វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 139 / 1268
-
ចរិយាសាស្ត្រ នាម
គម្ពីរឬក្បួនខ្នាតដែលចែងអំពីចរិយាឬចរិតមនុស្ស។
-
ចរី នាម
កាំបិតមួយប្រភេទសណ្ឋានលំនាំស្រដៀងនឹងកាំបិតព្រាតែមានផ្លែវែងស្រៀវតូចរៀវមកខាងគល់ទល់នឹងដង។
-
ចលនការ នាម
និន្នាការកើនឡើងឬថយចុះជាបន្តបន្ទាប់នូវថ្លៃឬបរិមាណនៃមូលបត្រឬទំនិញដែលត្រូវបានជួញដូរក្នុងរយៈពេលមួយ
-
ចលនទ្រព្យ នាម
ទ្រព្យរបស់ដែលអាចលើកដាក់រុះរើឬដឹកនាំពីកន្លែងមួយទៅកាន់កន្លែងមួយទៀតបាន
-
ចលនវត្ថុ នាម
វត្ថុឬទ្រព្យរបស់ដែលកម្រើកបាន, ដែលលើកដាក់ឬដឹកនាំពីកន្លែងមួយទៅកាន់កន្លែងមួយទៀតបានមានតុទូជាដើម។
-
ចលនា នាម
ការកម្រើក, ការមិនតាំងនៅស្ងៀម, ដំណើររវើកជានិច្ច
-
ចលនាចក្រ នាម
គ្រឿងចក្រប្រកបដោយចលនា, ម៉ាស៊ីនដែលដើរដោយចំហាយ។
-
ចលាចល នាម
ដំណើរកក្រើករំពើក; ជ្រួលច្របល់, ជ្រួលច្រាល់, រចល់, រវល់រចល់
-
ចល័ត គុណនាមនាម
ដែលកម្រើក, ដែលមិនឋិតនៅនឹងតែមួយកន្លែង, ដែលធ្វើចលនាទៅត្រង់នេះខ្លះត្រង់នោះខ្លះ
-
ចសកកូល នាម
អំបូររុក្ខជាតិដែលមានស្លឹកតូចៗដូចគេរៀបចំជាស្រេចមានផ្កាជាចង្កោមនិងឧភតោភេទរួមមានឈើអូកដើមកៅឡាក់ដើមឈើប៊ីចនិងដើមឈើដទៃទៀត។
-
ចហាង នាម
ខ្លាមួយពួករូបសណ្ឋានស្រដៀងនឹងសីហៈ, ច្រើនមាននៅព្រៃធំៗក្នុងតំបន់ជំនាប់ខេត្តកំពត
-
ចាក កិរិយាសព្ទនាម
ឈ្មោះឈើតចសារជាតិមួយប្រភេទសន្តាននឹងជ្រែតែដុះក្នុងទឹក, ស្លឹកប្រើប្រក់ផ្ទះ, ផ្លែខ្ចីប្រើបរិភោគបានដូចផ្លែត្នោតខ្ចី, ច្រើនមានសម្បូណ៌នៅក្នុងដែនកម្ពុជាក្រោម
-
ចាកចេញ កិរិយាសព្ទ
( ព . ប្រ .) ឈប់គោរពតាមឈប់ធ្វើតាម ( សន្ធិសញ្ញាឬកិច្ចព្រមព្រៀងណាមួយ )
-
ចាកឹក កិរិយាសព្ទ
ទង្គិចគ្នា ( ពាក្យប្រើក្នុងល្បែងឡូ, ល្បែងចាប៉ឹក )។
-
ចាក់ កិរិយាសព្ទ
បុះដោយគ្រឿងប្រហារមានមុខស្រួច។យកអ្វីៗក្រៅអំពីគ្រឿងប្រហារទៅបុះឬរុក
-
ចាក់កណ្ដាញ់ គុណនាម
ដែលក្រញាញ់ចាក់ស្រេះ, ដែលចំពាក់ស្មុគស្មាញរកដើមចុងពុំឃើញ
-
ចាក់កន្ទ្រង់ កិរិយាសព្ទ
លោតដោយជើងតែម្ខាងត្រង់ក្រឡាគំនូសដែលគូសដីតាមកំណត់។
-
ចាក់ក្បាច់ កិរិយាសព្ទគុណកិរិយា
បញ្ចេញឬបង្ហាញក្បាច់ប្លែកៗ
-
ចាក់ក្រឡេក កិរិយាសព្ទនាម
យកដៃទៅចាក់ឬចុចត្រង់កន្លែងដែលរសើបឱ្យភ្ញាក់, តែកាលណាភ្ញាក់តោងងាកយ៉ាងរហ័ស; បុរាណយកទំនងត្រង់នេះមកបង្កើតជាពាក្យសម្រាប់និយាយគឺសំដៅថាចាក់ទៅហើយនឹងក្រឡេកមិនខាន។
-
ចាក់ចុច កិរិយាសព្ទគុណកិរិយា
និយាយប្រចុបប្រចែងលូកលើសើក្រោមឱ្យគេយល់ស្របតាម
-
ចាក់ចុល នាម
ឈ្មោះនំបំពងខ្លាញ់មួយប្រភេទរាងមូលធ្វើពីម្សៅខ្សាយលាយម្សៅដំណើបច្របល់ជាមួយស្ករត្នោតខ្ទិះដូង
-
ចាក់ច្រាស កិរិយាសព្ទគុណនាម
ឆ្អែតហួសកំណត់ទាល់តែហែលហល់ឡេះឡះអន្ទះអន្ទែង
-
ចាក់ច្រែង នាម
ឈ្មោះខ្ចៅសមុទ្ទមួយពួក
-
ចាក់ឆែវ កិរិយាសព្ទ
ងាកឬបែរឆែវទៅម្ខាងៗដែលឃ្វាងពីគំនិតឬពីយោបល់គេ
-
ចាក់ដោត កិរិយាសព្ទគុណនាមគុណកិរិយា
ឆ្កឹះឆ្កៀលធ្វើឱ្យឈឺចាប់ផ្លូវចិត្ត
-
ចាក់ទីង កិរិយាសព្ទគុណកិរិយា
ដួលស្រឡះបះជើងឡើងលើក្បាលចុះក្រោម
-
ចាក់ទឹកដូង នាម
ឈ្មោះពិធីបុណ្យចាក់ដូងថ្វាយព្រះបិតរ។
-
ចាក់ទឹកមិនលិច គុណនាម
( សំនួន .) ដែលផ្អែមល្ហែមពេក, ដែលបង្ហាញនូវភាពស្និទ្ធស្នាលនឹងគ្នាណាស់
-
ចាក់ធ្លុះ កិរិយាសព្ទ
ត្រាស់ដឹង។
-
ចាក់បណ្ដោយ គុណកិរិយាគុណនាម
ដែលបណ្ដោយតាម, ដែលចេះតែអនុលោមតាម, ដែលទោះបីដឹងថាខុសក៏ចេះតែបណ្ដោយតាមដែរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។