់មានផ្លែដែកខុបមានដងវែងសម្រាប់កាវកាត់ផ្ដាច់អ្វីៗមានដៃឫស្សី, មែកឈើជាដើម។
-
ត្អឹង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរឹង
-
ត្អូញ កិរិយាសព្ទ
ពោលពាក្យថ្លែងសេចក្ដីនឿយហត់, ព្រួយ, លំបាក, ទុក្ខម្នេញ, ជ្រេញចិត្ត, ធុញទ្រាន់ឱ្យអ្នកដទៃឮ
-
ត្អូញត្អែរ កិរិយាសព្ទ
ត្អូញហើយត្អូញទៀតចែប៉ប្រែ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។