វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 138 / 1268
-
ចម្អឹង គុណនាម
ដែលច្រើនតែឆ្អឹង
-
ចម្អេះ នាមគុណនាម
ក្លិនដែលឆ្អេះ; ដែលមានក្លិនឆ្អេះ
-
ចម្អែត កិរិយាសព្ទ
បរិភោគដើម្បីឱ្យឆ្អែត
-
ចរ កិរិយាសព្ទ
ត្រាច់, ដើរ, ទៅ; ប្រព្រឹត្ត។
-
ចរក នាម
មនុស្សអ្នកត្រាច់, អ្នកដើរ, អ្នកដើរស្វះស្វែងពីនេះទៅនោះពីនុ៎ះទៅនោះ។
-
ចរកជន នាម
( ម . ព . ចរក )។
-
ចរកនិយម នាម
របៀបរស់នៅរបស់មនុស្សឬភាវរស់ដទៃទៀតដែលតែងផ្លាស់ប្ដូរលំនៅឋានជាប្រចាំទៅតាមរដូវតាមខួបកំណត់មួយយ៉ាងទៀងទាត់។
-
ចរចា កិរិយាសព្ទ
និយាយប្រាស្រ័យ, សំណេះសំណាលរកគ្នា
-
ចរច្រប់ កិរិយាសព្ទគុណកិរិយា
ដើរចុះដើរឡើងសុសសព្វ ( ដូចជាគេច្រប់អន្ទង់ ), ដើរវក់វីសព្វ
-
ចរណាវុធ នាម
សត្វស្លាបដែលមានអាវុធដុះត្រង់ជើងគឺសត្វបក្សីដែលមានឆ្នាល់ត្រង់ជើងវា
-
ចរណៃ គុណនាមនាម
កែវឬត្បូងដែលគេច្នៃរួចហើយ
-
ចរណៈ នាម
ដំណើរ; ជើង; ប្រដាប់សម្រាប់កល់កើយ; ចំណែក; ការប្រព្រឹត្ត, សេចក្ដីប្រព្រឹត្តល្អ; ក្រឹត្យដែលអ្នកប្រាជ្ញគួរប្រព្រឹត្តគួរកាន់; បែបបទ, សណ្ដាប់ធ្នាប់, ...។
-
ចរន្ត នាម
ចលនាឬដំណើរដែលប្រព្រឹត្តទៅដោយកម្លាំងនៃធាតុទឹកនិងធាតុភ្លើងជាដើម
-
ចរន្តការ នាម
ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួលឬការផ្លាស់ប្ដូរដោយយោងតាមឯកសារគតិយុត្ត។
-
ចរន្តឆ្លាស់ នាម
ចរន្តអគ្គិសនីដែលផ្លាស់ទីឆ្លាស់គ្នាតាមខួបមួយទៀងទាត់។
-
ចរន្តជាប់ នាម
ចរន្តអគ្គិសនីដែលផ្លាស់ទីតាមទិសដៅតែមួយ។
-
ចរន្តអគ្គិសនី នាម
លំហូរនៃបន្ទុកអគ្គិសនីតាមខ្សែចម្លង។
-
ចរភាព នាម
ភាពដែលចរទៅ, ដំណើរដែលត្រាច់រង្គាត់ទៅ; ការរត់លូនឬគេចភៀសខ្លួននៃជនដែលមានភ័យអាសន្ន។
-
ចរលីលា កិរិយាសព្ទ
ដើរលេងកម្សាន្ត, ដើរយាងយាសតាមការស្រួល, ដើរបោះជំហានវែងៗតែសម្រៀមៗដោយអាការៈយីកយោគ
-
ចរាចរ កិរិយាសព្ទ
ដើរទៅដើរមក, ដើរត្រឡប់ចុះត្រឡប់ឡើង, ទៅមកៗ, ដើរៗទៅមកមានទច់ម្ដងៗ។
-
ចរាចរក នាម
អ្នកដើរត្រឡប់ចុះត្រឡប់ឡើងច្រើនបកច្រើនសា, ដើរៗទៅមកមានទច់ម្ដងៗ។
-
ចរាចរកៈ នាម
( ម . ព . ចរាចរក )។
-
ចរាចរណ៍ នាម
ការដើរទៅមក, ដំណើរខ្វាត់ខ្វែងចុះឡើង; ដំណើរតាមផ្លូវសាធារណៈតាមតែផ្លូវណាក៏ដោយ
-
ចរាចរិកា នាម
( ម . ព . ចរាចរក )។
-
ចរិកា នាម
( ម . ព . ចរក )។
-
ចរិត នាម
ការប្រព្រឹត្ត; កិរិយាមារយាទ; ឫកពា, បែបបទ
-
ចរិតបាន នាម
ចរិតល្អចិត្តទូលាយចេះជួយទុក្ខធុរៈគ្នា។
-
ចរិតព្រៃ គុណនាម
ដែលឃោរឃៅព្រៃផ្សៃកោងកាច
-
ចរិតលក្ខណៈ នាម
លក្ខណ : ពិសេសនិងងាយស្រួលមើលសម្រាប់សម្គាល់មនុស្សសត្វវត្ថុឬទ្រឹស្ដីគោលការណ៍ណាមួយ
-
ចរិយា នាម
ការប្រព្រឹត្ត; សំណាង, ព្រេង, ព្រេងសំណាង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។