វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 137 / 1268
-
ចម្រត់ នាម
ការច្រត់
-
ចម្រាញ នាម
ភាពច្រាញ
-
ចម្រាញ់ កិរិយាសព្ទ
ចំហៀវ, រំងាស់សម្រេងឱ្យដាច់ទឹក
-
ចម្រាន នាម
ការច្រាន, ការរុញចេញ
-
ចម្រាល់ កិរិយាសព្ទ
ធ្វើឱ្យច្រាល់ឡើង
-
ចម្រាស កិរិយាសព្ទ
មុតច្រាសចូលក្នុងសាច់
-
ចម្រឹង នាម
បង្គោលតូចៗដែលគេដោតឬបោះបញ្ចុះ
-
ចម្រុង នាមប.
ការច្រុង ( ម . ប្រ .)។
-
ចម្រុះ គុណនាម
ដែលមានអាការៈច្រូងច្រាងលាយឡំគ្នាច្រើនប្រភេទឬត្រៀបត្រាដូចគេច្រុះ
-
ចម្រូង នាម
ឈើ, ឫស្សីឬអ្វីដែលស្រួចដែលបោះឬដាំនៅដីច្រូងឡើង។
-
ចម្រូងចម្រាស នាមគុណនាម
ពាក្យស្លែងឬពាក្យបង្កើតឱ្យមានជាសត្រូវ, ( ព . ប្រ .) ដូចចម្រូងនិងចម្រាស ); ដែលមិនឯកភាពគ្នា; ប្រឆាំងគ្នា
-
ចម្រូត គុណនាមនាម
របស់ដែលច្រូត។
-
ចម្រើន កិរិយាសព្ទ
ធ្វើឱ្យច្រើន, ឱ្យកើនឡើង
-
ចម្រើននិយម នាម
( ម . ព . វឌ្ឍននិយម )។
-
ចម្រៀក នាម
ភាគដែលច្រៀក
-
ចម្រៀង នាម
ទំនុកសម្រាប់ច្រៀង។
-
ចម្រេះ នាម
វត្ថុ, ទីដែលច្រេះ, ដែលរេច, ដែលរបេះ, ដែលប្រេះ
-
ចម្រោក កិរិយាសព្ទ
ស្រោចឬចាក់វត្ថុរាវមានទឹកជាដើម, បង្ហៀរលើ
-
ចម្រោះ នាម
ដំណើរដែលច្រោះ
-
ចម្លង កិរិយាសព្ទ
ធ្វើឱ្យឆ្លង, នាំពីត្រើយម្ខាងទៅត្រើយម្ខាង, ផ្ទេរពីទីមួយទៅទីមួយ, កត់ឬសរសេរពីច្បាប់មួយទៅដាក់ក្នុងច្បាប់មួយទៀត
-
ចម្លងគ្រោះ កិរិយាសព្ទ
រំដោះគ្រោះ។
-
ចម្លងជំងឺ កិរិយាសព្ទ
នាំឱ្យឆ្លងជំងឺ។
-
ចម្លាក់ នាម
រូបឬក្បាច់ដែលគេឆ្លាក់ ( ការរចនា )។
-
ចម្លាក់លឹប នាម
ចម្លាក់ក្បាច់ដែលគេឆ្លាក់ចូលទៅក្នុងផ្ទៃថ្មមើលទៅមិនសូវឃើញខ្ពស់ឬផុសចេញពីផ្ទាំងថ្មទេ
-
ចម្លាក់លៀន នាម
ក្បាច់បណ្ដែត, ក្បាច់ដែលលៀនចេញខ្ពស់ពីផ្ទៃថ្មព្រោះគេដាប់សាច់ថ្មឱ្យជ្រៅមើលទៅរូបចម្លាក់ហាក់ដូចផុសចេញពីផ្ទៃថ្ម
-
ចម្លាក់លោត នាម
ចម្លាក់ក្បាច់រាងក្រឡោតដូចជាចម្លាក់នៅលើខែលឬពិតានជាដើម។
-
ចម្លើយ នាម
ពាក្យឆ្លើយ, ការឆ្លើយ។
-
ចម្លែក គុណនាម
ប្លែកពីគេ, ដែលផ្សេងដោយឡែក, ដែលមិនធ្លាប់ប្រទះឃើញ
-
ចម្អាប នាម
អាហារដែលមានរសទីទៃពីផ្អែមគឺដែលមានឱជារសដោយលាយឆ្អាប ( ធ្វើឱ្យដោយត្រីនិងសាច់ជាដើម )។
-
ចម្អិន កិរិយាសព្ទ
ធ្វើឱ្យឆ្អិនដោយអំណាចចំហាយក្ដៅ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។