វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 280 / 1268
-
ថ្ងៃកំណើត នាម
ថ្ងៃដែលបានកើត
-
ថ្ងៃក្រោយ នាម
ថ្ងៃបន្ទាប់; លើកក្រោយ; ពេលអនាគត
-
ថ្ងៃខែ នាម
( ព . សា .) កាលបរិច្ឆេទ
-
ថ្ងៃខែដាច់ នាម
ថ្ងៃចុងក្រោយនៃខែចន្ទគតិគឺថ្ងៃ១៤ឬ១៥រោច
-
ថ្ងៃគូ នាម
ថ្ងៃទីដែលមានលេខគូដូចជាថ្ងៃទី២, ទី៤, ទី៦...
-
ថ្ងៃជាន់ កិរិយាសព្ទ
ថ្ងៃចាំងត្រូវកំពុងដេកលក់។
-
ថ្ងៃឈប់ នាម
ថ្ងៃសម្រាកពីការងារ
-
ថ្ងៃណាមួយ នាម
( ម . ព . ថ្ងៃមួយ )។
-
ថ្ងៃតារាគតិ នាម
រយៈពេល២៣ម៉ោង៥៦នាទី៤,១វិនាទីនៃរង្វិលខ្ញាល់ផែនដីដើម្បីបានមួយជុំខ្លួនឯងដោយផ្អែកលើការគណនាតាមតារាសាស្ត្រ។
-
ថ្ងៃត្រង់ នាម
វេលាព្រះអាទិត្យឋិតនៅចំភាគកណ្ដាល។
-
ថ្ងៃបណ្ដើរកូន នាម
ពន្លឺព្រះអាទិត្យដែលចាំងមកលើផ្ទៃដីឃើញដូចជាមានរលកពន្លឺចាំងព្រិចៗ
-
ថ្ងៃបាក់រសៀល
( សំនួន .) ពេលរសៀលជ្រេថ្ងៃជិតលិច
-
ថ្ងៃបាំងឆត្រ នាម
ពន្លឺមានកណ្ដាប់វង់មូលសណ្ឋានដូចជាមណ្ឌលឆត្រព័ទ្ធជុំវិញព្រះអាទិត្យ, ព្រះចន្ទ្រ ...។
-
ថ្ងៃមុខ នាម
( ម . ព . ថ្ងៃក្រោយ )។
-
ថ្ងៃមុន នាម
ថ្ងៃកន្លងមកពេលកន្លងមក
-
ថ្ងៃមួយ នាម
ថ្ងៃដែលកន្លងមកឬថ្ងៃខាងមុខដែលមិនបញ្ជាក់ច្បាស់លាស់
-
ថ្ងៃសីល នាម
ថ្ងៃឧបោសថ; ថ្ងៃពិសេសដែលពុទ្ធបរិស័ទសមាទានសីលគឺសំដៅថ្ងៃ៨កើត, ថ្ងៃ៨រោច, ថ្ងៃ១៥កើត, និងថ្ងៃ១៥រោចឬ១៤រោច
-
ថ្ងៃសុរិយគតិ នាម
រយៈពេល២៤ម៉ោងកើតឡើងដោយចលនាតាមឃើញនៃព្រះអាទិត្យដែលធ្វើដំណើរចេញពីលើខ្សែបណ្ដោយណាមួយរហូតដល់លើខ្សែបណ្ដោយដដែលនេះវិញ។
-
ថ្ងៃសេស នាម
ថ្ងៃទីដែលមានលេខសេសដូចជាថ្ងៃទី១, ទី៣, ទី៥...
-
ថ្ងៃអន្សា នាម
ថ្ងៃឬពេលដែលត្រូវជួបគ្រោះកាចធ្ងន់ធ្ងរឬអស់ជីវិត
-
ថ្ដែ គុណនាម
ដែលតូចចង្អៀត, ណែនណាន់តាន់តាប់
-
ថ្ដែថ្ដក គុណនាម
( ម . ព . ថ្ដែ )។
-
ថ្ដែថ្ដុក គុណនាមគុណកិរិយា
ស្ញែស្ញុក ( ម . ព . ស្ញុក )។
-
ថ្ដោក នាម
( ម . ព . ត្រដោក )។
-
ថ្ដោកក្ដារ នាម
( ម . ព . ត្រដោកក្ដារ )។
-
ថ្ដោកជើងចែវ នាម
( ម . ព . ត្រដោកជើងចែវ )។
-
ថ្នក់ នាម
ចុងកំនួចសំពត់ត្រង់ទីប្រជុំដែលស្លៀកខាងមុខ
-
ថ្នង នាម
ប្រដាប់នេសាទមួយប្រភេទច្រើនតែធ្វើដោយខ្សែអំបោះចងជាក្រឡាមានដងមានចំពាស់សម្រាប់ដងត្រី។
-
ថ្នម កិរិយាសព្ទនាម
ធ្វើមិនឱ្យមានហ្មង, ថែទាំមិនឱ្យនឿយហត់ពេក; ប្រើប្រាស់ដោយប្រយ័ត្នខ្លាចក្រែងឆាប់ចាស់, ឆាប់ខូច ...
-
ថ្នមៗ គុណកិរិយា
សន្សឹមៗស្រាលៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។